30 C
Phnom Penh

TAG

សុខភាព

ក្រសួង​នឹង​ចាត់​វិធានការ​មន្ទីរពេទ្យ​ឯកជន​មួយ​ដែល​វះកាត់​យក​កូន​ស្លាប់​ចេញពី​ផ្ទៃ​ម្តាយ​បណ្ដាល​អ្នកជំងឺ​របួស​ធ្ងន់ធ្ងរ

ក្រសួង​សុខាភិបាល ព្រមាន​ចាត់​វិធានការ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន «ដើម​អង្គ្រង» ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​ធ្វេសប្រហែស​វះកាត់​ស្ត្រី​ម្នាក់​ដើម្បី​យក​កូន​ស្លាប់​ចេញពី​ផ្ទៃ​ទៅ​តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល។ ក្រសួង​អះអាង​ថា ការ​វះកាត់​នោះ​បណ្ដាល​ឲ្យ​អ្នកជំងឺ​កាន់តែ​របួស​ធ្ងន់ធ្ងរ​ទៅៗ។ ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នេះ ធ្វើឡើង​បន្ទាប់ពី​សហជីព និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​រិះគន់ និង​ទទូច​ឲ្យ​ក្រសួង​ចាត់​វិធានការ​ចំពោះ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន «ដើម​អង្គ្រង» ដែល​បាន​ឲ្យ​ពេទ្យ​ឆ្មប​វះកាត់​យក​កូន​ស្លាប់​ចេញពី​ផ្ទៃ​របស់​ស្ត្រី​ម្នាក់​ទាំង​ខ្វះ​វិជ្ជាជីវៈ ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​កាន់តែ​របួស​ធ្ងន់ធ្ងរ​ឡើង។ សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដែល The Cambodia Daily ទើប​ទទួល​បាន ឲ្យ​ដឹង​ថា មន្ទីរ​សម្រាក​ព្យាបាល ដើម​អង្គ្រង...

ក្រសួង​សុខាភិបាល​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន ដើម​អង្គ្រង ផ្សារ​ព្រៃទទឹង

ក្រសួង​សុខាភិបាល​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ឈ្មោះ ដើម​អង្គ្រង (ផ្សារ​ព្រៃទទឹង) បន្ទាប់ពី​រក​ឃើញ​ថា ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​នេះ​បាន​ប្រើប្រាស់​បុគ្គលិក​គ្មាន​ការ​បណ្តុះបណ្តាល​តាម​វិជ្ជាជីវៈ​សុខាភិបាល ដែល​នឹង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន។ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​ចេញ​សេចក្តី​សម្រេច​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល ដើម​អង្គ្រង និង​ឆ្មប​មាន​ឈ្មោះ អ៊ុង ធារិន ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​ពេទ្យ ខុស​បច្ចេកទេស​ក្នុង​ការ​ពិនិត្យ និង​ព្យាបាល​អ្នក​ជំងឺ នឹង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ចំណែក​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​នេះ​នឹង​ត្រូវ​ដកហូត​លិខិត​អនុញ្ញាត​លែង​ឱ្យ​ដំណើរការ​ចាប់​ពី​ពេលនេះ​តទៅ។ អ្នកស្រី ឱ...

ក្រសួង​នឹង​ចាត់​វិធានការ​មន្ទីរពេទ្យ​ឯកជន​ដើម​អង្ក្រង​ដែល​វះកាត់​យក​កូន​ស្លាប់​ចេញពី​ផ្ទៃ​ម្តាយ​បណ្ដាល​អ្នក​ជំងឺ​រង​របួស​ធ្ងន់ធ្ងរ

