32.5 C
Phnom Penh

TAG

សុខភាព

លោក ហ៊ុន ម៉ាណែត ស្នើសុំ​និស្សិត​ពេទ្យ​កុំ​សុំ​ជាប់​ក្របខ័ណ្ឌ​ដោយ​មិន​បាន​ឆ្លងកាត់​ការ​ប្រឡង​ប្រជែង

លោក ហ៊ុន ម៉ាណែត ស្នើ​ឲ្យ​និស្សិត​ពេទ្យ​កុំ​សុំ​ជាប់​ក្របខ័ណ្ឌ​ជា​មន្ត្រី​សុខាភិបាល​ដោយ​មិន​បាន​ឆ្លងកាត់​ការ​ប្រឡង​ប្រជែង ពីព្រោះ​ពេទ្យ​មិន​ខុស​គ្នា​នឹង​ជំនាញ​ដោះ​មីន​នោះ​ទេ គឺ​ត្រូវ​ទាមទារ​ឲ្យ​មាន​ភាព​ច្បាស់លាស់។ ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​នៃ​ក្រសួង​សុខាភិបាល នា​រសៀល​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៤ នេះ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ការ​បណ្តុះបណ្តាល​ផ្នែក​វេជ្ជសាស្ត្រ​ទាំង​រដ្ឋ និង​ឯកជន ត្រូវ​មាន​ស្តង់ដារ​ច្បាស់លាស់ ដើម្បី​ធានា​ឲ្យ​បាន​នូវ​គុណភាព​ពិតប្រាកដ និស្សិត​រៀន​ចប់ មាន​សមត្ថភាព​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​តាម​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី។ លោក ហ៊ុន ម៉ាណែត បាន​ស្នើ​ឲ្យ​និស្សិត​ពេទ្យ​កុំ​សុំ​ជាប់​ក្របខ័ណ្ឌ​ជា​មន្ត្រី​សុខាភិបាល​ដោយ​មិន​បាន​ឆ្លងកាត់​ការ​ប្រឡង​ប្រជែង ពីព្រោះ​ពេទ្យ​មិន​ខុស​គ្នា​នឹង​ជំនាញ​ដោះ​មីន​នោះ​ទេ...

នាយករដ្ឋមន្ត្រី​កូន​ស្នង​ត្រកូល​បង្គាប់​ឱ្យ​ក្រសួង​សុខាភិបាល​មើល​ថែទាំ​សុខភាព​ជូន​ពលរដ្ឋ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ពុធ ទី​១៣ ខែ​មីនា នេះ ដាក់​បញ្ជា​ឲ្យ​ក្រសួង​សុខាភិបាល បន្ត​យកចិត្ត​ទុកដាក់​ផ្តល់​សេវា​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ ព្រោះ​ជា​វិស័យ​អាទិភាព​នៃ​រាជរដ្ឋាភិបាល​នីតិកាល​ថ្មី ដែល​បាន​សន្យា​ក្នុង​ការ​បោះឆ្នោត​កន្លង​មក។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​តេជោ​សែន​កោះធំ ក្នុង​ខេត្ត​កណ្តាល លោក ហ៊ុន ម៉ាណែត ថា​វិស័យ​សុខាភិបាល​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​ចាត់ទុក​ថា​ជា​វិស័យ​អាទិភាព ដើម្បី​ថែទាំ​សុខមាលភាព​ប្រជាពលរដ្ឋ។ លោក ហ៊ុន ម៉ាណែត ថា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឈ្នះ​ការ​បោះឆ្នោត គឺ​បាន​អនុវត្ត និង​កំពុង​បន្ត​អនុវត្ត​គោលនយោបាយ​ជាតិ​ដោយ​គ្មាន​ការ​ភូត​កុហក​នោះ​ឡើយ។ លោក ហ៊ុន...

