37.5 C
Phnom Penh

TAG

លី រតនៈរស្មី

ឃាតករ​បាញ់​សម្លាប់​លោក លិម គិមយ៉ា ត្រូវ​តុលាការ​ថៃ កាត់ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត

បណ្ដាញ​ផ្សព្វផ្សាយ​របស់​ប្រទេស​ថៃ រាយការណ៍​ថា ឃាតករ​ឈ្មោះ អេកាឡាក់ ផែណយ ដែល​ជាប់​សង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ត្រូវ​តុលាការ​ថៃ កាត់ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ហើយ​នៅ​ថ្ងៃ​សុក្រ​កាលពី​សប្ដាហ៍​កន្លង​មក​នេះ។ កាសែត​ថៃ ខៅស៊ុត (Khaosod) ចុះផ្សាយ​នៅ​ថ្ងៃទី​០៣ តុលា ថា ឃាតករ​ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) ដែល​ជា​អតីត​ទាហាន​ថៃ ត្រូវ​បាន​តុលាការ​ថៃ ប្រកាស​សាលក្រម​ហើយ​នៅ​ថ្ងៃទី​៣...

១០១​ថ្ងៃ​នៃ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា រដ្ឋាភិបាល​កម្ពុជា​នៅតែ​មិន​ទាន់​ចាប់​បញ្ជូន​ជនសង្ស័យ​ទៅ​ឱ្យ​តុលាការ​ថៃ

រដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​បដិសេធ​ចាប់​ខ្លួន​ជនសង្ស័យ​ទៅ​ឱ្យ​តុលាការ​ថៃ កាត់ទោស​ដែរ លើ​សំណុំរឿង​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់ បើ​ទោះបីជា​មាន​រយៈពេល ១០១​ថ្ងៃ​ហើយ​ក៏ដោយ។ កាលពី​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៥ ភរិយា និង​កូនៗ​របស់​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា បាន​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដោយ​មាន​ការ​ចូលរួម​នូវ​ការ​ថ្លែង​សុន្ទរកថា​ទាមទារ​យុត្តិធម៌​ពី​អ្នក​ចូលរួម ព្រមទាំង​ភរិយា និង​កូនៗ​របស់​លោក​ផង​ដែរ។ លោក...

បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​នៅ​អាមេរិក​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ឋ​លោក លិម គិមយ៉ា នៅ​ចុង​ខែ​នេះ

គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក និង​អង្គការ​សំឡេង​ប្រជាធិបតេយ្យ ចេញ​លិខិត​អញ្ជើញ​រួម​គ្នា​មួយ​នៅ​ថ្ងៃ​ពុធ​នេះ លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ក្នុង​ពិធីបុណ្យ​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ឋ​លោក លិម គិមយ៉ា នៅ​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៥ នេះ។ កម្មវិធី​បុណ្យ​គ្រោង​ធ្វើ​ឡើង​នៅ​វត្ត​សាមគ្គីរតនារ៉ាម ហៅ​វត្ត​ចាស់តាកូម៉ា ស្ថិត​ក្នុង​ទីក្រុង​តាកូម៉ា ក្នុង​រដ្ឋ​វ៉ាស៊ីនតោន ចាប់ពី​ម៉ោង ៥​ល្ងាច​ដល់​ម៉ោង ៩​យប់ ហើយ​បច្ច័យ​ដែល​ទទួល​បាន​ពី​សទ្ធា​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ នឹង​ប្រគល់​ជូន​ទៅ​ឱ្យ​ភរិយា​របស់​លោក លិម គិមយ៉ា ទាំងអស់​សម្រាប់​តតាំង​ក្តី​ស្វែងរក​យុត្តិធម៌​ក្នុង​អំពើ​ឃាតកម្ម​នេះ។ គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក និង​អង្គការ​សំឡេង​ប្រជាធិបតេយ្យ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​ស្នេហា​យុត្តិធម៌ ស្នេហា​ប្រជាធិបតេយ្យ...

