34.7 C
Phnom Penh

TAG

ព្រំដែន

បុរស​ខ្លាំង​កម្ពុជា​យល់ព្រម​ជាមួយ​ប្រធាន​រដ្ឋ​វៀតណាម​បន្ត​បោះ​បង្គោល​ព្រំដែន​ឱ្យ​បាន​ឆាប់​ចប់

បុរស​ខ្លាំង លោក ហ៊ុន សែន យល់ព្រម​ជាមួយ​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ស៊ួនហ្វុក ក្នុង​ការ​បន្ត​ដោះស្រាយ​បញ្ហា​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​កាន់តែ​ឆាប់ ដើម្បី​ប្រែ​ក្លាយ​តំបន់​ព្រំដែន​ទាំងមូល​នៃ​ប្រទេស​ទាំង​ពីរ​ទៅ​ជា​តំបន់​ព្រំដែន​សន្តិភាព​ពេញលេញ។ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​រូប​នេះ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា លោក​បាន​ប្រាប់​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ស៊ួនហ្វុក នូវ​លទ្ធផល​ផ្លែផ្កា​អំពី​កិច្ចការ​ជាច្រើន​ដែល​បាន​ធ្វើ​ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​វៀតណាម គឺ​លោក ផាម មិញជីញ លើ​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី...

លោក ហ៊ុន សែន ឯកភាព​គ្នា​ជាមួយ​វៀតណាម​បោះ​បង្ហើយ​បង្គោល​ព្រំដែន​ដែល​នៅ​សល់

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​មេដឹកនាំ​ខ្មែរ​ដែល​កងទ័ព​ឈ្លានពាន​វៀតណាម​លើក​បន្តុប បាន​ឯកភាព​គ្នា​ជាមួយ​លេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ដូ វ៉ាន់ជៀន ជំរុញ​ឲ្យ​បោះ​បង្គោល​ព្រំដែន​ដែល​នៅ​សល់ ១៦% ទៀត​ឱ្យ​ឆាប់​ចប់ ដើម្បី​ប្រែ​ក្លាយ​ប្រទេស​ទាំង​ពីរ​ឲ្យ​មាន​សុខ​សន្តិភាព និង​ងាយស្រួល​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។ បុរស​ខ្លាំង​រណប​បរទេស​ដើម្បី​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ឱកាស​ជួប​ជាមួយ​គណៈប្រតិភូ​មជ្ឈិម​រណសិរ្ស​មាតុភូមិ​វៀតណាម ដែល​ដឹកនាំ​ដោយ​លោក ដូ វ៉ាន់ជៀន នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា...

លោក ហ៊ុន សែន ថា​លោក​គ្មាន​សិទ្ធិ​ប្រគល់​ទឹកដី​សូម្បី​មួយ​មិល្លីម៉ែត្រ​ឱ្យ​ទៅ​វៀតណាម​នោះ​ទេ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ជា​ថ្មី​ថា លោក​គ្មាន​សិទ្ធិ​ប្រគល់​ទឹកដី​ខ្មែរ​សូម្បី​តែ​មួយ​មិល្លីម៉ែត្រ​ឱ្យ​ទៅ​ប្រទេស​វៀតណាម ហើយ​លោក​ក៏​មិន​ចង់​បាន​ទឹកដី​វៀតណាម សូម្បី​តែ​មួយ​មិល្លីម៉ែត្រ​ដែរ ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​លោក ហ៊ុន សែន ធ្វើ​មោឃភាព ឬ​លុប​ចោល​រាល់​សន្ធិសញ្ញា​ខុសច្បាប់​ជាមួយ​វៀតណាម​ទាំងអស់ ដើម្បី​បញ្ជាក់​ពី​ការ​អះអាង​របស់​ខ្លួន។ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​ឲ្យ​ឡើង​កាន់​អំណាច​រូប​នេះ បាន​អះអាង​នៅ​ក្នុង​ខួប​លើក​ទី​៤៥ នៃ​ទិវា​នៃ​ការ​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ក្នុង​ភូមិសាស្ត្រ​ភូមិ​កោះថ្ម ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២០ ខែ​មិថុនា...

IDEA TALK៖ តើ​ទឹក និង​ដី​មាន​ន័យ​បែប​ណា​សម្រាប់​ជាតិ​មួយ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ទឹក និង​ដី​មាន​ន័យ​បែប​ណា​សម្រាប់​ជាតិ​មួយ?»។

វេទិកា​ពលរដ្ឋ​ទាមទារ​លោក ហ៊ុន សែន បើក​ឱ្យ​ពលរដ្ឋ​ចូល​មើល​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម

វេទិកា​ពលរដ្ឋ​ទាមទារ​ឱ្យ​លោក ហ៊ុន សែន បើក​ទូលាយ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​ចូល​ទៅ​មើល​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម អាច​ចូល​ទៅ​មើល​ដោយ​សេរី​ដូច​អាជ្ញាធរ​វៀតណាម បើក​ឱ្យ​ពលរដ្ឋ និង​សិស្ស​សាលា​របស់​គេ​ដែរ។ នៅ​ក្នុង​លិខិត​ចំហ​ចុះ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២ វេទិកា​ពលរដ្ឋ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ឱ្យ​ដឹង​ថា ពួកគេ​ស្វាគមន៍​ចំពោះ​ប្រសាសន៍​របស់​លោក ហ៊ុន សែន ដែល​បាន​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ-អឺរ៉ុប​នៅ​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២២។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា ផ្អែក​តាម​ប្រសាសន៍​របស់​លោក ហ៊ុន សែន ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ ទាំង​ក្នុង...

