32.1 C
Phnom Penh

ថៃ​នឹង​រៀបចំ​សមយុទ្ធ​យោធា «ពស់វែក​មាស​២០២៦» ជាមួយ​អាមេរិក និង​ប្រទេស ៣០ ផ្សេង​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទាក់ទង​នឹង​ព្រឹត្តិការណ៍​នៅ​ក្បែរ​ប្រទេស​កម្ពុជា គឺ​សមយុទ្ធ​យោធា​រៀបចំ​ដោយ​ប្រទេស​ថៃឡង់ដ៍។ កងយោធពល​ភូមិន្ទ​ថៃ នឹង​ទទួល​រៀបចំ​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក ឲ្យ​ឈ្មោះ​ថា «ពស់វែក​មាស​២០២៦» ពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ដល់​ថ្ងៃទី​៦ ខែ​មីនា ខាងមុខ។

ប្រទេស​ចំនួន ៣០ ចូលរួម លើកលែងតែ​ប្រទេស​កម្ពុជា និង​ប្រទេស​ម្ញ៉ាន់ម៉ា ឬ​ភូមា។ ប្រទេស​ក្នុង​សហគមន៍​អាស៊ាន មាន​ប្រទេស​ប្រ៊ុយណេ លាវ យៀកណាម ទីម័ឡេស ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ចូលរួម​សមយុទ្ធ​ចម្រុះ​នឹង​ប្រទេស​ថៃឡង់ដ៍ និង​សហរដ្ឋ​អាមេរិក ក្នុង​សម្ពន្ធភាព​ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ក្រៅពី​នេះ គឺ​មាន​ប្រទេស​កាណាដា ហ្វីជី បង់ក្លាដេស បារាំង ចក្រភព​អង់គ្លេស អ៊ីតាលី ហុឡង់ដ៍ នូវែលហ្សេឡង់ អាល្លឺម៉ង់ ស៊ុយអែត ម៉ុងហ្គោលី នេប៉ាល់ អារ៉ាប៊ីសាអ៊ូឌីត ហ្សកដានី និង​ប៉ាគីស្ថាន៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស