27.3 C
Phnom Penh

TAG

សហភាពអឺរ៉ុប

មេដឹកនាំ​អឺរ៉ុប​គាំទ្រ​បទ​ឈប់​បាញ់​នៅ​សមរភូមិ​ជួរមុខ​អ៊ុយក្រែន ដែល​ស្នើ​ឡើង​ដោយ​លោក ដូណាល់ ត្រាំ

មេដឹកនាំអឺរ៉ុបចេញសេចក្តីថ្លែងការណ៍រួមគាំទ្របទឈប់បាញ់​នៅ​សមរភូមិជួរមុខអ៊ុយក្រែនដែលស្នើឡើងដោយលោកត្រាំ ក្រុម​មេដឹកនាំ​នៅ​តំបន់​អឺរ៉ុប ដូចជា​ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​អង្គារ ទី​២១ តុលា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ជាមួយ​អ៊ុយក្រែន គាំទ្រ​ការ​អំពាវនាវ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​ចង់​ឱ្យ​មាន​បទ​ឈប់​បាញ់ នៅ​ត្រឹម​ខ្សែបន្ទាត់​សមរភូមិ​មុខ។ សេចក្តី​ថ្លែងការណ៍ បាន​សរសេរ​ថា៖ «អឺរ៉ុប​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​គោលជំហរ​របស់​លោក​ប្រធានាធិបតី ត្រាំ ដែល​ចង់​ឱ្យ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ឱ្យ​បាន​ឆាប់​បំផុត ដោយ​កំណត់​យក​ខ្សែបន្ទាត់​សមរភូមិ​មុខ​ធ្វើ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​ចរចា។» លោក ត្រាំ អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​ត្រឹម​ខ្សែបន្ទាត់​សមរភូមិ​មុខ​បច្ចុប្បន្ន សម្រាប់​សង្គ្រាម​អ៊ុយក្រែន បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​លោក...

សហភាព​អឺរ៉ុប ដាក់​ផែនការ​រឹបអូស​ទាំងស្រុង​ទ្រព្យសម្បត្តិ​រុស្ស៊ី នៅ​អឺរ៉ុប ឱ្យ​ទៅ​អ៊ុយក្រែន

សហភាពអឺរ៉ុបដាក់ផែនការរឹបអូសទាំងស្រុងទ្រព្យសម្បត្តិរុស្ស៊ីនៅអឺរ៉ុបពី៣០០-៣៥០ពាន់លានដុល្លារអាមេរិកឱ្យអ៊ុយក្រែន ខណៈ​ដែល​មេដឹកនាំ​អឺរ៉ុប និង​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី កំពុង​ជួប​គ្នា​នៅ​ប្រទេស​ដាណឺម៉ាក មាន​ការ​បញ្ចេញ​ព័ត៌មាន​ពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ថា​សហភាព​អឺរ៉ុប កំពុង​ដាក់​ចុះ​នូវ​ផែនការ​បំបែក​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី នៅ​លើ​ទឹកដី​អ៊ុយក្រែន ដោយ​រឹបអូស​ទាំងស្រុង​នូវ​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី នៅ​អឺរ៉ុប ដែល​ត្រូវ​បាន​បង្កក​ក្នុង​ទំហំ​ពី ៣០០​ពាន់​លាន​ទៅ ៣៥០​ពាន់​លាន​ដុល្លារ​អាមេរិក បម្លែង​ជា​ហិរញ្ញវត្ថុ​ទៅ​ឱ្យ​អ៊ុយក្រែន ព្រោះ​ជា​ការ​សង​ការ​ខូចខាត​ប្រទេស​អ៊ុយក្រែន ដោយសារ​សង្គ្រាម​ឈ្លានពាន​របស់​ទីក្រុង​មូស្គូ។ ប៉ុន្តែ​ក្នុង​គម្រោង​នេះ មាន​ការ​ជំទាស់​ខ្លះ​ដែរ​ពី​មេដឹកនាំ​ប្រទេស​មួយ​ចំនួន ដោយ​ទាមទារ​ថា សហភាព​អឺរ៉ុប គួរតែ​អនុវត្ត​ទៅ​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី ត្រឹមតែ​កាត់​យក​ការប្រាក់​ពី​ធនាគារ​កណ្ដាល​របស់​រុស្ស៊ី...

អឺរ៉ុប​នៅតែ​មិន​ទាន់​ឈាន​ដល់​កិច្ចព្រមព្រៀង​សន្តិសុខ​សម្រាប់​អ៊ុយក្រែន ព្រោះតែ​រង់ចាំ​ការ​បញ្ជាក់​ជំហរ​ពី​លោក ត្រាំ

កាលពី​ថ្ងៃ​ចន្ទ ទី​២៥ ខែ​សីហា រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Marco Rubio បាន​ពិភាក្សា​ជាមួយ​បណ្តា​សមភាគី​អឺរ៉ុប។ ការ​ពិភាក្សា​នោះ ផ្ដោត​ជា​សំខាន់​អំពី​តួនាទី​របស់​អាមេរិក​ក្នុង​ការ​ជួយ​ពង្រឹង​សន្តិសុខ​សម្រាប់​អ៊ុយក្រែន នៅ​ពេល​ដែល​រុស្ស៊ី និង​អ៊ុយក្រែន ព្រម​បញ្ចប់​សង្គ្រាម។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ដកស្រង់​សម្ដី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក ចុះផ្សាយ​នៅ​ថ្ងៃទី​២៦ សីហា នេះ​ថា លោក Rubio បាន​និយាយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស លោក David Lammy...