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន សែន បកស្រាយ​ការពារ​ខ្លួន​រឿង​កាត់​ដី​ឲ្យ​ប្រទេស​ជិតខាង

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដែល​ថា​មិន​កាត់​ដី​ខ្មែរ​ឱ្យ​ប្រទេស​ជិតខាង​សូម្បី​មួយ​មិល្លីម៉ែត្រ​នោះ គ្រាន់តែ​ជា​ការ​បកស្រាយ​ដើម្បី​ការពារ​ខ្លួន​យក​ភាព​ត្រឹមត្រូវ និង​ឱ្យ​ស្រប​តាម​ច្បាប់​ប៉ុណ្ណោះ ខណៈ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ធ្វើឡើង​ផ្ទុយ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ ការ​លើកឡើង​របស់​អ្នក​ឃ្លាំមើល​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ថ្លែង​កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ​រស់នៅ​ទ្វីប​អឺរ៉ុប ក្នុង​ទីក្រុង​ហ្សូរិក ប្រទេស​ស្វីស ថា​ក្រោយ​បញ្ចប់​សង្គ្រាម​ឆ្នាំ​១៩៩៨ រដ្ឋាភិបាល​កម្ពុជា​បាន​នាំ​មក​នូវ​សន្តិភាព ការពារ​បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​ប្រទេស​ជិតខាង ស្រប​ពេល​ដែល​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​ចោទប្រកាន់​លើ​រូបលោក​ថា​កាត់​ដី​ឱ្យ​ប្រទេស​ជិតខាង​នោះ។ លោក​បន្ត​ថា កន្លងមក កម្ពុជា-វៀតណាម បាន​ឯកភាព​គ្នា​ស្នើសុំ​អ្នកជំនាញ​ពី​ប្រទេស​បារាំង...

អ្នក​ឃ្លាំមើល៖ កម្ពុជា​ត្រូវ​ធ្វើជា​មិត្ត​វៀតណាម ប៉ុន្តែ​មិន​ត្រូវ​ធ្វើ​អាយ៉ង​វៀតណាម​នោះ​ទេ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ស្នើ​ឲ្យ​មេដឹកនាំ​ខ្មែរ​មិន​ត្រូវ​ធ្វើ​អាយ៉ង​វៀតណាម​នោះ​ទេ ប៉ុន្តែ​ត្រូវ​ធ្វើ​ជា​មិត្ត​ជាមួយ​វៀតណាម។ ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ បាន​សរសេរ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ចន្ទ ទី​១៦ ឧសភា ថា លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​របស់​លោក ហ៊ុន សែន បាន​ជួប​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​វៀតណាម នៅ​ខេត្ត​តៃនិញ ប្រទេស​វៀតណាម ខណៈ​លោក ហ៊ុន សែន...

លោក ហ៊ុន សែន ថា​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​កើន​ដល់​៩០%

លោក ហ៊ុន សែន ថ្លែង​ថា កម្ពុជា-វៀតណាម​បោះ​បង្គោល​ព្រំដែន​កើន​ដល់ ៩០% ហើយ​ដោយ​នៅសល់ ១០% ទៀត កំពុង​ចរចា​បោះ​បញ្ចប់។ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ក្នុង​ឆ្នាំ​២០១៩ កម្ពុជា-វៀតណាម​បោះ​បង្គោល​ព្រំដែន​បាន​តែ ៨៤% ប៉ុន្តែ​រយៈពេល ២​ឆ្នាំ​មក​នេះ ប្រទេស​ទាំង​ពីរ​បាន​បោះ​បង្គោល​ព្រំដែន​បាន​ចំនួន...

កម្ពុជា-វៀតណាម​ឯកភាព​គ្នា​បន្ត​ពង្រឹង​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ខាង​នយោបាយ

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម ម៉ីញជីង (Pham Minh Chinh) បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​ពង្រឹង​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ខាង​នយោបាយ ដើម្បី​បន្ត​សហការ​កសាង​ខ្សែ​ព្រំដែន​សន្តិភាព និង​មិត្តភាព​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​ថ្ងៃ​មុខ។ ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២២ ថា នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ផាម ម៉ីញជីង...

អាជ្ញាធរ​ខេត្ត​ក្រចេះ៖ ស្ពាន​មិត្តភាព​ក្រចេះ-ប៊ិញយឿង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ

អាជ្ញាធរ​ខេត្ត​ក្រចេះ អះអាង​ថា ស្ពាន​មិត្តភាព​ក្រចេះ-ប៊ិញយឿង នឹង​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​តភ្ជាប់​ផ្លូវ​គមនាគមន៍ ដឹកជញ្ជូន​ទំនិញ និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​រវាង​ខេត្ត​ក្រចេះ ជាមួយ​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា-ឡាវ និង​កម្ពុជា-វៀតណាម។ ប៉ុន្តែ​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​រិះគន់​ថា ស្ពាន​នោះ​ជា​មធ្យោបាយ​បង្ហូរ​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ចូល​ទឹកដី​កម្ពុជា​តែប៉ុណ្ណោះ។ អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន កាលពី​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២២ បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​បេតុង​មិត្តភាព​ក្រចេះ-ប៊ិញយឿង ឬ​ស្ពាន​អណ្ដែងដូន ស្ថិតនៅ​ព្រំប្រទល់​ខេត្ត​ក្រចេះ និង​ខេត្ត​ប៊ិញយឿង ជាមួយ​អនុប្រធាន​គណៈកម្មាធិការ​ខេត្ត​ប៊ិញយឿង ប្រទេស​វៀតណាម លោក ង្វៀន...

Latest news