34 C
Phnom Penh

TAG

ព្រះសង្ឃ

ការ​និរទេស​ព្រះសង្ឃ​ជាង ១០០​អង្គ​ចេញពី​វត្ត​ពោធិលង្កា រង​ការ​សង្ស័យ​ថា​ជា​ការ​អនុវត្ត​បទបញ្ជា​នយោបាយ ជាជាង​ការ​ដោះស្រាយ​តាម​វិន័យ​សង្ឃ

មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ខេត្ត​សៀមរាប មួយ​អង្គ​ដាក់​ការ​សង្ស័យ​ថា ការ​និរទេស​ព្រះសង្ឃ​ចំនួន ១៤០​អង្គ​ចេញពី​វត្ត​ពោធិលង្កា ឬ​វត្ត​ពោធិ៍លើ ទំនង​ជា​ការ​អនុវត្ត​តាម​បទបញ្ជា​របស់​អ្នក​មាន​អំណាច​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ ជាជាង​ការ​ដោះស្រាយ​វិវាទ​តាម​ច្បាប់ និង​វិន័យ​របស់​គណៈសង្ឃ​ក្នុង​ព្រះពុទ្ធ​សាសនា។ មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ខេត្ត​សៀមរាប មួយ​អង្គ​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៥ វិច្ឆិកា នេះ​ថា បើ​ទោះបីជា​សាលា​អនុគណ​ក្រុង​សៀមរាប បាន​បង្ហាញ​ហេតុផល​ថា ព្រះសង្ឃ​នៅ​ក្នុង​វត្ត​នេះ​បាន​បង្កើត​អធិករណ៍​មិន​ចេះ​ចប់​យូរ​ឆ្នាំ​មក​ហើយ​ក៏ដោយ ក៏​ជា​ហេតុផល​មិន​សម​ទំនង​ដែរ ព្រោះ​ថា​បើ​បញ្ហា​កើតមាន​ក្នុង​វត្ត ហេតុ​ដូចម្តេច​សាលាគណ​ខេត្ត​មិន​អនុវត្ត​ច្បាប់​សង្ឃ ដក​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ខុស​តាម​វិន័យ​សង្ឃ​ទៅ​ចុះ ហេតុ​ដូចម្តេច​បាន​ជា​បណ្តេញ​ព្រះសង្ឃ​ដទៃ​ទៀត​ដែល​គ្មាន​កំហុស​ចេញពី​វត្ត​ដែរ។ ប្រភព​មន្ត្រី​សង្ឃ​ខាងលើ​លើកឡើង​ថា មូលហេតុ​ធំ​បំផុត​នៃ​ការ​បណ្តេញ​ព្រះសង្ឃ​នេះ...

ព្រះ​ភិក្ខុ​វជីរប្បញ្ញោ សាន សុជា សម្រេច​ចិត្ត​សឹក​ជា​គ្រហស្ថ​ក្រោយ​សាង​ផ្នួស​អស់​៣១​ឆ្នាំ

ព្រះ​ភិក្ខុ​វជីរប្បញ្ញោ សាន សុជា បាន​សម្រេច​ចិត្ត​លាចាក​ផ្នួស​ភេទ​ជា​ព្រះ​ភិក្ខុសង្ឃ​ហើយ​កាលពី​ថ្ងៃ​អាទិត្យ នៅ​ប្រទេស​អូស្ត្រាលី បន្ទាប់ពី​បាន​សាង​ផ្នួស​ក្នុង​ព្រះពុទ្ធ​សាសនា​អស់​រយៈពេល ៣១​ឆ្នាំ ដែល​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​ជាច្រើន​ធ្លាប់តែ​តាមដាន​ស្តាប់​ការ​បង្រៀន​ធម៌​របស់​ព្រះ​ភិក្ខុ​អង្គ​នេះ​មាន​ការ​សោកស្តាយ​ជា​ពន់ពេក។ ព្រះ​ភិក្ខុ​វជីរប្បញ្ញោ សាន សុជា ដែល​ជា​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធ​សាសនា​ដ៏​ល្បីល្បាញ​មួយ​ព្រះអង្គ​ក្នុង​ការ​បង្រៀន​ព្រះ​អភិធម្ម បាន​ធ្វើ​ការ​ផ្សាយ​លើ​គណនី​ហ្វេសប៊ុក​របស់​ព្រះអង្គ​ក្នុង​ភេទ​ជា​បព្វជិត​ជា​លើក​ចុងក្រោយ​កាលពី​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា ចាប់​ពេលនេះ​តទៅ លោក​នឹង​លែង​ជា​ព្រះ​ភិក្ខុសង្ឃ​តទៅទៀត​ហើយ។ ព្រះ​ភិក្ខុ​អង្គ​នេះ​លើកឡើង​ថា ចាប់​ពេលនេះ​តទៅ រាល់​វីដេអូ​នានា​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ទំនាក់ទំនង​ក្នុង​ភេទ​ជា​ព្រះសង្ឃ គ្រាន់តែ​វីដេអូ​ចាស់ៗ​របស់​ព្រះអង្គ​តែប៉ុណ្ណោះ ព្រោះ​ថា​ចាប់ពី​ពេលនេះ​តទៅ លោក​នឹង​មិនមែន​ជា​អ្នក​បួស​តទៅទៀត​នោះ​ឡើយ គឺ​គ្រាន់តែ​ជា​ឧបាសក​ក្នុង​ព្រះពុទ្ធ​សាសនា​មួយ​រូប​ប៉ុណ្ណោះ។ ព្រះ​ភិក្ខុ សាន...

Latest news