28 C
Phnom Penh

TAG

ទីក្រុង​ពិភពលោក

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ទិវា​ទីក្រុង​ពិភពលោក ដើម្បី​លើក​កម្ពស់​ការ​រស់នៅ​របស់​ពលរដ្ឋ

អង្គការ​សមាគម​ធាងត្នោត អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន តាម​រយៈ​សន្និបាត​ទិវា​ទីក្រុង​ពិភពលោក ដើម្បី​អភិវឌ្ឍ​ទីក្រុង​ប្រកប​ដោយ​និរន្តរភាព ក្នុង​គោលបំណង​លើក​កម្ពស់​ការ​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​ទីក្រុង និង​ស្វែងរក​វិធី​កែលំអ​ទីក្រុង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នា​ថ្ងៃ​អនាគត។ អង្គការ​សមាគម​ធាងត្នោត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២៣ ដើម្បី​ចូលរួម​ទិវា​ទីក្រុង​ពិភពលោក កាលពី​ថ្ងៃ​អង្គារ ទី​៣១ តុលា ថា ប្រទេស​កម្ពុជា​បាន​ទទួល​យក​នូវ​របៀបវារៈ​ចំនួន ១៧ ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុង​គោលបំណង​អភិវឌ្ឍ​ទីក្រុង​ប្រកប​ដោយ​និរន្តរភាព។ ប្រភព​ដដែល​បន្ថែម​ថា ការ​អភិវឌ្ឍ​ទីក្រុង និង​សហគមន៍​ប្រកប​ដោយ​និរន្តរភាព គឺជា​គោលការណ៍​មួយ​ដ៏​សំខាន់​ក្នុង​ចំណោម​គោលការណ៍​ផ្សេង​ទៀត​ដែល​ប្រទេស​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​នោះ។ អង្គការ​សមាគម​ខាងលើ​លើកឡើង​ថា ដើម្បី​ឆ្លើយតប​ទៅ​នឹង​របៀបវារៈ​ដែល​ប្រទេស​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​សម្រាប់​ទិវា​ទីក្រុង​ពិភពលោក ឆ្នាំ​២០២៣ នេះ...

Latest news