31.7 C
Phnom Penh

TAG

សម រង្ស៊ី

អ្នក​សង្កេតការណ៍​ថា​បដិវត្តន៍​នឹង​ផ្ទុះ​ឡើង ឱ្យ​តែ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បដិសេធ​មិន​ព្រម​ដោះស្រាយ​សំណើ​ពលរដ្ឋ

អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ព្រមាន​ថា បដិវត្តន៍​នឹង​ផ្ទុះ​ឡើង​នៅ​កម្ពុជា​ដោយ​ចៀស​ពុំ​រួច ប្រសិនបើ​រដ្ឋាភិបាល​មិន​ព្រម​ដោះស្រាយ​រាល់​សំណើ​របស់​ពលរដ្ឋ ជាពិសេស​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ប្តឹង​ប្រទេស​ថៃ ទៅ​តុលាការ​អន្តរជាតិ​ជុំវិញ​បញ្ហា​កោះ​គុត ជាដើម។ សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត លើកឡើង​នៅ​ថ្ងៃទី​៣ មីនា នេះ​ថា ពលរដ្ឋ​ខ្មែរ​មាន​ជម្រើស​ជាច្រើន​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​នូវ​កង្វល់​របស់​ខ្លួន ព្រោះ​សំណើ និង​ការ​ទាមទារ​ទាំងឡាយ​សុទ្ធតែ​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស។ លោក មួង ណារ៉េត លើកឡើង​ថា នៅ​ពេល​ដែល​ពលរដ្ឋ​មាន​បញ្ហា ពលរដ្ឋ​អាច​ប្តឹង​ទៅ​ស្ថាប័ន​តុលាការ​ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​បើ​ស្ថាប័ន​តុលាការ​ដោះស្រាយ​មិន​កើត​ដោយសារ​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ នោះ​ពលរដ្ឋ​មាន​ជម្រើស​មួយ​ទៀត...

លោក សម រង្ស៊ី ចោទ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ធ្វើ​ឱ្យ​ពលរដ្ឋ​ជាប់​បំណុល​វ័ណ្ឌក​ដោយសារ​ការប្រាក់​ខ្ពស់​កប់​ពពក

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា មិន​មែន​ឱ្យ​ពលរដ្ឋ​ខ្ចី​លុយ​ដើម្បី​ចង​ការប្រាក់​ទេ ប៉ុន្តែ​ពួកគេ​ឱ្យ​លុយ​ទៅ​ពលរដ្ឋ​ខ្ចី គឺ​ដើម្បី​ចង​ក​ប្រជាជន​ខ្មែរ​ប៉ុណ្ណោះ ព្រោះ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​នោះ​តម្រូវ​ឱ្យ​កូនបំណុល​បង់​ការប្រាក់​ខ្ពស់​កប់​ពពក។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ កុម្ភៈ នេះ​ថា នៅ​ប្រទេស​កម្ពុជា ធនាគារ​ពុករលួយ បាន​ឃុបឃិត​ជាមួយ​គ្រួសារ​លោក ហ៊ុន សែន បោក​បញ្ឆោត​ពលរដ្ឋ​ឱ្យ​ចុះ​កិច្ចសន្យា​ខ្ចី​ប្រាក់​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​កប់​ពពក​ដែល​មាន​ចន្លោះ​ពី ១២% ទៅ ៣០%...

លោក សម រង្ស៊ី រំឭក​កូន​អតីត​មេ​ប៉ូលិស​ឱ្យ​វែក​មុខ​មេខ្លោង​ឃាតកម្ម​សង​គុណ​ឪពុក​ដែល​គេ​ធ្វើ​ឃាត​កាលពី​១៧​ឆ្នាំ​មុន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា បើ​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឌី វិជ្ជា សហការ​ជាមួយ​រដ្ឋាភិបាល​បារាំង វែក​មុខ​រក​ឃាតករ​ពិត​នៅ​ពីក្រោយ​ឃាតកម្ម​លោក លិម គិមយ៉ា គឺ​ស្មើ​នឹង​វែក​មុខ​ឃាតករ​ពិត​ដែល​បាន​សម្លាប់​ឪពុក​លោក គឺ​លោក ហុក ឡង់ឌី កាលពី ១៧​ឆ្នាំ​មុន​ដែរ។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ កុម្ភៈ នេះ​ថា...