គ្រួសារ​ទារក​រងគ្រោះ​ពី​ការ​ប្រើ​ម្សៅ​ទឹកដោះគោ នូទ្រីលេត ២១​គ្រួសារ​អង្វរ​សុំ​នាយករដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​សង​ជំងឺចិត្ត

គ្រួសារ​ដែល​មាន​កូន​រងគ្រោះ​ពី​ការ​ប្រើប្រាស់​ម្សៅ​ទឹកដោះគោ នូទ្រីលេត (Nutrilatt) ជាង ២០​គ្រួសារ (២១​គ្រួសារ) អង្វរ​សុំ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ឱ្យ​ម្ចាស់​ក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទ័រ អិលអឹម (Nutrilatt Master LM Co. LTD) អ្នកស្រី ខុន កែវកេសី ផ្តល់​សំណង​ជំងឺចិត្ត​ដល់​ពួកគេ ក្រោយ​ពី​សំណុំរឿង​នេះ​អូស​បន្លាយ​អស់​ជិត...

ក្រសួង​សុខាភិបាល​រក​ឃើញ​ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​មាន​ជំងឺ​ផ្ដាសាយ​បក្សី H5N1 នៅ​ខេត្ត​ព្រៃវែង

ក្រសួង​សុខាភិបាល ប្រកាស​ពី​ករណី​ក្មេង​ប្រុស​អាយុ ៣​ឆ្នាំ​ម្នាក់​មាន​ទីលំនៅ​ក្នុង​ភូមិ​តាប្រុយ ឃុំ​ព្រែកពោន ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង រក​ឃើញ​វិជ្ជមាន​វីរុស​ផ្ដាសាយ​បក្សី​ប្រភេទ H5N1 ពី​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​២៦ ខែ​មករា នេះ​ថា ក្មេង​ប្រុស​រូប​នោះ​មាន​ទីលំនៅ​ក្នុង​ភូមិ​តាប្រុយ ឃុំ​ព្រែកពោន ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ទទួល​បាន​ការ​ថែទាំ​យ៉ាង​យកចិត្ត​ទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ។ ប្រភព​ដដែល​បាន​អះអាង​ថា តាម​ការ​សាកសួរ​បង្ហាញ​ថា ប្រហែល ១០​ថ្ងៃ​មុន​មាន​មាន់​ទា​ងាប់​នៅ​ក្នុង​ភូមិ និង​នៅ​ជុំវិញ​ផ្ទះ​អ្នកជំងឺ។ បច្ចុប្បន្ន...

ក្រសួង​សុខាភិបាល​កម្ពុជា​ហាម​ប្រើ​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនឈាម Qdenga ដោយសារ​អង្គការ​សុខភាព​ពិភពលោក​មិន​ទាន់​ទទួលស្គាល់

ក្រសួង​សុខាភិបាល​កម្ពុជា ដាស់តឿន​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ពី​ការ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនឈាម​មួយ​ប្រភេទ​ឈ្មោះ​ថា Qdenga បន្ទាប់ពី​ក្រសួង​សង្កេត​ឃើញ​ថា វ៉ាក់សាំង​នេះ​បាន​ផ្សព្វផ្សាយ​ឲ្យ​ប្រើប្រាស់​នៅ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​ដោយ​បុគ្គល​មួយ​ចំនួន ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ពីព្រោះ​វ៉ាក់សាំង​ប្រភេទ​នេះ​នៅ​មិន​ទាន់​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) នៅឡើយ​ទេ។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនឈាម​ប្រភេទ Qdenga កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ទី​៣ ក្នុង​ចំណោម​ដំណាក់កាល​សិក្សា​សរុប ៤ នៅឡើយ។ ប្រភព​ដដែល​អះអាង​ថា ក្រសួង​ក៏​បាន​អះអាង​ដោយ​យោង​តាម​ការ​ព្រមាន​របស់​អង្គការ​សុខភាព​ពិភពលោក​ថា វ៉ាក់សាំង​នេះ​ដើរ​តួនាទី​ជា​អ្នក​ចម្លង​ជំងឺ​គ្រុនឈាម​លើក​ទី​១ ចំពោះ​អ្នក​មិន​ធ្លាប់​កើត​ជំងឺ​គ្រុនឈាម និង​ដែល​អាច​វិវឌ្ឍ​ទៅ​រក​ជំងឺ​គ្រុនឈាម​ធ្ងន់ធ្ងរ​នៅ​ពេល​កើត​ជំងឺ​គ្រុនឈាម​លើក​ទី​២...