កូនប្រុស​លោក លិម គិមយ៉ា ឆ្ងល់​ថា​ហេតុ​អ្វី​រដ្ឋាភិបាល​ខ្មែរ​មិន​ស៊ើបអង្កេត​សំណុំរឿង​ឪពុក​របស់​ខ្លួន

កូនប្រុស​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​ក្នុង​ប្រទេស​ថៃ ចោទ​សួរ​ថា តើ​រដ្ឋាភិបាល​ដែល​មិន​បើក​ការ​ស៊ើបអង្កេត​លើ​ជនសង្ស័យ​ក្នុង​សំណុំរឿង​ឃាតកម្ម​លោក លិម គិមយ៉ា ព្រោះតែ​សមត្ថកិច្ច​ថៃ មិន​បាន​ស្នើសុំ ឬ​មួយ​ត្រកូល​ហ៊ុន​រារាំង​មិន​ឱ្យ​មាន​ការ​ស៊ើបអង្កេត? លោក លិម ថូម៉ាស់ កូនប្រុស​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៨ កុម្ភៈ នេះ​ថា គ្រួសារ​ត្រកូល​ហ៊ុន​កំពុង​ភ័យខ្លាច​ការពិត​នៃ​អំពើ​ឃាតកម្ម​លោក លិម គិមយ៉ា ត្រូវ​បាន​លាតត្រដាង បន្ទាប់ពី​ជនសង្ស័យ​ឈ្មោះ លី រតនៈរស្មី...

លោក សម រង្ស៊ី៖ បារាំង​និង​កម្ពុជា​តានតឹង​បន្ទាប់ពី​បដិសេធ​ប្រគល់​ជនសង្ស័យ​ទៅ​ឱ្យ​អាជ្ញាធរ​ថៃ​ស៊ើប​អង្កេត​ជុំវិញ​ឃាតកម្ម​លោក លិម គិមយ៉ា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា ការ​បដិសេធ​របស់​លោក ហ៊ុន សែន ក្នុង​ការ​ប្រគល់​ខ្លួន​ជនសង្ស័យ​ឈ្មោះ លី រតនៈរស្មី និង​ឈ្មោះ ពេជ្រ គឹមស្រ៊ិន ទៅ​ឱ្យ​ប៉ូលិស​ថៃ ដើម្បី​បើក​ការ​ស៊ើបអង្កេត កំពុង​ធ្វើ​ឱ្យ​កើន​ឡើង​នូវ​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​បារាំង និង​កម្ពុជា។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៦ កុម្ភៈ ថា ចម្ងល់​ធំ​បំផុត​ក្នុង​អំពើ​ឃាតកម្ម​លើ​លោក លិម...

បារាំង​រឭក​រដ្ឋាភិបាល​កម្ពុជា​ថា​ខ្លួន​កំពុង​តាមដាន​សំណុំរឿង​ឃាតកម្ម​លោក លិម គិមយ៉ា យ៉ាង​យកចិត្ត​ទុកដាក់

ឯកអគ្គរដ្ឋទូត​បារាំង ប្រាប់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ដោយ​ចំ​មុខ​ថា រដ្ឋាភិបាល​បារាំង​កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​លើ​សំណុំរឿង​ឃាតកម្ម​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា។ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ មករា នេះ​ថា កាលពី​ថ្ងៃទី​២៣ ខែ​មករា ឯកអគ្គរដ្ឋទូត​បារាំង លោក ហ្សាក់ ប៉ឺឡេ (Jacques PELLET) បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន ផ្ដោត​លើ​ទំនាក់ទំនង​រវាង​ប្រទេស​បារាំង...