លោក សម រង្ស៊ី ឱ្យ​យោបល់​លោក ហ៊ុន ម៉ាណែត ថា​បើ​ចង់​កម្ចាត់​គ្រឿងញៀន ទាល់តែ​ចាប់​ឪពុក​និង​ជីដូនមួយ​របស់​លោក

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា បើ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​ស្អាតស្អំ និង​ក្លាហាន ចង់​លុបបំបាត់​គ្រឿងញៀន ទាល់តែ​គាត់​ហ៊ាន​ចាប់​ខ្លួន​បងប្អូន​ជីដូនមួយ​របស់​គាត់ គឺ​លោក ហ៊ុន តូ និង​លោក ហ៊ុន សែន ជា​ឪពុក។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៧ កុម្ភៈ ថា...

លោក សម រង្ស៊ី៖ បារាំង​និង​កម្ពុជា​តានតឹង​បន្ទាប់ពី​បដិសេធ​ប្រគល់​ជនសង្ស័យ​ទៅ​ឱ្យ​អាជ្ញាធរ​ថៃ​ស៊ើប​អង្កេត​ជុំវិញ​ឃាតកម្ម​លោក លិម គិមយ៉ា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា ការ​បដិសេធ​របស់​លោក ហ៊ុន សែន ក្នុង​ការ​ប្រគល់​ខ្លួន​ជនសង្ស័យ​ឈ្មោះ លី រតនៈរស្មី និង​ឈ្មោះ ពេជ្រ គឹមស្រ៊ិន ទៅ​ឱ្យ​ប៉ូលិស​ថៃ ដើម្បី​បើក​ការ​ស៊ើបអង្កេត កំពុង​ធ្វើ​ឱ្យ​កើន​ឡើង​នូវ​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​បារាំង និង​កម្ពុជា។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៦ កុម្ភៈ ថា ចម្ងល់​ធំ​បំផុត​ក្នុង​អំពើ​ឃាតកម្ម​លើ​លោក លិម...

លោក សម រង្ស៊ី រិះគន់​លោក ហ៊ុន ម៉ាណែត ថា​ជា​មនុស្ស​ដែល​គ្មាន​សមត្ថភាព​ជា​អ្នក​ដឹកនាំ​ឡើយ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី រិះគន់​ថា​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត គឺជា​មនុស្ស​ដែល​គ្មាន​សមត្ថភាព​ជា​អ្នក​ដឹកនាំ​ទាល់តែសោះ ដូច្នេះ​ហើយ​ទើប​បាន​ជា​គាត់​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ជាង ១​ឆ្នាំ​ហើយ នៅតែ​តោង​ជើងខោ​លោក ហ៊ុន សែន ដែល​ជា​ឪពុក​ដដែល។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ កុម្ភៈ នេះ​ថា លោក ហ៊ុន ម៉ាណែត ជា​មនុស្ស​ដែល​គ្មាន​អ្វី​គ្រប់​បែប​យ៉ាង​ក្នុង​ការ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ដូចជា​ស្នាដៃ...

បុរស​ខ្លាំង​កម្ពុជា​គំរាម​កម្ចាត់​អ្នក​ណា​ក៏ដោយ​ដែល​ចង់​សម្លាប់​រូបលោក​ក្រោម​អំពើ​ភេរវកម្ម​បង្ហោះ​ដ្រូន

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គំរាម​ថា​លោក​នឹង​កម្ចាត់​ចោល​ទាំងអស់​អ្នក​ណា​ក៏ដោយ​ដែល​ចង់​សម្លាប់​រូបលោក និង​ក្រុម​គ្រួសារ​របស់​លោក ព្រោះ​លោក​បាន​ដឹង​ច្បាស់​ហើយ​ថា​មេ​ធំ​របស់​ពួកគេ​ជា​អ្នក​ណា ហើយ​និង​កំពុង​នៅ​ទីណា ប៉ុន្តែ​លោក​នៅ​រង់ចាំ​មើល​ថា តើ​បក្ស​នយោបាយ និង​អ្នក​នយោបាយ​ណា​ខ្លះ​ដែល​ចេញ​មុខ​ថ្កោលទោស ឬ​នៅ​ស្ងៀម ឬ​គាំទ្រ​ទង្វើ​ភេរវកម្ម​នេះ។ បុរស​ខ្លាំង​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន ទម្លាយ​សារ​សំឡេង​ពីរ​ឃ្លីប​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ កុម្ភៈ នេះ​ដោយ​ភ្ជាប់​នឹង​សំណេរ​ថា លោក​សូម​ចែករំលែក​នូវ​ព័ត៌មាន​តូច​មួយ​នៃ​ផែនការ​ភេរវកម្ម​ដែល​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​រូបលោក និង​គ្រួសារ​របស់​លោក។ លោក ហ៊ុន សែន អះអាង​ថា...

