37 C
Phnom Penh

TAG

លី សុធារ៉ាយុត្តិ

ជាង​មួយ​អាទិត្យ មុន​បោះឆ្នោត​ព្រឹទ្ធសភា គណបក្ស​ភ្លើង​ទៀន​កំពុង​តតាំង​រឿង​ឈ្មោះ​បេក្ខជន

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន បន្ត​ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ ចាត់​វិធានការ​ជាបន្ទាន់​ក្នុង​ការ​ផ្លាស់ប្ដូរ​សមាសភាព​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​ខ្លួន​ដែល​ត្រូវ​បាន​បញ្ចប់​សមាជិកភាព និង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ថ្មី ដើម្បី​ធានា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អង្គ​បោះឆ្នោត និង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ នា​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខ​នេះ។ អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន លោក លី សុធារ៉ាយុត្តិ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា គណបក្ស​ភ្លើង​ទៀន​នៅតែ​ជំរុញ​ឲ្យ​ក្រសួង​មហាផ្ទៃ ប្រញាប់​ផ្លាស់ប្ដូរ​សមាសភាព​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ថ្មី​តាម​ការ​ស្នើសុំ​ផ្លូវការ​របស់​គណបក្ស ដើម្បី​ធានា​នូវ​ការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ សេរី និង​ស្មើភាព​គ្នា ហើយ​មិន​ប៉ះពាល់​ដល់​អង្គ​បោះឆ្នោត និង​លទ្ធផល​នៃ​ការ​បោះឆ្នោត​អសកល​ខាងមុខ។ នៅ​ថ្ងៃទី​២២ ខែ​មករា កន្លង​មក គណបក្ស​ភ្លើង​ទៀន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​អះអាង​ថា...

សមាជិក​គណបក្ស​ភ្លើង​ទៀន​តវ៉ា​ឱ្យ​ប្រធាន​និង​អគ្គលេខាបក្ស​ចុះចេញ​ពី​តំណែង​ដោយ​ឥត​លក្ខខណ្ឌ

សមាជិក​មូលដ្ឋាន​គណបក្ស​ភ្លើង​ទៀន មកពី​តាម​បណ្តា​ខេត្ត​នានា និង ៩​រាជធានី​រាប់​រយ​នាក់ ប្រមូលផ្ដុំ​គ្នា​នៅ​ខាងមុខ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​មួយ​នេះ តវ៉ា​ឲ្យ​លោក ទាវ វណ្ណុល ដែល​ជា​ប្រធាន​បក្ស និង​លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន ចុះចេញ​ពី​តំណែង​ដោយ​ឥត​លក្ខខណ្ឌ ដោយសារ​ពួកគេ​មិន​មាន​សមត្ថភាព និង​អសីលធម៌។ សមាជិក​គណបក្ស​ភ្លើង​ទៀន​រាប់​រយ​នាក់​ទាំងនោះ បាន​នាំគ្នា​ឈរ​កាន់​បដា​វែងៗ​រំលេច​ដោយ​អក្សរ​ស្នើ​ឲ្យ​លោក ទាវ វណ្ណុល ប្រធាន​គណបក្ស និង​លោក លី សុធារ៉ាយុត្តិ អគ្គលេខា​បក្ស...

បក្ស​ភ្លើង​ទៀន​តែងតាំង​លោក គង់ មុនីកា ជា​អគ្គលេខាធិការ​ស្តីទី​ជំនួស​លោក លី សុធារ៉ាយុត្តិ

គណបក្ស​ភ្លើង​ទៀន​សម្រេច​តែងតាំង​លោក គង់ មុនីកា ធ្វើជា​អគ្គលេខាធិការ​ស្តីទី​របស់​បក្ស​ភ្លើង​ទៀន និង​បញ្ចប់​មុខតំណែង​អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន លោក លី សុធារ៉ាយុត្តិ ដែល​កំពុង​បែកធ្លាយ​រឿង​អាស្រូវ​ផ្លូវភេទ។ ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៣ នេះ ដោយ​សម្រេច​បញ្ចប់​តំណែង​លោក លី សុធារ៉ាយុត្តិ ជា​អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន និង​សម្រេច​តែងតាំង​អតីត​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនីកា...

Latest news