29.3 C
Phnom Penh

TAG

ប៊ុន រ៉ានី

តើ​កាកបាទក្រហម​កម្ពុជា​ទទួល​អំណោយ​សប្បុរស​ដោយ​កុសលកម្ម ឬ​អកុសលកម្មបថ?

នៅ​ក្នុង​រាជាណាចក្រ​អច្ឆរិយ​ខ្មែរ មាន​បនល្បែង​ស៊ីសង កាស៊ីណូ ដែល​ភាសា​អ៊ីតាលី​ប្រែ​ថា កូន​ផ្ទះ​តូចៗ​តាម​ស្រុកស្រែ ចំនួន​ជិត ១៥០ ទីប្រជុំជន​លេង​ល្បែង​ស៊ីសង មក​ទល់​ខែ​មីនា ឆ្នាំ​២០២៥។ ក្នុង​ចំនួន​នេះ ប្រមាណ ១០០​កាស៊ីណូ សង់​នៅ​តាម​ខេត្ត​ជាប់​ឆ្នេរសមុទ្រ ៤៨​នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ថៃ និង​មួយ​ចំនួន​សេសសល់ នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​យៀកណាម។ តាម​ការ​សិក្សា​ស្រាវជ្រាវ​ពី​កងកម្លាំង​សន្តិសុខ​សាធារណៈ​អាមេរិកាំង​នៃ​ក្រសួង​យុត្តិធម៌ តាមរយៈ​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកទោស​ទាក់ទង​នឹង​ល្បែង​ស៊ីសង គេ​រក​ឃើញ​ថា ទីណា​មាន​កាស៊ីណូ​បើក​ល្បែង​ស៊ីសង​ក្នុង​រយៈពេល​បី​ឆ្នាំ បរិមាណ​ឧក្រិដ្ឋកម្ម​កើន​ឡើង​ពីរ​ទៅ​បី​ដង​នៅ​ទីនោះ។ ជំទាវ ប៊ុន រ៉ានី ភរិយា​លោក...

លោក ហ៊ុន សែន៖ ភរិយា​កំពុង​សង្គ្រោះ​បន្ទាន់ ស្រប​ពេល​ដែល​បងប្រុស​របស់​លោក​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ

មេដឹកនាំ​ក្រាញ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន កំពុង​ជួប​ទុក្ខ​ធំ​ក្នុង​គ្រួសារ ត្បិត​ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី កំពុង​ឆ្លងកាត់​ដំណាក់កាល​វះកាត់​នៅ​មន្ទីរពេទ្យ ស្រប​ពេល​ដែល​លោក ហ៊ុន សាន ដែល​ត្រូវ​ជា​បងប្រុស​បង្កើត​របស់​លោក ក៏​កំពុង​មាន​រោគាព្យាធិ​ដ៏​ធ្ងន់ធ្ងរ។ លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ មីនា នេះ​ថា ពេលនេះ​លោក​កំពុង​មាន​ទុក្ខ​ធ្ងន់​ផ្ទួនៗ​ព្រោះ​ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី...

អ្នកស្រី ប៊ុន រ៉ានី អរគុណ​រដ្ឋាភិបាល​វៀតណាម​ដែល​បង្ក​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ក្នុង​ការ​រស់នៅ

ប្រធាន​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​វៀតណាម ដោយ​អះអាង​ថា​បាន​បង្ក​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ក្នុង​ការ​រស់នៅ គោរព​ប្រតិបត្តិ​សាសនា វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​រហូត​មក និង​រាប់​ជំនាន់​ទៅ​មុខ​ទៀត ដើម្បី​រួម​ចំណែក​ក្នុង​ការ​ថែរក្សា​បេតិកភណ្ឌ​មនុស្ស​ជាតិ។ អ្នកស្រី ប៊ុន រ៉ានី បាន​លើកឡើង​ក្នុង​ពិធី​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ នៅ​វត្ត​ពោធិគិរីវង្សារាម ខេត្ត​ត្រាវិញ សាធារណរដ្ឋ​សង្គម​និយម​វៀតណាម កាលពី​ថ្ងៃទី​០៤ ខែ​វិច្ឆិកា ដោយ​វាយតម្លៃ​ខ្ពស់​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម​ដែល​បាន​បន្ត​ថែរក្សា​បាន​នូវ​វប្បធម៌​ប្រពៃណី​ខ្មែរ​ត​ជំនាន់​កន្លង​មក។ អ្នកស្រី​បញ្ជាក់​ថា អង្គ​កឋិនទាន​នេះ​គឺជា​អង្គ​កឋិនទាន​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ភាតរភាព មិត្តភាព...