តុលាការ​កំពូល​គ្រោង​ប្រកាស​សាលក្រម​សំណុំរឿង​ម្សៅ​ទឹកដោះគោ​នូទ្រីលែត​នៅ​សប្តាហ៍​ក្រោយ

សាលា​កំពូល​រាជធានី​ភ្នំពេញ គ្រោង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ម្សៅ​ទឹកដោះគោ នូទ្រីលែត (Nutrilatt) របស់​ក្រុមហ៊ុន នូទ្រីលែត ម៉ាស្ទ័រ អិលអឹម (Nutrilatt Master LM) នៅ​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៣ ខាងមុខ​នេះ បន្ទាប់ពី​សាលក្រម​នេះ​ត្រូវ​ខកខាន​ប្រកាស​កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ។ ដើមបណ្ដឹង​ដែល​ជា​ពលរដ្ឋ​រងគ្រោះ​ជាង ២០​គ្រួសារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily...

អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ ១​ម៉ឺន ២​ពាន់​នាក់​រត់​គេច​ពី​ការ​ទទួល​សេវា​ព្យាបាល

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ អះអាង​ថា មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ ១​ម៉ឺន ២​ពាន់​នាក់ បាន​រត់​គេច​ពី​ការ​ទទួល​សេវា​ព្យាបាល ដែល​ចំណុច​នេះ​គួរ​ឲ្យ​ព្រួយបារម្ភ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​អេដស៍​កើន​ឡើង បើសិន​ពួកគេ​នៅតែ​ធ្វើ​បែប​នេះ ខណៈ​រដ្ឋាភិបាល​បាន​ដាក់​គោលដៅ​បញ្ចប់​អេដស៍​ឆ្នាំ​២០២៥។ នៅ​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​២០២៣ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ នៅ​ថ្ងៃទី​៤ ខែ​ធ្នូ កន្លង​មក លោក​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ បាន​លើក​ឡើង​ថា នៅ​កម្ពុជា​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ ១​ម៉ឺន ២​ពាន់​នាក់​បាន​ធ្វើ​តេស្ដ​ឈាម​រក​ឃើញ​មាន​ផ្ទុក​មេរោគ​អេដស៍ ប៉ុន្តែ​ពេលនេះ អ្នក​ទាំងនោះ​បាន​បាត់​ខ្លួន​ដោយ​មិន​បាន​ធ្វើ​តេស្ដ​រក​មេរោគ​អេដស៍​ជា​ថ្មី​ទៀត​ទេ ដែល​ចំណុច​នេះ​មាន​ការ​ព្រួយបារម្ភ​ថា...

ក្រសួង​សុខាភិបាល​បិទ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​មួយ​កន្លែង​ទៀត​បន្ទាប់ពី​ធ្វើ​ឱ្យ​អ្នកជំងឺ​ស្លាប់

ក្រសួង​សុខាភិបាល បាន​សម្រេច​បិទ និង​ដកហូត​សេចក្ដី​សម្រេច​ឲ្យ​បើក​មជ្ឈមណ្ឌល​កែ​សម្ផស្ស «បុរិន្ទ​កោះពេជ្រ» ដោយសារ​មជ្ឈមណ្ឌល​នេះ​ខ្វះ​ការ​តាមដាន និង​បច្ចេកទេស​ក្នុង​ការ​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ ដែល​បណ្ដាល​ឲ្យ​អ្នកជំងឺ​គ្រោះថ្នាក់​ដល់​អាយុជីវិត។ នៅ​ក្នុង​សេចក្ដី​សម្រេច​របស់​ក្រសួង​សុខាភិបាល​ចុះ​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​បិទ និង​ដកហូត​សេចក្ដី​សម្រេច​ឲ្យ​បើក​មជ្ឈមណ្ឌល​កែ​សម្ផស្ស បុរិន្ទ​កោះពេជ្រ ដែល​មាន​ទីតាំង​នៅ​ផ្ទះ​លេខ S១៩ ផ្លូវ​អេលីត សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ គឺ​មាន​សុពលភាព​ចាប់ពី​ថ្ងៃ​នេះ​តទៅ។ កាលពី​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២៣ កន្លងទៅ ក្រសួង​សុខាភិបាល...

