28 C
Phnom Penh

TAG

សមយុទ្ធ​ពស់វែក​មាស

ថៃ​នឹង​រៀបចំ​សមយុទ្ធ​យោធា «ពស់វែក​មាស​២០២៦» ជាមួយ​អាមេរិក និង​ប្រទេស ៣០ ផ្សេង​ទៀត

ទាក់ទង​នឹង​ព្រឹត្តិការណ៍​នៅ​ក្បែរ​ប្រទេស​កម្ពុជា គឺ​សមយុទ្ធ​យោធា​រៀបចំ​ដោយ​ប្រទេស​ថៃឡង់ដ៍។ កងយោធពល​ភូមិន្ទ​ថៃ នឹង​ទទួល​រៀបចំ​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក ឲ្យ​ឈ្មោះ​ថា «ពស់វែក​មាស​២០២៦» ពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ដល់​ថ្ងៃទី​៦ ខែ​មីនា ខាងមុខ។ ប្រទេស​ចំនួន ៣០ ចូលរួម លើកលែងតែ​ប្រទេស​កម្ពុជា និង​ប្រទេស​ម្ញ៉ាន់ម៉ា ឬ​ភូមា។ ប្រទេស​ក្នុង​សហគមន៍​អាស៊ាន មាន​ប្រទេស​ប្រ៊ុយណេ លាវ យៀកណាម ទីម័ឡេស ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ចូលរួម​សមយុទ្ធ​ចម្រុះ​នឹង​ប្រទេស​ថៃឡង់ដ៍...

សមយុទ្ធ​ពស់វែក​មាស​ដឹកនាំ​ដោយ​ថៃ​និង​អាមេរិក​ចាប់ផ្ដើម​ដោយ​មាន​ទ័ព​អាមេរិក​៦​ពាន់​នាក់

នៅ​ថ្ងៃ​អង្គារ​នេះ ប្រទេស​ថៃ និង​សហរដ្ឋ​អាមេរិក បាន​ចាប់ផ្តើម​ដឹកនាំ​ការ​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​ធំ​មួយ​ដែល​មាន​កងទ័ព​អាមេរិក ៦​ពាន់​នាក់​ចូលរួម ជាមួយ​នឹង​កងទ័ព​មួយ​ចំនួន​មកពី ៣០​ប្រទេស។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣។ សមយុទ្ធ «ពស់វែក​មាស» ដែល​បង្កើត​ឡើង​ដំបូង​តាំងពី​ឆ្នាំ​១៩៨២ គឺជា​សមយុទ្ធ​យោធា​ពហុភាគី​ដ៏​ចំណាស់​បំផុត​មួយ​របស់​ពិភពលោក និង​ធំ​ជាងគេ​បង្អស់​ប្រចាំ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ល្បែង​លំហាត់​យោធា​នេះ ជា​គន្លឹះ​មួយ​សម្រាប់​ឱ្យ​ទីក្រុង​វ៉ាស៊ីនតោន ពង្រឹង​សម្ព័ន្ធភាព​របស់​ខ្លួន​នៅ​តំបន់​អាស៊ី ក្នុង​កាលៈទេសៈ​ដែល​អាមេរិក​កំពុង​ប្រឈម​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ឡើង​ពី​សំណាក់​ប្រទេស​ចិន។ បន្ទាប់ពី​ត្រូវ​បាន​កាត់បន្ថយ​ចំនួន​ទ័ព​អំឡុង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ តែ​សម្រាប់​ឆ្នាំ​នេះ កងទ័ព​អាមេរិក​ជាង ៦០០០​នាក់​ចូលរួម​ក្នុង​សមយុទ្ធ​ដែល​ជា​ចំនួន​ច្រើន​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ។...

Latest news

© 2021, ដេលី. All rights reserved.