អ្នកវិភាគ​ថា​ទង្វើ​លោក ហ៊ុន សែន និង​ភរិយា​ដែល​រៀបចំ​ឱ្យ​ពលរដ្ឋ​ថ្វាយបង្គំ គឺ​បង្ហាញ​ពី​ចេតនា​ឡើង​ធ្វើ​ជា​ស្តេច

អ្នកវិភាគ​ចាត់ទុក​ទង្វើ​របស់​លោក ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី ដែល​រៀបចំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ថ្វាយ​បង្គំ​ខ្លួនឯង គឺជា​ទង្វើ​បំពាន​រដ្ឋធម្មនុញ្ញ និង​បង្ហាញ​ពី​ចេតនា​ប៉ុនប៉ង​ឡើង​ធ្វើ​ជា​ស្តេច​សម្រាប់​ត្រកូល​ហ៊ុន។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ តុលា នេះ​ថា លោក​ធ្លាប់​បាន​អាន​ព័ត៌មាន​ស៊ើបអង្កេត​ស៊ីជម្រៅ​មួយ​របស់​អ្នក​សារព័ត៌មាន​នៅ​បស្ចិម​ប្រទេស ដែល​លាតត្រដាង​ថា លោក ហ៊ុន...

លោក សម រង្ស៊ី អះអាង​ថា​អ្នកស្រី ប៊ុន រ៉ានី គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​បញ្ជា​ឃាតករ​ឱ្យ​បាញ់​សម្លាប់​អ្នកស្រី ពិសិដ្ឋ ពីលីកា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​១៩៩៩ គឺជា​ថ្ងៃ​ដែល​នាដការី​របាំ​ព្រះរាជទ្រព្យ អ្នកស្រី ពិសិដ្ឋ ពីលីកា បាន​លាចាក​ភព​ផែនដី បន្ទាប់ពី​ប្រធាន​ពេទ្យ​លោក ហេង តៃគ្រី ទទួល​បញ្ជា​ពី​ភរិយា​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី ថា​ត្រូវតែ​សម្លាប់។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី...

លោក ហ៊ុន សែន បដិសេធ​ព័ត៌មាន​ដែល​ថា​ភរិយា​របស់​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​បរទេស​ថា​ជា​រឿង​មិន​ពិត

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ច្រានចោល​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ថា ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​បរទេស ថា​ជា​រឿង​មិន​ពិត បន្ទាប់ពី​អ្នកស្រី ប៊ុន រ៉ានី បាន​ដួល​សន្លប់​ក្នុង​បន្ទប់ទឹក​បណ្តាល​ឱ្យ​ប៉ះទង្គិច​ដល់​ក្បាល​កាលពី​ចុង​ខែ​មករា​កន្លង​ទៅ​នេះ។ មេដឹកនាំ​ក្រាញ​អំណាច​បន្ត​ទៅ​កូន លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ កុម្ភៈ នេះ​ថា ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី...

លោក ហ៊ុន សែន ហៅ​លោក គឹម សុខ ថា​ជា​ក្មេង​ពាល​ដែល​ហ៊ាន​រិះគន់​ភរិយា​របស់​លោក

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា លោក​សោកស្តាយ​ដែល​ភរិយា​របស់​លោក​មិន​អាច​ចូលរួម​ទទួល​ភរិយា​ថ្នាក់​ដឹកនាំ​សំខាន់ៗ​នៃ​ប្រទេស​នានា​បាន ដោយសារ​មាន​បញ្ហា​សុខភាព និង​បាន​ឌឺដង​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ដែល​បាន​រិះគន់​អំពី​បញ្ហា​នេះ​ថា​ជា​ក្មេង​ពាល​ពី​កំណើត។ បុរស​ខ្លាំង លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា លោក​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ដែល​ភរិយា​របស់​លោក​មិន​អាច​ចូលរួម​ទទួល​ភរិយា​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​នានា​បាន ដោយសារ​បញ្ហា​សុខភាព​ទាក់ទង​នឹង​ចង្កេះ​ដែល​មិន​អាច​អង្គុយ​យូរ ចំ​ពេល​កិច្ចប្រជុំ​អាស៊ាន​នៅ​ពេលនេះ។ លោក ហ៊ុន សែន...

Latest news

© 2021, ដេលី. All rights reserved.