32.1 C
Phnom Penh

TAG

វប្បធម៌

រដ្ឋាភិបាល​ត្រៀម​រថយន្តក្រុង​ជិត ៦០០​គ្រឿង​ដឹក​ពលរដ្ឋ​ទៅ​លេង​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ចាប់ពី​ថ្ងៃទី​២០-២៥ កញ្ញា

លោក ហ៊ុន ម៉ាណែតបញ្ចេញ រថយន្តក្រុងជិត ៦០០គ្រឿង ដឹកពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ លោក ហ៊ុន ម៉ាណែត ប្រកាស​បញ្ចេញ​រថយន្តក្រុង​ជិត ៦០០​គ្រឿង (៥៩៧​គ្រឿង) សម្រាប់​ដឹកជញ្ជូន​ពលរដ្ឋ​ទៅ​លេង​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ ដោយ​មិន​បង់​ប្រាក់​ចំនួន ៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៥។ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១១ កញ្ញា នេះ​ថា រដ្ឋាភិបាល​បាន​ត្រៀម​រៀបចំ​រថយន្តក្រុង​ចំនួន...

IDEA TALK៖ លទ្ធផល​នៃ​ការ​ដង្ហែ​ក្បួន​វប្បធម៌​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០២៥ ស្តីអំពី៖ «លទ្ធផល​នៃ​ការ​ដង្ហែ​ក្បួន​វប្បធម៌​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង»។

កិច្ចសម្ភាសន៍​ពិសេស​អំពី​ការ​ទទួលស្គាល់​ខែ​មេសា ជា​ខែ​មរតក​វប្បធម៌​ខ្មែរ​នៅ​រដ្ឋ ណ័រស៍ ឃែរ៉ូឡាយណា

កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​អភិបាល​រដ្ឋ ណ័រស៍ ឃែរ៉ូឡាយណា (North Carolina) នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​មេសា ឆ្នាំ​២០២៥ បាន​សម្រេច​ជា​ឯកច្ឆន្ទ​ផ្តល់​ជូន​សហគមន៍​ខ្មែរ​ក្នុង​រដ្ឋ​នេះ​នូវ​សេចក្តី​ប្រកាស​ជា​ឱឡារិក​ទទួលស្គាល់​ខែ​មេសា ជា​ខែ​មរតក​វប្បធម៌​ខ្មែរ។

ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ទំនៀមទម្លាប់​ជាតិ​ខ្មែរ ឆ្នាំ​ម្សាញ់ ទទួល​ទេពធីតា ព្រះនាង គោរាគទេវី

ប្រទេស​កម្ពុជា នឹង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ចូល​ឆ្នាំ​ម្សាញ់ ដាច់​ឆ្នាំ​រោង ឆស័ក រយៈពេល ៣​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ចន្ទ ទី​១៤ និង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ពុធ ទី​១៦ សប្តាហ៍​ក្រោយ​នេះ។ ប្រជាជន​ខ្មែរ​បាន​ប្រកាន់​យក​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​របស់​ខ្លួន​ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី រយៈពេល ៣​ថ្ងៃ។ ថ្ងៃ​ដំបូង ចាស់​បុរាណ​ចាត់ទុក​ជា​ថ្ងៃ​មហាសង្ក្រាន្ត ឬ​សង្ក្រាន្ត​ធំ ពោល​គឺ​ថ្ងៃ​ទី​មួយ​នៃ​ដំណើរ​ត្រាច់ចរ​វិល​មួយ​ជុំ​ជួប​គ្នា​ក្នុង ១២​ខែ ដែល​ជា​ថ្ងៃ​ទេវតា​ចុះ។ នៅ​ប្រទេស​ឥណ្ឌា អ្នក​កាន់​សាសនា​ព្រាហ្មណ៍ ហៅ​ដំណើរ​វិល​មួយ​ជុំ ៧​ថ្ងៃ ឬ​មួយ​សប្តាហ៍...

ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​កោសល្យ​វោហារ គង់ ណៃ ទទួល​អនិច្ចកម្ម​ដោយ​រោគាពាធ​ក្នុង​ជន្មាយុ ៨០​ឆ្នាំ

ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​កោសល្យ​វោហារ លោកតា គង់ ណៃ ទទួល​អនិច្ចកម្ម​ដោយ​រោគាពាធ​ក្នុង​ជន្មាយុ ៨០​ឆ្នាំ​នៅ​ឯង​ស្រុកកំណើត នៅ​ថ្ងៃ​សុក្រ ទី​២៨ មិថុនា បន្ទាប់ពី​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត អស់​រយៈពេល​ជាង ១​ខែ។ ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង លោកតា គង់ ណៃ បាន​ទទួល​អនិច្ចធម្ម​នៅ​វេលា​ម៉ោង ១២ និង ៤០​នាទី ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៤ នៅ​ភូមិ​ដូង ឃុំ​ស្វាយទង...

