28 C
Phnom Penh

TAG

ដូណាល់ ត្រាំ

ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ទី​៤៧ មាន​រឿង​ពោរពេញ​ដោយ​ក្តី​រន្ធត់ និង​ភ្ញាក់ផ្អើល​ខ្លាំង

នៅ​សល់​តែ ៥០​ថ្ងៃ​ទៀត ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នឹង​ចាប់ផ្ដើម​ហើយ។ គូប្រជែង​ដណ្ដើម​ធ្វើ​ម្ចាស់​សេតវិមាន​រយៈពេល ៤​ឆ្នាំ​ទៅ​មុខ​ទៀត​រួម​មាន​លោក ដូណាល់ ត្រាំ ពី​បក្ស​សាធារណរដ្ឋ និង​អ្នកស្រី កាម៉ាឡា ហារីស ពី​បក្ស​ប្រជាធិបតេយ្យ។ គូប្រជែង​ទាំង​ពីរ​នេះ​មាន​ឈ្មោះ​នៅ​ក្នុង​សន្លឹកឆ្នោត​សម្រាប់​អ្នក​បោះឆ្នោត​ជា​ពលរដ្ឋ​អាមេរិកាំង នៅ​ថ្ងៃ​បោះឆ្នោត ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ ក្រោម​ក្រសែភ្នែក​ពលរដ្ឋ​អាមេរិកាំង​រាប់​រយ​លាន​នាក់ និង​ក្រោម​ក្រសែភ្នែក​មេដឹកនាំ​ពិភពលោក បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​រូប​នេះ​បាន​បញ្ចេញ​សកម្មភាព​ឃោសនា​ទាក់ទាញ​អ្នកគាំទ្រ​យ៉ាង​សកម្ម​នៅ​ទូទាំង​ប្រទេស​មហាអំណាច​នេះ។ អ្នក​សង្កេតការណ៍​កត់សម្គាល់​ឃើញ​ថា ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី​៤៧ នេះ គឺ​ពោរពេញ​ដោយ​រឿង​ដ៏​រន្ធត់ និង​ភ្ញាក់ផ្អើល​ខ្លាំង​ជាច្រើន​រឿង។ គេ​និយាយ​ថា ការ​ដែល​លោក...

គណបក្ស​ប្រជាធិបតេយ្យ​នៅ​អាមេរិក បើក​សមាជ​ជាតិ​កំណត់​យុទ្ធសាស្ត្រ​ដើម្បី​ប្រព័ន្ធ​យុត្តិធម៌​និង​ប្រជាធិបតេយ្យ

នៅ​សល់​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុន្មាន​ប៉ុណ្ណោះ ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាណត្តិ​ថ្មី​នៅ​សហរដ្ឋ​អាមេរិក នឹង​ចាប់ផ្ដើម។ នៅ​លើ​ទឹកដី​បិតា​ប្រជាធិបតេយ្យ​ពិភពលោក ប៉ូល​នយោបាយ​មាន​តែ​ពីរ​ប៉ុណ្ណោះ គឺ​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ ដែល​ត្រូវ​ដណ្ដើម​តំណែង​សេតវិមាន និង​សមាជិក​សភា សមាជិក​ព្រឹទ្ធសភា នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​អង្គារ ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ មុន​ដំបូង ការ​ប្រកួតប្រជែង​ក្នុង​បក្ស​ជា​មុន​សិន​ដែល​ជា​ការ​ជម្រុះ​បេក្ខជន។ បេក្ខជន​ដែល​មាន​ការ​គាំទ្រ​ច្រើន​ចេញពី​អ្នកគាំទ្រ​បក្ស ទើប​អាច​ក្លាយ​ជា​បេក្ខជន​សម្រាំង តែ​ត្រូវ​ឆ្លងកាត់​ការ​អនុម័ត​ពី​ប្រតិភូ​របស់​បក្ស។ បក្ស​មាន​សិទ្ធ​តែងតាំង ហើយ​ក៏​មាន​សិទ្ធិ​ដកហូត​បេក្ខជន​ប្រធានាធិបតី​ដែរ តែ​លើកលែង​ប្រធានាធិបតី​កំពុង​កាន់​អំណាច គឺជា​បេក្ខជន​ស្វ័យប្រវត្តិ​របស់​បក្ស។ នៅ​ប្រទេស​មហាអំណាច​នេះ ការ​ឃោសនា​ស្វែងរក​សំឡេង​គាំទ្រ ចាប់ផ្ដើម​តាំងពី​ដើម​ឆ្នាំ​រហូត​ដល់​ថ្ងៃ​បោះឆ្នោត។ បក្ស​សាធារណរដ្ឋ...

