26.3 C
Phnom Penh

TAG

ដូណាល់ ត្រាំ

ទីប្រឹក្សា​លោក ត្រាំ បង្ហាញ​ផែនការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន បើ​លោក ត្រាំ ឈ្នះ​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក

កំពូល​ទីប្រឹក្សា​របស់​លោក ដូណាល់ ត្រាំ ចំនួន ២​រូប បាន​បង្ហាញ​ផែនការ​មួយ​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ដែល​ជា​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​រុស្ស៊ី ប្រសិនបើ​លោក ត្រាំ ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ខាង​មុខ​នេះ។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៥ មិថុនា ថា ផែនការ​សន្តិភាព​ដែល​រៀបរៀង​ដោយ​ទីប្រឹក្សា​របស់​លោក ដូណាល់ ត្រាំ គឺ​ការ​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន បើ​អ៊ុយក្រែន មិន​ព្រម​ទៅ​កាន់​តុ​ចរចា។ ជាមួយ​គ្នា​នេះ សហរដ្ឋ​អាមេរិក​នឹង​ព្រមាន​ទៅ​ក្រុង​មូស្គូ ផង​ដែរ...

អនុ​ប្រធានាធិបតី​អាមេរិក​ថា​លោក ដូណាល់ ត្រាំ ដែល​ជាប់​ពិរុទ្ធភាព គួរ​អស់​សិទ្ធិ​ជា​បេក្ខជន​ប្រធានាធិបតី

អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី Kamala Harris បាន​ហៅ​លោក ដូណាល់ ត្រាំ ថា​ជា​អ្នក​នយោបាយ​ជាប់​បទ​ចោទ​ព្រហ្មទណ្ឌ ដែល​មិន​គួរ​មាន​សិទ្ធិ​ជា​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ​ទេ។ នៅ​ក្នុង​ការ​ថ្លែង​មួយ​នៃ​កម្មវិធី​យប់​ថ្ងៃ​សៅរ៍​កាលពី​សប្ដាហ៍​មុន ជាមួយ​នឹង​ក្រុម​សមាជិក​សភា​មកពី​បក្ស​ប្រជាធិបតេយ្យ អ្នកស្រី Kamala Harris បាន​ហៅ​លោក ត្រាំ ជា​អ្នក​នយោបាយ​ទុច្ចរិត។ បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាមេរិក Politico បាន​ចុះផ្សាយ​ថា នេះ​ជា​លើកដំបូង​ហើយ​ដែល​អ្នកស្រី Kamala Harris...

លោក ពូទីន វាយប្រហារ​ប្រព័ន្ធ​តុលាការ​អាមេរិក​ដោយ​បារម្ភ​ថា​លោក ត្រាំ មិន​អាច​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី

កាលពី​ថ្ងៃទី​៣០ ឧសភា តុលាការ​រដ្ឋ​ញូវយ៉ក ប្រកាស​ថា លោក ដូណាល់ ត្រាំ ពិត​ជា​មាន​ពិរុទ្ធភាព​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ៣៤​ករណី។ នេះ​គឺជា​លើក​ទី​មួយ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ត្រូវ​ជាប់​ទោស​ព្រហ្មទណ្ឌ​បែប​នេះ។ សាលក្រម​តុលាការ​រដ្ឋ​ញូវយ៉ក នឹង​សម្រេច​ថា តើ​លោក ដូណាល់ ត្រាំ នឹង​ត្រូវ​ជាប់​ពន្ធនាគារ ឬ​យ៉ាង​ណា​នោះ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១១ ខែ​កក្កដា ខាងមុខ​នេះ។ ការ​បោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ថ្មី នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារ ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤...

បោះឆ្នោត​សភា​អាមេរិក៖ អាណត្តិ​លោក ចូ បៃដិន មាន​ភាព​ខ្លាំង​ជាង​អាណត្តិ​លោក ដូណាល់ ត្រាំ

លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​សមាជិក​សភា​ទាំង​ពីរ​ថ្នាក់​នៅ​អាមេរិក បាន​បង្ហាញ​អំពី​ភាព​ខ្លាំង​របស់​រដ្ឋការ​លោក ចូ បៃដិន បើ​ធៀប​នឹង​ការ​បោះឆ្នោត​ដូច​គ្នា​នេះ​នៅ​ក្នុង​អាណត្តិ​របស់​លោក ដូណាល់ ត្រាំ។ បើ​យោង​តាម​លទ្ធផល គណបក្ស​ប្រជាធិបតេយ្យ​នៅ​មាន​តុល្យភាព បើ​ធៀប​នឹង​លទ្ធផល​របស់​គណបក្ស​សាធារណរដ្ឋ ដោយ​ភាព​ឈ្នះ​ចាញ់​មិន​ដាច់​ណាត់។ បណ្ដាញ​សារព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា លទ្ធផល​បឋម​ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នៅ​រដ្ឋ​នីមួយៗ គឺ​គណបក្ស​ប្រជាធិបតេយ្យ​អាច​គ្រប់គ្រង​សភា​ជាន់​ខ្ពស់ ឬ​គេ​ហៅថា​ព្រឹទ្ធសភា ដោយ​ទទួល​បាន​សំឡេង ៤៨​អាសនៈ រីឯ​គណបក្ស​សាធារណរដ្ឋ ទទួល​បាន ៤៧​អាសនៈ។ អាសនៈ​សរុប​របស់​ព្រឹទ្ធសភា គឺ​មាន ១០០​អាសនៈ។ អ្នកវិភាគ​របស់ BBC...

Latest news

© 2021, ដេលី. All rights reserved.