សហភាព​អឺរ៉ុប គ្រោង​បញ្ចេញ​ជំនួយ​ជាង ១១៧​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​អ៊ុយក្រែន ដើម្បី​តស៊ូ​ការពារ​ទឹកដី

សង្គ្រាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន មិន​បង្ហាញ​សញ្ញា​បញ្ចប់​ទេ​នៅ​ពេលនេះ។ ជា​ការ​ឆ្លើយតប សហភាព​អឺរ៉ុប កំពុង​ពិចារណា​បង្កើត​មូលនិធិ​ជាង ១១៧​ពាន់​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ទីក្រុង​គៀវ ក្នុង​ការ​តស៊ូ​ដើម្បី​ការពារ​ទឹកដី និង​អធិបតេយ្យភាព​ប្រឆាំង​មហាអំណាច​មួយ​នេះ។ យោង​តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន Bloomberg នៅ​ថ្ងៃទី​៩ កក្កដា នេះ ប្រាក់​ជំនួយ​នេះ​អាច​ជា​ផ្នែក​មួយ​នៃ​សំណើ​របស់​សហភាព​អឺរ៉ុប សម្រាប់​ថវិកា​ក្នុង​គម្រោង ៧​ឆ្នាំ​របស់​ខ្លួន ដែល​ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​ចុង​ខែ​កក្កដា ឆ្នាំ​២០២៥ នេះ។ ប្រសិនបើ​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប អនុម័ត​ផែនការ​នេះ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ថវិកា គឺ​ការ​ផ្តល់​មូលនិធិ​នេះ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២០២៨ ដែល​ជា​ការ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ស្ថិរភាព​ដល់​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​ហែកហួរ​ដោយ​សង្គ្រាម​របស់​រុស្ស៊ី។ កិច្ចព្រមព្រៀង​ផ្តល់​មូលនិធិ​ថ្មី​នេះ...

សហភាព​អឺរ៉ុប​បញ្ជាក់​ក្ដី​សង្ឃឹម​នៅ​ចំពោះ​មុខ​លោក ហ៊ុន ម៉ាណែត ពី​ការ​រីកចម្រើន​ការ​គោរព​សិទ្ធិមនុស្ស​និង​សេរីភាព

សហភាព​អឺរ៉ុប បញ្ជាក់​ចំពោះ​មុខ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា លោក ហ៊ុន ម៉ាណែត ថា ក្តី​សង្ឃឹម​របស់​សហភាព​អឺរ៉ុប គឺ​ការ​រីកចម្រើន​នូវ​ការ​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​កាន់តែ​ច្រើន​សម្រាប់​សង្គម​ស៊ីវិល រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​រាជាណាចក្រ​កម្ពុជា។ តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១០ មិថុនា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ជុំវិញ​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Antonio Costa អំឡុង​ពេល​ចូលរួម​សន្និសីទ​អង្គការ​សហប្រជាជាតិ ស្ដីពី​មហាសមុទ្រ នៅ​ទីក្រុង​នីស កាលពី​ថ្ងៃទី​១០...

សភា​អឺរ៉ុប​នឹង​អនុម័ត​លើ​សេចក្តី​សម្រេច​មួយ​ស្ដីពី​កម្ពុជា​ករណី​លោក កឹម សុខា

សភា​អឺរ៉ុប នឹង​អនុម័ត​លើ​សេចក្តី​សម្រេច​មួយ​ស្ដីពី​កម្ពុជា ករណី​មេដឹកនាំ​ប្រឆាំង លោក កឹម សុខា នៅ​ថ្ងៃទី​១៦ ខែ​មីនា ខាងមុខ​នេះ បន្ទាប់ពី​តុលាការ​ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន បាន​កាត់ទោស​ឲ្យ​លោក កឹម សុខា ត្រូវ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ២៧​ឆ្នាំ និង​ដក​សិទ្ធិ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត។ បើ​យោង​តាម European Parliament in ASEAN កាលពី​ថ្ងៃទី​១៣ មីនា...