ក្រសួង​សុខាភិបាល អះអាង​ថា នឹង​ចាត់​វិធានការ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​ឯកជន ដើម​អង្ក្រង ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​ធ្វេសប្រហែស​ក្នុង​ការ​វះកាត់​យក​កូន​ស្លាប់​ចេញពី​ផ្ទៃ​បណ្ដាល​អ្នក​ជំងឺ​កាន់តែ​របួស​ធ្ងន់ធ្ងរ​ទៅ​តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល។ ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នេះ ធ្វើឡើង​បន្ទាប់ពី​សហជីព និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​រិះគន់ និង​ទទូច​ឲ្យ​ក្រសួង​ចាត់​វិធានការ​ចំពោះ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​ឯកជន ដើម​អង្ក្រង ដែល​បាន​ឲ្យ​ពេទ្យ​ឆ្មប​វះកាត់​យក​កូន​ស្លាប់​ចេញពី​ផ្ទៃ​ទាំង​ដែល​មិន​បាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​កាន់តែ​របួស​ធ្ងន់ធ្ងរ​ឡើង។ ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ចេញ​កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា មន្ទីរពេទ្យ​ដើម​អង្ក្រង​នេះ​មាន​ការ​ធ្វេសប្រហែស​ដោយ​អនុញ្ញាត​ឲ្យ​ឆ្មប​ដែល​មិន​មាន​ការ​បណ្ដុះបណ្ដាល​ចេញពី​ឆ្មប​រំលូត​កូន ចូល​វះកាត់ ទើប​ធ្វើ​ឲ្យ​ស្ត្រី​ដែល​យក​កូន​ស្លាប់​ក្នុង​ផ្ទៃ​ម្ដាយ​ចេញ​ជួប​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ។ ករណី​នេះ ក្រសួង​សម្រេច​បិទ​មន្ទីរពេទ្យ​ដើម​អង្ក្រង​បណ្ដោះអាសន្ន ដើម្បី​បន្ត​នីតិវិធី​ស្រាវជ្រាវ​តាម​ច្បាប់​ជា​ធរមាន​នូវ​ហេតុការណ៍​ដែល​បាន​កើតឡើង ខណៈ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​ដើម​អង្ក្រង ក្រសួង​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​លើ​បាតុភាព​ដែល​បាន​កើតឡើង​ដែល​បណ្ដាល​មកពី​ការ​ធ្វេសប្រហែស​របស់​ខ្លួន។ ចំពោះ​ឆ្មប​ដែល​បាន​អនុវត្ត​ការ​រំលូត​គភ៌​ក្នុង​ផ្ទៃ​អាយុ ១៨​សប្ដាហ៍​របស់​ស្ត្រី​ខាងលើ...

សហជីព CUMW ស្នើ​ក្រសួង​ស៊ើប​អង្កេត​មន្ទីរ​សម្ភព​ដើម​អង្ក្រង​ក្រោយ​វះកាត់​ស្ត្រី​ពពោះ​៥​ខែ​ម្នាក់​រង​គ្រោះថ្នាក់

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ហៅ​កាត់​ថា CUMW ស្នើ​ទៅ​ក្រសួង​សុខាភិបាល​ឲ្យ​ចុះ​ស៊ើប​អង្កេត​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព «ដើម​អង្ក្រង» ផ្សារ​ព្រៃទទឹង ក្រោយពី​កម្មករ​ស្ត្រី​ម្នាក់​បាន​រងគ្រោះ​បន្ទាប់ពី​វះកាត់​យក​ទារក​អាយុ​ប្រហែល ៥​ខែ​ដែល​ខូច​ចេញពី​ផ្ទៃ​ម្តាយ។ ការ​អំពាវនាវ​របស់​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បន្ទាប់ពី​គ្រួសារ​ជនរងគ្រោះ​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក ដោយ​រៀបរាប់​អំពី​ស្ថានភាព​ប្អូនស្រី​របស់​ខ្លួន​អំឡុង​ពេល​ទៅ​វះកាត់ និង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ដើម​អង្ក្រង ផ្សារ​ព្រៃទទឹង។ ឈ្មោះ សាវឿន បាន​សរសេរ​សារ​បង្ហោះ​លើ​ហ្វេសប៊ុក​ដោយ​អម​ជាមួយ​នឹង​រូបភាព និង​វីដេអូ​ប្អូនស្រី​ដោយ​ដៃ​ព្យួរ​សេរ៉ូម បាន​សរសេរ​រៀបរាប់​ថា ប្អូន​របស់​គាត់​មាន​ផ្ទៃពោះ ៥​ខែ ដោយសារ​កូន​ខូច​ក្នុង​ពោះ​ម្ដាយ ពួកគេ​ក៏​សម្រេច​ទៅ​គ្លីនិក​មួយ​កន្លែង​នៅ​ផ្លូវជាតិ​លេខ​៣ គីឡូ​ទី​២៧...

