32.7 C
Phnom Penh

TAG

សមាគម IDEA

សមាគម IDEA ស្នើ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​គាំទ្រ​ការ​អនុម័ត​អនុសញ្ញា​បំពេញ​បន្ថែម​របស់​អង្គការ ILO

សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ គាំទ្រ​ការ​អនុម័ត​អនុសញ្ញា​បំពេញ​បន្ថែម​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ក្នុង​សន្និសីទ​ការងារ​អន្តរជាតិ​ឆ្នាំ​២០២៥ ស្ដីពី​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ការងារ​សមរម្យ​សម្រាប់​កម្មករ​ក្នុង​ប្រព័ន្ធ​ឌីជីថល។ សមាគម IDEA បាន​ផ្សព្វផ្សាយ​លិខិត​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ កាលពី​ចុង​សប្តាហ៍​នេះ​ថា ខ្លួន​ជឿជាក់​ថា​អនុសញ្ញា​បំពេញ​បន្ថែម​នេះ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ដើម្បី​ជំរុញ​រដ្ឋាភិបាល​បង្កើត​នូវ​បទប្បញ្ញត្តិ​សម្រាប់​ប្រតិបត្តិការ​លើ​ក្រុមហ៊ុន​ឌីជីថល​នៅ​កម្រិត​ជាតិ ដើម្បី​ធានា​បាន​នូវ​ការ​ប្រកួតប្រជែង​ការងារ បទប្បញ្ញត្តិ និង​គោលនយោបាយ។ ប្រភព​ដដែល លើកឡើង​ថា សព្វថ្ងៃ​នេះ ប្រាក់ចំណេញ​នៃ​របរ​នេះ​កំពុង​ហូរ​ទៅ​រក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដែល​បាន​បង្កើត​ក្រុមហ៊ុន​ឌីជីថល​ទាំងនេះ ចំណែកឯ​ហានិភ័យ​ផ្សេងៗ​បាន​កើតឡើង​ចំពោះ​កម្មករ ហើយ​ដោយសារតែ​ទំនាក់ទំនង​ការងារ​មិន​ល្អ​នៅ​ក្នុង​ក្រុមហ៊ុន​ឌីជីថល​នេះ...

IDEA TALK៖ ស្ថានភាព​អ្នក​ប្រកប​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៥ ស្តីអំពី៖ «ស្ថានភាព​អ្នក​ប្រកប​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ»។

បក្ស​កាន់​អំណាច​រៀប​ផែនការ​បង្កើត​សមាគម​អ្នក​រត់​រ៉ឺម៉ក ម៉ូតូឌុប​និង​ម៉ូតូ​កង់​បី​ប្រឆាំង​សមាគម​IDEA

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លះ​ឲ្យ​ដឹង​ថា បក្ស​កាន់​អំណាច​កំពុង​រៀបចំ​ផែនការ​បង្កើត​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប និង​រ៉ឺម៉ក​កង់​បី​ជា​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដើម្បី​គាំទ្រ​ខ្លួន ដោយ​ប្រើ​ឈ្មោះ​ផ្សេងៗ​ក្នុង​ផែនការ​ប្រឆាំង​ទៅ​នឹង​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឬ​ហៅ​កាត់​ថា IDEA ដែល​ដឹកនាំ​ដោយ​លោក វន់ ពៅ។ ប្រភព​ច្បាស់ការ​ពី​មន្ត្រី​បក្ស​កាន់​អំណាច​ខ្លះ ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៤ ធ្នូ ថា បក្ស​កាន់​អំណាច​កំពុងតែ​ចងក្រង​សមាជិក​ដោយ​បញ្ចុះបញ្ចូល​អ្នក​ប្រកប​មុខរបរ​ក្រៅ​ប្រព័ន្ធ ដូចជា​ក្រុម​រត់​ម៉ូតូឌុប និង​រ៉ឺម៉ក​កង់​បី ឱ្យ​ចូល​ជា​សមាជិក​នៃ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​ពួកគេ ដើម្បី​គាំទ្រ និង​ផ្សព្វផ្សាយ​ពី​សកម្មភាព​ឲ្យ​បក្ស​កាន់​អំណាច ព្រមទាំង​ធ្វើជា​កម្លាំង​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​លោក វន់...

Latest news

© 2021, ដេលី. All rights reserved.