ការ​បោះឆ្នោត​នៅ​អាមេរិក៖ តើ​អ្នកស្រី Kamala Harris អាច​ដើរ​ជាន់​គន្លង​របស់​អ្នកស្រី Hillary Clinton ឬ​ទេ?

នៅ​សល់​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អាណត្តិ​ថ្មី​ទី​៤៧ នឹង​ចូល​មក​ដល់។ ការ​បោះឆ្នោត​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារ ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដែល​គូ​ប្រកួត​លើក​នេះ​អាច​ដូច​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ផង​ដែរ គឺ​បេក្ខជន​ម្នាក់​ជា​ស្ត្រី​ប្រកួត​ជាមួយ​បេក្ខជន​ម្នាក់​ជា​បុរស។ ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៦ ពេល​នោះ​ស្ត្រី​ម្នាក់​ជា​អ្នក​នយោបាយ​ជើងចាស់​មកពី​គណបក្ស​ប្រជាធិបតេយ្យ គឺ​អតីត​រដ្ឋមន្ត្រី​ការបរទេស​អ្នកស្រី Hillary Clinton ឡើង​វេទិកា​នយោបាយ​ប្រកួត​យក​តំណែង​ប្រធានាធិបតី​ជាមួយ​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស​សាធារណរដ្ឋ។ ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៤ នេះ បេក្ខជន​ស្ត្រី​គឺ​អ្នកស្រី Kamala Harris...

ការ​ស្ទង់មតិ៖ អ្នកស្រី Kamala Harris នាំមុខ​លោក ត្រាំ ជា​លើកដំបូង​ក្រោយពី​លោក បៃដិន ដក​ខ្លួន​ពី​បេក្ខជន​ប្រធានាធិបតី

អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី Kamala Harris បាន​នាំមុខ​លើ​គូប្រជែង​របស់​អ្នកស្រី គឺ​លោក ដូណាល់ ត្រាំ នៅ​ក្នុង​ការ​ស្ទង់មតិ​ថ្នាក់​ជាតិ​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​២៣ ខែ​កក្កដា។ យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ការ​ស្ទង់មតិ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើកដំបូង​ចាប់តាំងពី​ប្រធានាធិបតី លោក ចូ បៃដិន ប្រកាស​ដក​ខ្លួន​ចេញពី​ការ​ប្រជែង​តំណែង​ប្រធានាធិបតី​ឆ្នាំ​២០២៤។ ការ​ស្ទង់មតិ​នេះ ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters សហការ​ជាមួយ​ស្ថាប័ន​ស្ទង់មតិ Ipsos បាន​បង្ហាញ​ថា អ្នកស្រី Harris...

លោក បៃដិន សម្រេច​ដកខ្លួន​ពី​ការ​ប្រកួត ខណៈ​លោក ត្រាំ ចំអក​ថា​លោក​នឹង​ផ្ដួល​អ្នកស្រី Harris ងាយ​បំផុត

ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​សល់​ជាង ៣​ខែ​ទៀត​ប៉ុណ្ណោះ នឹង​ចូល​មក​ដល់​ហើយ តែ​នៅ​ពេលនេះ ការ​ប្រកួត​បាន​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​គូប្រកួត ក្រោយពី​លោក ចូ បៃដិន បេក្ខជន​ប្រធានាធិបតី​កំពុង​កាន់​អំណាច បាន​សម្រេច​ដកខ្លួន​ពី​ការ​ប្រកួត​ដោយសារ​វ័យ​ចាស់ និង​បញ្ហា​សុខភាព។ លោក បៃដិន អាយុ​ជិត ៨២​ឆ្នាំ បាន​បញ្ចេញ​សារ​ពី​ភូមិគ្រឹះ​របស់​លោក​នៅ​ឆ្នេរសមុទ្រ​ក្នុង​រដ្ឋ Delaware បន្ទាប់ពី​លោក​ត្រូវ​បាន​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ថា​លោក​មាន​ជំងឺ​កូវីដ-១៩។ សារ​របស់​លោក បៃដិន គឺជា​ការ​រំជើបរំជួល​ចុងក្រោយ​បំផុត​ចំពោះ​យុទ្ធនាការ​មួយ​សម្រាប់​សេតវិមាន ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ គឺ​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ ចាត់ទុក​ដំណើរការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ ជា​ការ​ប្រឈម​បំផុត​ខុសពី​អាណត្តិ​មុនៗ...

ការ​ស្ទង់មតិ៖ ២/៣ នៃ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ចង់​ឱ្យ​លោក បៃដិន ដក​ខ្លួន​ពី​ការ​ប្រកួត​ការ​បោះឆ្នោត​ប្រធានាធិបតី

២​ភាគ​៣ នៃ​អ្នក​ប្រជាធិបតេយ្យ បាន​និយាយ​ថា លោក ចូ បៃដិន គួរ​ដក​ខ្លួន​ពី​ការ​ប្រកួត​តំណែង​ប្រធានាធិបតី ហើយ​ទុក​ឱ្យ​បក្ស​ប្រជាធិបតេយ្យ តែងតាំង​បេក្ខជន​ជំនួស។ នេះ​បើ​យោង​តាម​ការ​ស្ទង់មតិ​ចុងក្រោយ​ថ្មី​មួយ​ទៀត​ដែល​ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល​ដើម្បី​ស្រាវជ្រាវ​កិច្ចការ​សាធារណៈ AP-NORC ហើយ​ចុះផ្សាយ​ដោយ​សារព័ត៌មាន South China Morning Post នៅ​ថ្ងៃទី​១៨ កក្កដា។ ការ​ស្ទង់មតិ​នេះ ធ្វើឡើង​ចំ​ពេល​លោក ចូ បៃដិន កំពុង​ការពារ​ខ្លួន​ពី​ការ​វាយប្រហារ និង​រិះគន់​ពី​អ្នក​នយោបាយ និង​អ្នកគាំទ្រ​នៃ​បក្ស​ប្រជាធិបតេយ្យ...

ក្រុង​មូស្គូ ចោទ​រដ្ឋការ​លោក បៃដិន ថា​បង្ក​បរិយាកាស​តានតឹង​នយោបាយ​ដ៏​គ្រោះថ្នាក់​ទៅ​លើ​លោក ត្រាំ

វិមាន​ក្រឹមឡាំង កាលពី​ថ្ងៃ​អាទិត្យ ទី​១៤ កក្កដា បាន​បញ្ជូន​សារ​វាយប្រហារ​ទៅ​លើ​រដ្ឋការ​លោក ចូ បៃដិន ថា​ជា​អ្នក​បង្ក​បរិយាកាស​នយោបាយ​ដ៏​តានតឹង នាំ​ឱ្យ​មាន​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​អតីត​ប្រធានាធិបតី​អាមេរិក​ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ដ៏​មាន​ឥទ្ធិពល​នៃ​គណបក្ស​សាធារណរដ្ឋ គឺ​លោក ដូណាល់ ត្រាំ។ នេះ​បើ​យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Politico ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។ អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង បាន​ដាក់​ការ​ចោទប្រកាន់​ថា រដ្ឋបាល​លោក បៃដិន បាន​បង្កើត​បរិយាកាស​នយោបាយ​ដ៏​ពិសពុល​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​បែប​នេះ។ អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​លើកឡើង​ពី​ការ​ប៉ុនប៉ង​ជាច្រើន​ក្នុង​ការ​ដក​លោក...

លោក បៃដិន នៅតែ​ព្យាយាម​ប្រជែង​នឹង​ព្រហ្មលិខិត​ពុះពារ​អាយុកាល និង​សុខភាព​របស់​លោក

លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​ជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​ប្រជាធិបតេយ្យ បាន​ប្រកាស​មិន​បោះបង់​បេក្ខភាព​របស់​លោក​នៅ​ត្រឹម​ពាក់កណ្តាល​ទី​ឡើយ។ លោក​អះអាង​ថា លោក​គឺជា​បេក្ខជន​ប្រធានាធិបតី​ដែល​ចាត់តាំង​ពី​បក្ស​ប្រជាធិបតេយ្យ ដែល​លោក​ថា​ពុំ​មាន​នរណា​អាច​រុញ​លោក​ចេញពី​សង្វៀន​ប្រកួត​តំណែង​ប្រធានាធិបតី​បាន​ឡើយ។ លោក​បញ្ជាក់​ថា លោក​ត្រៀម​រួច​ហើយ​ដើម្បី​យក​ជ័យជម្នះ​នៅ​ថ្ងៃទី​៥ វិច្ឆិកា ខាងមុខ​នេះ។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Telegraph Online សេចក្ដី​ថ្លែងការណ៍​របស់​លោក ចូ បៃដិន គឺជា​ការ​ចំអក​ឱ្យ​អ្នកវិភាគ និង​បណ្ដាញ​ផ្សព្វផ្សាយ​នៅ​សហរដ្ឋ​អាមេរិក ដែល​បន្ត​ចុះផ្សាយ​អំពី​អាយុ​របស់​លោក​កាន់តែ​ចាស់ ហើយ​សុខភាព​កាន់តែ​ទ្រុឌទ្រោម​ឡើងៗ មិន​អាច​យក​ឈ្នះ​គូប្រជែង​របស់​លោក គឺ​លោក ដូណាល់...

តុលាការ​កំពូល​សម្រេច​ថា​លោក ត្រាំ នៅតែ​មាន​អភ័យ​ឯកសិទ្ធិ តែ​លោក បៃដិន ថា​អាមេរិក​គ្មាន​ស្ដេច​ឡើយ

កាលពី​ថ្ងៃ​ចន្ទ ទី​១ ខែ​កក្កដា តុលាការ​កំពូល​របស់​សហរដ្ឋ​អាមេរិក បាន​សម្រេច​ថា អតីត​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅតែ​មាន​អភ័យ​ឯកសិទ្ធិ​រួច​ផុត​ពី​ការ​កាត់ទោស​ចំពោះ​សកម្មភាព​ដែល​លោក​បាន​ប្រព្រឹត្ត​អំឡុង​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ធ្វើ​សេចក្តី​រាយការណ៍​ថា ការ​សម្រេច​របស់​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក ធ្វើឡើង​ក្នុង​សំឡេង​គាំទ្រ ៦ ទល់​នឹង​សំឡេង ៣​ជំទាស់។ ជាមួយ​គ្នា​នេះ តុលាការ​កំពូល បាន​បដិសេធ​ការ​ទទួល​យក​ការ​សម្រេច​របស់​តុលាការ​ជាន់​ទាប ដែល​បាន​ច្រានចោល​ការ​អះអាង​របស់​លោក ដូណាល់ ត្រាំ ថា​ខ្លួន​លោក​មាន​អភ័យ​ឯកសិទ្ធិ​រួច​ផុត​ពី​ការ​កាត់ទោស​ជុំវិញ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក...

ការ​បោះឆ្នោត​នៅ​អាមេរិក៖ បេក្ខជន​ប្រធានាធិបតី​អាណត្តិ​ថ្មី​នេះ​សុទ្ធតែ​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ

ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ គូប្រកួត​នៅ​ពេលនេះ គេ​រំពឹង​ថា​មាន​តែ​ពីរ​រូប​ប៉ុណ្ណោះ គឺ​លោក ចូ បៃដិន និង​លោក ដូណាល់ ត្រាំ។ លោក បៃដិន ជា​បេក្ខជន​កំពុង​កាន់​អំណាច​មកពី​គណបក្ស​ប្រជាធិបតេយ្យ ចំណែក​លោក ដូណាល់ ត្រាំ ជា​បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ​ដែល​បាន​ចាញ់​ឆ្នោត​លោក ចូ បៃដិន នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០។ យ៉ាងណា លោក ត្រាំ បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក...

Latest news

© 2021, ដេលី. All rights reserved.