សហរដ្ឋ​អាមេរិក​ផ្តល់​ជំនួយ​ជា​អគារ​និង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​ថ្មី​មួយ​សម្រាប់​ខេត្ត​ព្រះវិហារ

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​សម្រេច​ផ្តល់​ជំនួយ​ជា​អគារ និង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​ថ្មី​មួយ​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​ព្រះវិហារ នៃ​ប្រទេស​កម្ពុជា ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជិត ៣​សែន​នាក់។ រោងចក្រ​នេះ​មាន​ទីតាំង​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ១៦ មករា និង​ជា​មូលនិធិ​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) ហើយ​ត្រូវ​បាន​សាងសង់​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​យូនីសេហ្វ (UNICEF) និង​ក្រសួង​សុខាភិបាល​កម្ពុជា។ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក W. Patrick Murphy មាន​ប្រសាសន៍​ថា៖ «ម៉ាស៊ីន​នេះ​នឹង​បំពេញ​តម្រូវការ​ផលិត​អុកស៊ីសែន​សម្រាប់​សេវា​សំខាន់ៗ ដូចជា​ការ​ព្យាបាល​អ្នកជំងឺ COVID-19 ការ​តាមដាន និង​ការ​ព្យាបាល​ជំងឺ​សង្គ្រោះ​បន្ទាន់»។ លោក​បន្ត​ថា វា​ជា​ផ្នែក​មួយ​ក្នុង​ទឹកប្រាក់​ជាង...

លោក ហ៊ុន សែន ចង់​ឱ្យ​មាន​ការ​វះកាត់​ប្តូរ​ក្រលៀន​ដោយ​ស្រប​ច្បាប់​នៅ​កម្ពុជា

លោក ហ៊ុន សែន ស្នើ​ទៅ​ក្រសួង​សុខាភិបាល​ឱ្យ​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​វះកាត់​ដើម្បី​ប្តូរ​ក្រលៀន​ស្រប​ច្បាប់​នៅ​កម្ពុជា ក្រោម​ហេតុផល​ថា មន្ទីរពេទ្យ​មួយ​ចំនួន​នៅ​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​លើ​រឿង​នេះ។ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ ឬ​ពេទ្យ​លោកសង្ឃ កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២២ លោក ហ៊ុន សែន ថា​កម្ពុជា​មាន​សមត្ថភាព​ក្នុង​ការ​ដូរ​ក្រលៀន​ចាប់តាំង​ពី​ឆ្នាំ​២០១០ មក​ម្ល៉េះ ដោយ​ការ​វះកាត់​នេះ​ធ្វើឡើង​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា រាជធានី​ភ្នំពេញ។ លោក​បន្ត​ថា ទោះបីជា​កម្ពុជា​ធ្វើ​បាន​ហើយ​ក៏ដោយ ប៉ុន្តែ​ព័ត៌មាន​នេះ​មិន​មាន​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​នោះ​ទេ ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​បាន​ដឹង ហើយ​ពេល​មាន​ជំងឺ​ខូច​ក្រលៀន តម្រូវ​ឱ្យ​ពួកគាត់​ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ដូរ​សរីរាង្គ។ លោក...

