29.6 C
Phnom Penh

TAG

បឹងជើងឯក

កូនស្រី​លោក ហ៊ុន សែន ម្ចាស់​ក្រុមហ៊ុន​អ័រគីដេ​វីឡា​ទទួល​បាន​ដី​តំបន់​បឹង​ជើងឯក​ជិត​៤០​ហិកតារ

ម្ចាស់​ក្រុមហ៊ុន អ័រគីដេ វីឡា អ្នកស្រី ហ៊ុន ម៉ាណា គឺជា​បុគ្គល​ទី​៤ ហើយ​ដែល​បាន​ទទួល​ចំណែក​ដី​រដ្ឋ​ក្នុង​តំបន់​បឹង​ជើងឯក ជិត ៤០​ហិកតារ (៣៧៤៦៧៨​ម៉ែត្រក្រឡា) ធ្វើជា​កម្មសិទ្ធិ​កាលពី​ដើម​ឆ្នាំ​២០១៨ ពី​ឪពុក​របស់​អ្នកស្រី គឺ​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេល​នោះ។ លោក ហ៊ុន សែន ដែល​ពលរដ្ឋ​ខ្មែរ​ចាត់ទុក​ជា​មេដឹកនាំ​លួច​លក់​ទ្រព្យសម្បត្តិ​ជាតិ​ផ្ដាច់មុខ​នៅ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ សម្រេច​កាត់​ផ្ទៃដី​ទំហំ​ជាង...

ពលរដ្ឋ​សង្កាត់​ជើងឯក​ជំរុញ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ដោះស្រាយ​បញ្ហា​ដីធ្លី​ដោយ​បារម្ភ​មាន​ការ​បណ្ដេញ​ចេញ

ពលរដ្ឋ​ប្រមាណ ៤០​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ចំនួន ៨៤​ខ្នង​ផ្ទះ​រស់នៅ​ក្នុង​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគេ ដោយ​បារម្ភ​ខ្លាច​មាន​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ​ក្រោយពី​លោក ហ៊ុន សែន កាត់​ដី​ផ្ទៃ​បឹង​ជើងឯក​ប្រគល់​ឲ្យ​ក្រសួង​មហាផ្ទៃ និង​ឧកញ៉ា​ល្បី​ឈ្មោះ​ខាង​រំលោភ​យក​ដីធ្លី​ម្នាក់។ ការ​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​របស់​ពលរដ្ឋ ៤០​នាក់​ដែល​តំណាង​ពលរដ្ឋ​ចំនួន ៨៤​ខ្នង​ផ្ទះ នា​ថ្ងៃទី​២៧ កក្កដា នេះ បន្ទាប់ពី​អាជ្ញាធរ​មិន​ទាន់​បាន​ឆ្លើយតប​ញត្តិ​ដែល​ពួកគេ​បាន​ដាក់​ញត្តិ​កាលពី​អំឡុង​ឆ្នាំ​២០២០។ ក្រៅពី​ដាក់​ញត្តិ​ទៅ​សាលា​រាជធានី​ភ្នំពេញ ក្រុម​ពលរដ្ឋ​ទាំងនោះ​ក៏​បាន​ដាក់​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ផង​ដែរ។ ពលរដ្ឋ​សហគមន៍​ដូនឪ សង្កាត់​ជើងឯក លោកស្រី វង់...

លោក ហ៊ុន សែន កាត់​ផ្ទៃ​បឹង​ជើងឯក​ជាង​១០​ហិកតារ​ទៀត​ទៅ​ឲ្យ​ឧកញ៉ា​និង​ក្រសួង​មហាផ្ទៃ

បុរស​ខ្លាំង​ខាង​ការ​ដឹកនាំ​បែប​លុប​បឹង និង​លុប​ទន្លេ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃដី​ទំហំ​ជាង ១០​ហិកតារ​ចេញពី​ផ្ទៃ​បឹង​ជើងឯក ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ទៅ​ឧកញ៉ា ឡោក ហ៊ួរ ធ្វើជា​កម្មសិទ្ធិ​ស្រប​ច្បាប់ និង​ដី​ទំហំ​ជិត ២​ហិកតារ​បន្ថែម​ទៀត​ឱ្យ​ទៅ​ក្រសួង​មហាផ្ទៃ ដោយ​ពន្ធ និង​អាករ​ផ្សេង​ទៀត​គឺជា​បន្ទុក​របស់​រដ្ឋ។ បុរស​ខ្លាំង​រូប​នេះ​បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កែសម្រួល​ផ្ទៃដី​បឹង​ជើងឯក ស្ថិត​នៅ​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២២ ដែល​មាន​ចំនួន ២​ទីតាំង​សរុប​ជាង ១០​ម៉ឺន​ម៉ែត្រ​ក្រឡា ឬ​ស្មើ​នឹង​ទំហំ​ជាង...

Latest news