លោក ហ៊ុន សែន ទម្លាយ​លិខិត​បញ្ចប់​តំណែង​ជា​ទីប្រឹក្សា​របស់​លោក លី រតនៈរស្មី ក្រោយ​ជាប់​ចោទ​ក្នុង​អំពើ​ឃាតកម្ម

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទម្លាយ​លិខិត​ជា​ទីប្រឹក្សា​របស់​លោក លី រតនៈរស្មី ក្រោយ​ជាប់​ចោទ​ក្នុង​អំពើ​ឃាតកម្ម​លើ​សមាជិក​សភា​បក្ស​ប្រឆាំង លោក លិម គិមយ៉ា ខណៈ​លិខិត​នេះ​ត្រូវ​បាន​ធ្វើឡើង​តាំងពី​ជិត ១​ឆ្នាំ​មុន​មក​ម្ល៉េះ។ លិខិត​បញ្ចប់​តំណែង​លោក លី រតនៈរស្មី ជា​ទីប្រឹក្សា ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន ចុះ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ កន្លង​ទៅ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នៅ​ថ្ងៃទី​១៧...

មន្ត្រី​ជាន់ខ្ពស់​ទម្លាយ​ថា​ឃាតកម្ម​លើ​លោក លិម គិមយ៉ា អាច​ជា​ថ្វីដៃ​របស់​គ្រួសារ​ត្រកូល​យឹម

ប្រភព​ផ្ទៃក្នុង​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទម្លាយ​ថា ឃាតកម្ម​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក លិម គិមយ៉ា គឺជា​ថ្វីដៃ​របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ខ្មែរ ដូចជា លោក យឹម លាង លោក យឹម ល័ក្ខណ៍ លោក ឃ្លាំង ហួត និង​លោក ជា សុផារ៉ា ដែល​បាន​សហការ​ជាមួយ​ក្រុម​ប៉ូលិស​ងងឹត​របស់​ថៃ។ មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia...

តុលាការ​ប្រទេស​ថៃ ចេញ​ដីកា​ចាប់​ខ្លួន​ទីប្រឹក្សា​លោក ហ៊ុន សែន ឈ្មោះ លី រតនៈរស្មី ពាក់ព័ន្ធ​ឃាតកម្ម​លោក លិម គិមយ៉ា

តុលាការ​ព្រហ្មទណ្ឌ​ថៃ សម្រេច​ចេញ​ដីកា​ចាប់​ខ្លួន​ទីប្រឹក្សា​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺ​លោក លី រតនៈរស្មី នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ពេជ្រ គឹមស្រ៊ិន ក៏​ត្រូវ​បាន​ដាក់​ចូល​និវេទន៍​ក្រហម​នៃ​ការ​តាម​ចាប់​ខ្លួន​ពី​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល តាម​ការ​ស្នើសុំ​របស់​ភាគី​ថៃ។ សារព័ត៌មាន​ថៃ The Nation ចុះផ្សាយ​នៅ​ថ្ងៃទី​១៥ មករា នេះ​ថា លោក លី រតនៈរស្មី ឬ​ឈ្មោះ​ថៃ​ហៅ ស៊ុមវ៉ាំង...

អ្នក​ឃ្លាំមើល​មិន​រំពឹង​ថា​អាជ្ញាធរ​អាច​រក​ឃើញ​មេខ្លោង​ធំ​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា

អ្នក​តាមដាន​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា លើកឡើង​ថា សំណុំរឿង​ឃាតកម្ម​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា អាច​នឹង​កាត់ទោស​បាន​ត្រឹមតែ​ឃាតករ និង​អ្នក​ពាក់ព័ន្ធ​តូចតាច​ប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មករា នេះ​ថា បើ​សំណុំរឿង​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ត្រូវ​បាន​កាត់ទោស​ត្រឹមតែ​ឃាតករ និង​អ្នក​ពាក់ព័ន្ធ​ដូចជា​ជនសង្ស័យ​ឈ្មោះ ពេជ្រ...

Latest news

© 2021, ដេលី. All rights reserved.