សង្គម​ស៊ីវិល​នៅ​ក្រៅ​ស្រុក​ថា​តុលាការ​សម្រេច​ឱ្យ​លោក រ៉ុង ឈុន បង់​លុយ​១០​ម៉ឺន​ដុល្លារ​គឺជា​គំនាប​នយោបាយ

អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​ដែល​បង្គាប់​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បង់​លុយ​ចំនួន ១០​ម៉ឺន​ដុល្លារ​អាមេរិក គឺ​ធ្វើ​ឡើង​ក្រោម​គំនាប​នយោបាយ​របស់​បក្ស​កាន់​អំណាច ជាជាង​ការ​ធានា​នូវ​យុត្តិធម៌​តាម​ផ្លូវច្បាប់។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ កុម្ភៈ នេះ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​សុទ្ធតែ​បាន​ដឹង និង​ទទួលស្គាល់​គ្រប់​គ្នា​ហើយ​ថា​តុលាការ​នៅ​ប្រទេស​កម្ពុជា​គ្មាន​ឯករាជ្យ​សម្រាប់​ធានា​នូវ​យុត្តិធម៌​សង្គម​របស់​ប្រទេស​កម្ពុជា​នោះ​ទេ គឺ​ធ្វើ​តាម​តែ​បញ្ជា​អ្នក​មាន​អំណាច​ប៉ុណ្ណោះ។ លោក ស៊ឹង សែនករុណា...

ល្បែង​ចារកម្ម​របស់​លោក ហ៊ុន សែន កំពុង​ធ្វើ​ឱ្យ​ផ្ទុះ​ការ​សង្ស័យ​គ្នា​ឯង​ក្នុង​ចំណោម​ក្រុម​ប្រឆាំង​ទាំង​ក្នុង​និង​ក្រៅ​ស្រុក

ល្បែង​ចារកម្ម​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កំពុង​ធ្វើ​ឱ្យ​ផ្ទុះ​ឡើង​នូវ​ការ​សង្ស័យ​គ្នា​ឯង​ក្នុង​ចំណោម​ក្រុម​ប្រឆាំង​ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​ក្រៅ​ប្រទេស បន្ទាប់ពី​ចារបុរស​ម្នាក់ (ជន​បង្កប់) គឺ​បណ្ឌិត សេង សារី ដែល​ត្រូវ​បាន​លោក ហ៊ុន សែន ទម្លាយ​សមាសភាព​កាលពី​ពេល​ថ្មីៗ​នេះ។ មន្ត្រី​ជាន់ខ្ពស់​របស់​លោក កឹម សុខា គឺ​លោក ហ៊ីង សុខសាន្ត បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អង្គារ​ថា ការ​លើកឡើង​របស់​បណ្ឌិត សេង សារី...

លោក ហ៊ុន សែន គំរាម​ទម្លាយ​សារ​ឆ្លើយឆ្លង​ជិត ៣០០​សារ​ជាមួយ​បណ្ឌិត សេង សារី បើ​យក​លោក​ជា​សត្រូវ

បុរស​ខ្លាំង​ធំធាត់​ក្នុង​របប​កុម្មុយនីស្ត លោក ហ៊ុន សែន គំរាម​ថា លោក​មាន​ឯកសារ​សម្ងាត់​ឆ្លើយឆ្លង​ជាមួយ​បណ្ឌិត សេង សារី ជិត ៣០០​សារ (២៩៥​សារ) បើ​កូនធម៌​របស់​លោក គឺ​បណ្ឌិត សេង សារី ចាត់ទុក​លោក​ជា​សត្រូវ​របស់​ខ្លួន។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទម្លាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នៅ​ថ្ងៃទី​៧ កុម្ភៈ នេះ​ថា លោក​បាន​ផ្តល់​ជំនួយ​ដល់​បណ្ឌិត សេង...

Latest news

© 2021, ដេលី. All rights reserved.