កម្មការិនី​ដែល​គ្រូពេទ្យ​កាត់​ច្រឡំ​ពោះវៀន​ថា​ជា​ទងសុក​បាន​ទទួល​មរណភាព

កម្មការិនី​ម្នាក់​ដែល​ត្រូវ​បាន​កាយ​យក​សព​ទារក​ក្នុង​ផ្ទៃ​ដោយ​ពោះវៀន​មក​ក្រៅ ហើយ​កាត់​ច្រឡំ​ថា​ជា​ទងសុក​នោះ បាន​ទទួល​មរណភាព​បន្ទាប់​មន្ទីរពេទ្យ​កាល់ម៉ែត​បញ្ជូន​ដល់​ស្រុក​កំណើត​របស់​នាង​នៅ​ខេត្ត​កំពត នៅ​ម៉ោង ៤​ទៀបភ្លឺ​កាលពី​ថ្ងៃទី​១៦ ខែ​មីនា។ បើ​តាម​លោក ឡឹម តារា អគ្គនាយករង​មន្ទីរពេទ្យ​កាល់ម៉ែត ប្រាប់​សារព័ត៌មាន​របស់​លោក ហ៊ុន សែន Fresh News ថា ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​បញ្ជូន​កម្មការិនី​រងគ្រោះ​ទៅ​ដល់​គេហដ្ឋាន​គាត់​វិញ​តាម​ការ​ស្នើសុំ​របស់​អ្នកជំងឺ ដោយសារ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ស្ត្រី​អ្នកជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង ទោះបីជា​ក្រុម​គ្រូពេទ្យ​បាន​ដាក់​ឧបករណ៍​សប់​ដង្ហើម​ឲ្យ​ហើយ​ក្ដី ប៉ុន្តែ​នៅតែ​គ្មាន​សង្ឃឹម។ លោក ឡឹម តារា អះអាង​ថា កន្លងមក​ក្រុម​គ្រូពេទ្យ​បាន​ខំប្រឹង​ជួយ​សង្គ្រោះ​ទាំង​សមត្ថភាព...

ក្រសួង​នឹង​ចាត់​វិធានការ​មន្ទីរពេទ្យ​ឯកជន​មួយ​ដែល​វះកាត់​យក​កូន​ស្លាប់​ចេញពី​ផ្ទៃ​ម្តាយ​បណ្ដាល​អ្នកជំងឺ​របួស​ធ្ងន់ធ្ងរ

ក្រសួង​សុខាភិបាល ព្រមាន​ចាត់​វិធានការ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន «ដើម​អង្គ្រង» ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​ធ្វេសប្រហែស​វះកាត់​ស្ត្រី​ម្នាក់​ដើម្បី​យក​កូន​ស្លាប់​ចេញពី​ផ្ទៃ​ទៅ​តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល។ ក្រសួង​អះអាង​ថា ការ​វះកាត់​នោះ​បណ្ដាល​ឲ្យ​អ្នកជំងឺ​កាន់តែ​របួស​ធ្ងន់ធ្ងរ​ទៅៗ។ ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នេះ ធ្វើឡើង​បន្ទាប់ពី​សហជីព និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​រិះគន់ និង​ទទូច​ឲ្យ​ក្រសួង​ចាត់​វិធានការ​ចំពោះ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន «ដើម​អង្គ្រង» ដែល​បាន​ឲ្យ​ពេទ្យ​ឆ្មប​វះកាត់​យក​កូន​ស្លាប់​ចេញពី​ផ្ទៃ​របស់​ស្ត្រី​ម្នាក់​ទាំង​ខ្វះ​វិជ្ជាជីវៈ ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​កាន់តែ​របួស​ធ្ងន់ធ្ងរ​ឡើង។ សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដែល The Cambodia Daily ទើប​ទទួល​បាន ឲ្យ​ដឹង​ថា មន្ទីរ​សម្រាក​ព្យាបាល ដើម​អង្គ្រង...

Latest news