TAG
លោក Sergei Lavrov
តើចិនជួយការពារសណ្ដាប់ធ្នាប់ពិភពលោក ឬជួយបំផ្លាញ ខណៈចិនសរសើររុស្ស៊ីអំពីការគោរពសិទ្ធិមនុស្ស?
រហូតមកទល់ពេលនេះ ចិននៅតែបន្តគាំទ្រប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បើទោះបីជាពិភពលោកសឹងតែទាំងអស់នាំគ្នាថ្កោលទោសរបបលោក ពូទីន ដែលលើកទ័ពឈ្លានពានអ៊ុយក្រែន យ៉ាងណាក៏ដោយ។
នៅក្នុងជំនួបកាលពីថ្ងៃពុធ ទី៣០ ខែមីនា នៅភាគខាងកើតប្រទេសចិន លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានទទួលនូវភាពកក់ក្ដៅជាថ្មីទៀតពីប្រទេសចិន។ ក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសចិន បានប្រាប់សមភាគីរុស្ស៊ី ថា មិត្តភាពរវាងចិន និងរុស្ស៊ី មានភាពរឹងមាំ និងមានទំហំធំក្រៃ...
រុស្ស៊ីជាប្រទេសលក់អាវុធឱ្យរបបសឹកភូមា គាំទ្រយន្តការអាស៊ានជួយដោះស្រាយវិបត្តិនៅភូមា
ក្នុងដំណើរជាន់ដីអាស៊ាន តំណាងប្រទេសមហាអំណាចមួយ គឺប្រទេសរុស្ស៊ី បានប្រកាសគាំទ្រសមាគមអាស៊ានដែលបានដាក់ចេញយន្តការក្នុងតំបន់ ដើម្បីជួយដោះស្រាយវិបត្តិនៅប្រទេសភូមា។
យន្តការអាស៊ាន ៥ចំណុចនេះ ត្រូវបានអនុម័តដោយមេដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូល កាលពីថ្ងៃទី២៤ មេសា ឆ្នាំ២០២១។
យន្តការទាំងនេះរួមមាន៖
ទី១ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ឲ្យដល់កម្រិតខ្ពស់បំផុត។ទី២ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។ទី៣ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួលនៃដំណើរការរៀបចំកិច្ចសន្ទនាដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ទី៤ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHAទី៥ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។
ថ្លែងក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ី នៅថ្ងៃទី៦...