29.3 C
Phnom Penh

TAG

វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ

អង្គការ​សហប្រជាជាតិ​បើក​សម័យ​ប្រជុំ​លើក​ទី​២៦ ដើម្បី​ពិនិត្យ​ករណី​បាត់​ខ្លួន​នៅ​កម្ពុជា

គណៈកម្មាធិការ​បាត់​ខ្លួន​ដោយ​បង្ខំ​នៃ​អង្គការ​សហប្រជាជាតិ ឬ​ហៅថា UN Committee on Enforced Disappearances នឹង​បើក​សម័យ​ប្រជុំ​លើក​ទី​២៦ ដើម្បី​ពិនិត្យ​ករណី​បាត់​ខ្លួន​នៅ​កម្ពុជា និង​ប្រទេស​ពីរ​ទៀត ប៉ុន្តែ​ពុំ​បាន​លម្អិត​ពី​ករណី​បាត់​ខ្លួន​នៅ​កម្ពុជា​នោះ​ទេ ដែល​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​រំពឹង​ថា នឹង​ពិនិត្យ​លើ​ករណី​បាត់​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (CHRC) ចេញ​ថ្ងៃទី​១៧ ខែ​កុម្ភៈ បាន​ឲ្យ​ដឹង​ថា លោក កែវ សុទ្ធិ អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ដឹកនាំ​ក្រុម​ការងារ​ចូលរួម​កិច្ចប្រជុំ​ពិនិត្យ​របាយការណ៍​លើកដំបូង​អំពី​ការ​អនុវត្ត​នូវ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​ជន​គ្រប់​រូប​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ...

អង្គការ​៥០​ស្នើ UN ជំរុញ​អាជ្ញាធរ​ស៊ើបអង្កេត​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​ម្នាក់​នៅ​កម្ពុជា

អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន​៥០ ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ (UN) ឱ្យ​ជួយ​ជំរុញ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ការ​បាត់​ខ្លួន​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ឆាឡឺម នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព និង​តម្លាភាព ខណៈ​អាជ្ញាធរ​កម្ពុជា​បាន​ខកខាន​ក្នុង​ការ​ស្វែងរក​សកម្មជន​រូប​នេះ​ចាប់តាំង​ពី​ថ្ងៃ​បាត់​ខ្លួន​មក។ ការ​ស្នើសុំ​របស់​អង្គការ​ជាតិ និង​អន្តរជាតិ​ទាំង ៥០​ស្ថាប័ន ធ្វើឡើង​ស្រប​ពេល​ដែល​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ (CED) នឹង​រៀបចំ​ពិនិត្យ​មើល​ឡើងវិញ​ជា​បឋម​អំពី​ស្ថានភាព​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២២។ អង្គការ​ទាំង ៥០​ស្ថាប័ន ក្នុង​នោះ​មាន​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស...

Latest news