ស្លាប់​៧​នាក់​និង​ជាង​៩០​នាក់​ឈឺ​និង​កំពុង​សង្គ្រោះ​បន្ទាន់​ដោយសារ​ពុល​ស្រា​ស​នៅ​ពោធិ៍សាត់

ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា តាម​លទ្ធផល​មកពី​មន្ទីរ​ពិសោធន៍​លើ​សំណាក​អ្នក​នៅ​ក្នុង​ហេតុការណ៍​ស្លាប់​ជាបន្តបន្ទាប់​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ គឺ​កើតឡើង​ដោយសារ​ពួកគាត់​បាន​ពិសា​ស្រា​ស ឬ​ស្រា​ថ្នាំ​ដែល​មាន​សារជាតិ​មេតាណុល​ខ្ពស់។ ករណី​ពុល​ស្រា​ស​នេះ បាន​ធ្វើ​ឱ្យ​មនុស្ស​ចំនួន ៧​នាក់​ស្លាប់​ជាបន្តបន្ទាប់ និង​មនុស្ស​ជាង ៩០​នាក់​ទៀត​ឈឺ និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ចាប់ពី​ថ្ងៃ​ទី​០២ ខែ​មិថុនា ឆ្នាំ​២០២១ មក ដោយ​សង្ស័យ​ពុល​ស្រា​ស​ក្នុង​ពេល​ដែល​ពួកគាត់​ជុំ​គ្នា​ផឹក​ស្រា​ស​ក្នុង​ពិធីបុណ្យ​សព​មួយ ស្ថិត​ក្នុង​មូលដ្ឋាន​ស្រុក​ក្រគរ កាលពី​ពេល​ថ្មីៗ​នេះ។ ករណី​ពុល​ស្រា​ដែល​កើតឡើង​ក្នុង​ភូមិ​សានសរ និង​ភូមិ​ថ្គោលថំ ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស ២​នាក់​ប្ដី​ប្រពន្ធ ដែល​ជា​អ្នក​ផលិត​ស្រា​ស...

មនុស្ស​៧​នាក់​ស្លាប់​និង​ជាង​៣០​នាក់​កំពុង​សង្គ្រោះ​បន្ទាន់​សង្ស័យ​ពុល​ស្រា​ស​នៅ​ពោធិ៍សាត់

សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ៧​នាក់​បាន​ស្លាប់​ជាបន្តបន្ទាប់ និង​មនុស្ស​ជាង ៣០​នាក់​ទៀត​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ចាប់ពី​ថ្ងៃ​ទី​០២ ខែ​មិថុនា ឆ្នាំ​២០២១ មក ដោយ​សង្ស័យ​ពុល​ស្រា​ស។ សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ បញ្ជាក់​ក្នុង​របាយការណ៍​បឋម​ថា ករណី​សង្ស័យ​ពុល​ស្រា​ស​ខាងលើ​នេះ បាន​កើតឡើង​បន្ទាប់ពី​មាន​ពលរដ្ឋ​បាន​ជួបជុំ​គ្នា​ផឹក​ស្រា​ស​នៅ​ក្នុង​កម្មវិធី​កំដរ​បុណ្យ​សព​មួយ​កន្លែង​ស្ថិត​ក្នុង​មូលដ្ឋាន​ស្រុក​ក្រគរ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ដែល​ចូលរួម​ផឹក​ស្រា​ស​ក្នុង​ពិធី​បុណ្យ​សព​នោះ​បាន​ស្លាប់​ជាបន្តបន្ទាប់។ សមត្ថកិច្ច​បញ្ជាក់​ថា ក្នុង​ចំណោម​ពលរដ្ឋ​រងគ្រោះ​បាត់បង់​ជីវិត​ទាំង ៧​នាក់​នោះ គឺ​ស្ត្រី​ភេទ​ទាំងអស់។ សមត្ថកិច្ច​បញ្ជាក់​ថា បច្ចុប្បន្ន​អ្នក​សង្ស័យ​ដែល​ជា​អ្នក​បិទ ឬ​ផលិត​ស្រា​ស​ម្នាក់​ឈ្មោះ ទ្រី វណ្ណា...

Latest news