សហភាព​អឺរ៉ុប​និង​អាស៊ាន​ប្ដេជ្ញា​រួម​គ្នា​ប្រឆាំង​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

កាលពី​ថ្ងៃ​ពុធ ទី​១៤ ធ្នូ សហភាព​អឺរ៉ុប និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​លើកដំបូង​អំពី​តម្រូវការ​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ស៊ីជម្រៅ និង​ការ​គោរព​ឯករាជភាព​អំពី​បូរណភាព​ដែនដី​នៃ​ប្រទេស​អ៊ុយក្រែន ដែល​មហាអំណាច​រុស្ស៊ី​កំពុង​លើក​ទ័ព​ឈ្លានពាន។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters ឲ្យ​ដឹង​ថា មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ចំនួន ២៧ និង​មេដឹកនាំ​អាស៊ាន​ចំនួន ៩​ប្រទេស ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប ៤៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត ប៉ុន្តែ​មេដឹកនាំ​ប្រទេស​ភូមា ដែល​គ្រប់គ្រង​ដោយ​ពួក​យោធា មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​នោះ​ទេ។ មេដឹកនាំ​នៃ​ប្រទេស​ដៃគូ​ទាំង​ពីរ​នៃ​សហភាព​អឺរ៉ុប និង​អាស៊ាន បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត រួម​ទាំង​ពាណិជ្ជកម្ម​អន្តរកាល​នៃ​ការ​ពង្រឹង​វិស័យ​ថាមពល​ស្អាត និង​ឌីជីថល...

លោក ហ៊ុន សែន ថា​អាស៊ាន​និង​អឺរ៉ុប​ត្រូវតែ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ធានា​សណ្ដាប់ធ្នាប់​អន្តរជាតិ

មេដឹកនាំ​ខ្មែរ​ដែល​រំលោភ​ច្បាប់ និង​សិទ្ធិមនុស្ស​ផ្តាច់​មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា អាស៊ាន និង​សហភាព​អឺរ៉ុប ត្រូវតែ​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ស្អិតល្មួត ដើម្បី​ធានា​សណ្ដាប់ធ្នាប់​អន្តរជាតិ​ផ្អែក​លើ​ច្បាប់​ប្រកប​ដោយ​ភាព​ជាក់លាក់ បើក​ចំហ តម្លាភាព និង​ការ​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញ​ទៅមក។ បុរស​ខ្លាំង​កម្ពុជា​ដែល​ឧស្សាហ៍​រំលោភ​ច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស លោក ហ៊ុន សែន បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-សហភាព​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ថា ទាំង​សហគមន៍​អឺរ៉ុប និង​អាស៊ាន...

សមាជិក​សភា​សហភាព​អឺរ៉ុប​១៣​ប្រទេស​អំពាវនាវ​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ប្រើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន

សមាជិក​សភា​សហភាព​អឺរ៉ុប​ជាង ១០​ប្រទេស អំពាវនាវ​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ប្រធាន​គណៈកម្មការ​អឺរ៉ុប និង​តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ ប្រើ​ច្បាប់​សហភាព​អឺរ៉ុប (EU Magnitsky Act) ដាក់​ទណ្ឌកម្ម​ដោយ​ការ​ហាមប្រាម​ការ​ធ្វើ​ដំណើរ និង​បង្កក​ទ្រព្យសម្បត្តិ​លើ​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន ដែល​កំពុង​ដឹកនាំ​ប្រទេស​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ សមាជិក​សភា​សហភាព​អឺរ៉ុប​ចំនួន ១៣​ប្រទេស​ដែល​មកពី​ប្រទេស​ហ្វាំងឡង់ អាល្លឺម៉ង់ និង​ប្រទេស​ស៊ុយអែត ជាដើម ចេញ​លិខិត​រួម​គ្នា​មួយ​កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២២ ទៅ​កាន់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប...

សហភាព​អឺរ៉ុប​មិន​ដាក់​អ្នក​សង្កេតការណ៍​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​កម្ពុជា

សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២០ ឧសភា នេះ ប្រកាស​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០២២ ខាងមុខ ខណៈ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ដែល​ឃ្លាំមើល​ការ​បោះឆ្នោត​កន្លងមក ក៏​មិន​ដាក់​អ្នក​សង្កេតការណ៍​ដែរ។ សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ប្រកាស​លើ​ទំព័រ​ហ្វេសប៊ុក​ជា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ ទី​២០ ឧសភា នេះ​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ អឺរ៉ុប​នឹង​មិន​ដាក់​អ្នក​សង្កេតការណ៍​នោះ​ទេ។ សហភាព​អឺរ៉ុប​បញ្ជាក់​ថា ទោះបីជា​អឺរ៉ុប​មិន​ដាក់​អ្នក​សង្កេតការណ៍​ក៏ដោយ ប៉ុន្តែ​អឺរ៉ុប​នឹង​យកចិត្ត​ទុកដាក់​ខ្លាំង​ចំពោះ​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ ថា​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌​ដែរ​ឬ​ទេ ដោយ​ថា​ទាំងអស់​នេះ​វា​ជា​ផ្នែក​សំខាន់​ក្នុង​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ។ មួយ​វិញ​ទៀត សហភាព​អឺរ៉ុប និង​ឯកអគ្គរដ្ឋទូត​នៃ​រដ្ឋ​ជា​សមាជិក ក៏​បាន​ជួប​ជាមួយ​ប្រធាន...

Latest news

© 2021, ដេលី. All rights reserved.