IDEA TALK៖ តើ​ការ​ថែរក្សា​មរតក​វប្បធម៌​ជាតិ មាន​តម្លៃ​បែប​ណា​សម្រាប់​ពលរដ្ឋ​ខ្មែរ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​ការ​ថែរក្សា​មរតក​វប្បធម៌​ជាតិ មាន​តម្លៃ​បែប​ណា​សម្រាប់​ពលរដ្ឋ​ខ្មែរ?»។

IDEA TALK៖ តើ​អ្វី​នៅ​ពីក្រោយ​ភាព​ចម្រូងចម្រាស​នៃ​ការ​ដើរ​ដង្ហែ​ក្បួន​វប្បធម៌​ខ្មែរ​ក្នុង​ក្រុង​ឡងប៊ិច?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​អ្វី​នៅ​ពីក្រោយ​ភាព​ចម្រូងចម្រាស​នៃ​ការ​ដើរ​ដង្ហែ​ក្បួន​វប្បធម៌​ខ្មែរ​ក្នុង​ក្រុង​ឡងប៊ិច?»។

IDEA TALK៖ កូន​ខ្មែរ​អាមេរិកាំង​ប្ដេជ្ញា​នាំគ្នា​ថែរក្សា​វប្បធម៌​ខ្មែរ

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ស្តីអំពី៖ «កូន​ខ្មែរ​អាមេរិកាំង​ប្ដេជ្ញា​នាំគ្នា​ថែរក្សា​វប្បធម៌​ខ្មែរ»។

IDEA TALK៖ ដំណើរការ​នៃ​ការ​បណ្ដុះ​ព្រលឹង​វប្បធម៌​ខ្មែរ​លើ​ទឹកដី​សេរីភាព

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣ ស្តីអំពី៖ «ដំណើរការ​នៃ​ការ​បណ្ដុះ​ព្រលឹង​វប្បធម៌​ខ្មែរ​លើ​ទឹកដី​សេរីភាព»។

ក្រសួង​វប្បធម៌​ព្រមាន​អាជីវករ​ដែល​មិន​បញ្ឈប់​ការ​ប្រើប្រាស់​រូបថត​វត្ថុ​បុរាណ​ខ្មែរ​លើ​បណ្ដាញ​សង្គម

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​អាជីវករ ឬ​អ្នក​លក់​អនឡាញ បើសិន​ពួកគេ​មិន​បញ្ឈប់​សកម្មភាព​ប្រើប្រាស់​រូបថត​វត្ថុ​បុរាណ​ខ្មែរ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​លក់​វត្ថុ​សិល្បៈ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ទេ​នោះ។ សេចក្តី​ជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ កាលពី​ថ្ងៃទី​៤ ខែ​កញ្ញា ឲ្យ​ដឹង​ថា ការ​ហាម និង​បញ្ឈប់​សកម្មភាព​នេះ បន្ទាប់ពី​មន្ត្រី​ជំនាញ​បាន​សង្កេត​ឃើញ​អាជីវករ និង​អ្នក​លក់​អនឡាញ​មួយ​ចំនួន​បាន​ធ្វើការ​ផ្សព្វផ្សាយ​លក់ដូរ​វត្ថុ​សិល្បៈ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​តិកតុក ដោយ​ប្រើប្រាស់​រូបថត​វត្ថុ​បុរាណ​ខ្មែរ​ដែល​ក្រសួង​បាន​បង្ហោះ​កន្លងមក ដើម្បី​យក​ធ្វើជា​រូបភាព​ទាក់ទាញ​សម្រាប់​លក់ដូរ​វត្ថុ​សិល្បៈ​ឯកជន​របស់​ខ្លួន។ ប្រភព​ដដែល​ថា ការ​យក​រូបថត​វត្ថុ​បុរាណ​មក​ប្រើប្រាស់​បែប​នេះ ថា​ជា​សកម្មភាព​ខុស​ឆ្គង និង​ជា​រូបភាព​បោកប្រាស់ ដែល​នាំ​ឲ្យ​មាន​ការ​ភាន់ច្រឡំ ហើយ​ទង្វើ​នេះ​ក៏​អាច​ធ្វើ​ឲ្យ​សមត្ថកិច្ច​បរទេស និង​អ្នក​កាន់កាប់​សមុច្ច័យ​ឯកជន​នានា​យល់​ច្រឡំ​ថា វត្ថុ​បុរាណ​ខ្មែរ​ដែល​គេ​បាន​ប្រគល់​មក​កម្ពុជា​វិញ​ត្រូវ​បាន​ចរាចរ​លក់ដូរ​ក្នុង​ទីផ្សារ​ដោយ​ខ្វះ​ការ​គ្រប់គ្រង​ការពារ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា។ ក្រសួង​អំពាវនាវ​ទៅ​អាជីវករ...

Latest news

© 2021, ដេលី. All rights reserved.