34.5 C
Phnom Penh

TAG

ធនាគារ ព្រីនស៍

រាជរដ្ឋាភិបាល​កម្ពុជា បញ្ជា​ឱ្យ​ផ្អាក​លក់​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន​អតីត​អ្នកឧកញ៉ា ចេន ហ្ស៊ី

បន្ទាប់ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា បិទ​ធនាគារ ព្រីនស៍ (Prince Bank) នៃ​ក្រុមហ៊ុន​សម្ពន្ធ ព្រីនស៍ គ្រុប (Prince Group) គ្រប់គ្រង​ដោយ​ឧកញ៉ា ចេន ហ្ស៊ី រាជរដ្ឋាភិបាល​ផ្អាក​ការ​ដាក់​លក់​អចលនទ្រព្យ​ប្រណីតៗ​ជា​របស់​ឧក្រិដ្ឋជន​រូប​នេះ​បណ្ដោះអាសន្ន។ ក្រោយពី​ចាប់​ខ្លួន​លោក ចេន ហ្ស៊ី បញ្ជូន​ទៅ​ស្រុក​ចិន ដោយ​មិន​បាន​ឆ្លងកាត់​ប្រព័ន្ធ​តុលាការ​ស្រុក​ខ្មែរ អាជ្ញាធរ​អាមេរិកាំង អឺរ៉ុប និង​អាស៊ី បាន​ព្យាយាម​រឹបអូស​ទ្រព្យសម្បត្តិ​នៅ​តាម​ប្រទេស​រៀងៗ​ខ្លួន។ ទីភ្នាក់ងារ​ព័ត៌មាន អាអែហ្វប៉េ (AFP)...

អាជ្ញាធរ​ចិន សន្យា​បញ្ចេញ​ព័ត៌មាន​ពី​ការ​ធ្វើ​បត្យាប័ន​សេដ្ឋី​ក្មេង​នៅ​ស្រុក​ខ្មែរ ចេន ហ្ស៊ី បញ្ជូន​ដល់​ចិន

ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃទី​៨ ខែ​មករា នេះ បាន​ទម្លាយ​វីដេអូ​ផ្លូវការ​មួយ​បន្ទាប់ពី​ចាប់​បញ្ជូន​មហាសេដ្ឋី​ជនជាតិ​ចិន លោក ចេន ហ្ស៊ី (Vincent Chen Zhi) ទៅ​កាន់​ប្រទេស​ចិន កាលពី​ថ្ងៃទី​៧ ខែ​មករា។ បណ្ដាញ​សារព័ត៌មាន​ចិន បាន​ផ្សព្វផ្សាយ​វីដេអូ​ប្រវែង ៣៥​វិនាទី ដែល​ត្រូវ​បាន​បញ្ចេញ​ដោយ​ក្រសួង​សន្តិសុខ​របស់​ចិន នៅ​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៦ នេះ បន្ទាប់ពី​អ្នកឧកញ៉ា ចេន ហ្ស៊ី...

អ្នក​សង្កេតការណ៍​ចង់​ឃើញ​ក្រុមហ៊ុន Prince Group សុខចិត្ត​ឲ្យ​គេ​ស៊ើបអង្កេត​មុខរបរ

អ្នកសង្កេតការណ៍ ចង់ឃើញក្រុមហ៊ុន Prince Group សុខចិត្តឲ្យគេស៊ើបអង្កេតមុខរបរ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ជំរុញ​ឱ្យ​ក្រុមហ៊ុន Prince Group ប្រកាស​ទទួលយក​ការ​ស៊ើបអង្កេត​ជា​ចំហ​ជាមួយ​អ្នក​ពាក់ព័ន្ធ ដើម្បី​លុបបំបាត់​ការ​ចោទប្រកាន់ និង​ប្រមូល​លុយ​ដែល​ត្រូវ​បាន​រឹបអូស​ជិត ១៥​ពាន់​លាន​ដុល្លារ​ត្រឡប់​មក​វិញ ដើម្បី​ភាព​យុត្តិធម៌​សម្រាប់​ខ្លួនឯង​ដែរ។ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣...

ធនាគារ​ជាតិ​កំពុង​ត្រួតពិនិត្យ​ប្រតិបត្តិការ​ធនាគារ​ព្រីនស៍​ដើម្បី​ធានា​សុវត្ថិភាព​សាច់ប្រាក់​អតិថិជន

ធនាគារជាតិ៖ អាជ្ញាធរកំពុងចាត់វិធានការលើធនាគារព្រីនស៍ ដើម្បីធានាថា ធនាគារពាណិជ្ជកម្មមួយនេះ ធ្វើប្រតិបត្តិការត្រឹមត្រូវតាមច្បាប់កម្ពុជា ធនាគារ​ជាតិ​នៃ​កម្ពុជា អះអាង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​ចាត់​វិធានការ​ត្រួតពិនិត្យ​យ៉ាង​យកចិត្ត​ទុកដាក់​ទៅ​លើ​ធនាគារ​ព្រីនស៍ ដើម្បី​ធានា​ថា ធនាគារ​ពាណិជ្ជកម្ម​មួយ​នេះ​ធ្វើ​ប្រតិបត្តិការ​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​របស់​កម្ពុជា ក្រោយពី​សហរដ្ឋ​អាមេរិក និង​អង់គ្លេស រឹបអូស​ទ្រព្យសម្បតិ្ត​ជា​ប្រាក់​ឌីជីថល​ជាង ១៥​ពាន់​លាន​ដុល្លារ​របស់​មហាសេដ្ឋី​ដើមកំណើត​ចិន ចេន ហ្ស៊ី (Chen Zhi)។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​តុលា ឲ្យ​ដឹង​ថា ក្រោយពី​ប្រធាន​ក្រុមប្រឹក្សា​អភិបាល​សម្ពន្ធ​ក្រុមហ៊ុន​ព្រីនស៍ ជួប​រឿងអាស្រូវ​ក្នុង​ឧស្សាហកម្ម​ឆបោក​អនឡាញ ហើយ​ក៏​ពលរដ្ឋ​បាន​នាំគ្នា​សម្រុក​ដក​លុយ​ចេញពី​ធនាគារ​ព្រីនស៍...

សហរដ្ឋ​អាមេរិក​រឹបអូស​លុយ Bitcoin ១៥​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ប្រធាន​ក្រុមហ៊ុន​ព្រីនស៍​ពាក់ព័ន្ធ​អំពើ​ឆបោក​អនឡាញ

សហរដ្ឋ​អាមេរិក រឹបអូស​ទឹកប្រាក់​ចំនួន ១៥​ពាន់​លាន​ដុល្លារ​អាមេរិក​ជា bitcoin ពាក់ព័ន្ធ​នឹង​រូបិយប័ណ្ណ​គ្រីបតូ​របស់​ប្រធាន​ក្រុមហ៊ុន Prince Holding Group (Prince Group) លោក ចេន ហ្ស៊ី (Chen Zhi) ដែល​ជា​ជនជាតិ​ចិន​សញ្ជាតិ​ខ្មែរ និង​ជា​ទីប្រឹក្សា​របស់​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ក្នុង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។ ក្រសួង​យុត្តិធម៌​អាមេរិក បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ទាន់​មួយ​កាលពី​ថ្ងៃ​អង្គារ ទី​១៤ ខែ​តុលា...

Latest news

© 2021, ដេលី. All rights reserved.