32.5 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​ប្រកាស​ធ្វើ​បាតុកម្ម​ដើម្បី​ជំរុញ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ទាមទារ​យក​កោះ​គុត​មក​វិញ

ពលរដ្ឋ​ខ្មែរ​នៅ​ជុំវិញ​ពិភពលោក ប្រកាស​ធ្វើ​បាតុកម្ម​លើ​ទឹកដី​សហរដ្ឋ​អាមេរិក នៅ​ដើម​ឆ្នាំ​ក្រោយ ដើម្បី​ជំរុញ​ឱ្យ​របប​ក្រុង​ភ្នំពេញ ទាមទារ​យក​ដែនដី​មួយ​ផ្នែក​នៃ​កោះ​គុត​ដែល​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​ត្រឡប់​មក​វិញ និង​ជំរុញ​ឱ្យ​ប្តឹង​ករណី​នេះ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)។ ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​ចេញ​សេចក្តី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៤ នេះ ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ការពារ​កោះ​គុត ក្នុង​បំណង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ប្រាប់​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ថា មួយ​ផ្នែក​នៃ​កោះ​គុត​គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ ហើយ​ត្រូវតែ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ដើម្បី​ទាមទារ​យក​ទឹកដី​របស់​ខ្លួន​ដែល​ថៃ បាន​រំលោភ​បំពាន យក​មក​គ្រប់គ្រង​វិញ។ សេចក្តី​ជូនដំណឹង​ដដែល​លើកឡើង​ថា ការ​ការពារ​កោះ​គុត គឺ​ដើម្បី​អធិបតេយ្យភាព​កម្ពុជា ហើយ​ការ​ចូលរួម​បាតុកម្ម គឺ​ដើម្បី​អំពាវនាវ​ឲ្យ​របប​ក្រុង​ភ្នំពេញ​លើក​យក​ករណី​កោះ​គុត​ទៅ​តតាំង​ជាមួយ​ថៃ នៅ​ចំពោះ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ ខណៈ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នេះ...

អតីត​អ្នកឧកញ៉ា​អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​ស៊ើបអង្កេត​លើ​លោក ស សុខា និង​លោក ស ថេត ពាក់ព័ន្ធ​អំពើពុករលួយ

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី អំពាវនាវ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បើក​ការ​ស៊ើបអង្កេត​លើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន ណារិន្ទ អភិបាល​ខេត្ត​កណ្តាល លោក គួច ចំរើន និង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ជុំវិញ​ការ​ប្រព្រឹត្ត​អំពើពុករលួយ...

មន្ត្រី​ទម្លាយ​ថា​លោក សុខ ពុទ្ធិវុធ ប្រើ​អំណាច​គាប​ឱ្យ​មន្ត្រី​ចេញ​មុខ​ការពារ​អំពើពុករលួយ​របស់​ខ្លួន

មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ទម្លាយ​ថា លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កំពុង​ប្រើ​អំណាច​គាបសង្កត់​មន្ត្រី​ថ្នាក់​ក្រោម​ឱ្យ​វាយប្រហារ​លើ​ប្រភព​ព័ត៌មាន​ណា​ដែល​ទម្លាយ​រឿង​អាក្រក់​របស់​រដ្ឋាភិបាល និង​អំពើពុករលួយ​របស់​គាត់។ មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ផ្ញើ​លិខិត​មក​កាន់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២៣ ធ្នូ នេះ​ថា លោក សុខ ពុទ្ធិវុធ បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនិត​របស់​ខ្លួន​ឈ្មោះ ជា...

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា​ភាសា​ខ្មែរ​ជា​ភាសា​តែ​មួយ​គត់​ដែល​ប្រើប្រាស់​ក្នុង​កម្មវិធី​អប់រំ​ជាតិ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​សាជាថ្មី​ថា ភាសា​ខ្មែរ​គឺជា​ភាសា​តែ​មួយ​គត់​ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​កម្មវិធី​អប់រំ​ជាតិ បន្ទាប់ពី​មាន​ព័ត៌មាន​លើកឡើង​កន្លង​មក​ថា ក្រសួង​អប់រំ​គ្រោង​នឹង​បញ្ចូល​ភាសា​វៀតណាម ទៅ​ក្នុង​កម្មវិធី​សិក្សា​ជាតិ។ ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ​និទ្ទេស A (អេ) ចំនួន​ជាង ២​ពាន់​នាក់ នៅ​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ទីក្រុង​ភ្នំពេញ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា ភាសា​ខ្មែរ​គឺជា​ភាសា​តែ​មួយ​គត់​ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ភាសា​ជាតិ​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​កម្ពុជា។ លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​អះអាង​ថា ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ដឹកនាំ​ប្រទេស ភាសា​ខ្មែរ​នៅតែ​ជា​ភាសា​ជាតិ​ក្នុង​កម្មវិធី​អប់រំ​របស់​ខ្មែរ ហើយ​កម្ពុជា​មិន​មាន​ផែនការ​ទៅ​យក​ភាសា​ណា​មួយ​មក​ជំនួស​ភាសា​ខ្មែរ​ឡើយ។...

ព្រះមហាក្សត្រ​ខ្មែរ​តែងតាំង​នាយករដ្ឋមន្ត្រី​ជា​ប្រធាន​ការពារ​ព្រៃឈើ​ខ្មែរ​នៅ​សេសសល់

ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហមុនី ត្រាស់​បង្គាប់​តែងតាំង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​អនុវត្ត​កម្មវិធី​ផ្តល់​ដី ការពារ​ព្រៃ ដើម្បី​រួម​គ្នា​អភិវឌ្ឍ​ដោយ​ចីរភាព ស្រប​ពេល​ដែល​គេ​រក​ឃើញ​ថា លោក ហ៊ុន ម៉ាណែត គឺជា​មេ​បណ្ដាញ​ទាក់ទិន​នឹង​ឧក្រិដ្ឋជន​ព្រៃឈើ​ដែរ។ ព្រះរាជក្រឹត្យ​តែងតាំង​នេះ ធ្វើ​នៅ​ថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ប៉ុន្តែ​ទើប​នឹង​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២០ ធ្នូ នេះ។ ព្រះមហាក្សត្រ​ខ្មែរ​ក៏​បាន​តែងតាំង​រដ្ឋមន្ត្រី​ចំនួន ១០​រូប​ជា​អនុប្រធាន​ផង​ដែរ ដូចជា...

អ្នក​ដឹកនាំ​នយោបាយ​ប្រទេស​ជាតិ​ឌឺដង​គ្នា​អំពី​ផ្កា​រីក​ផ្កា​រោយ តែ​ក្នុង​ន័យ​ខុស​គ្នា

នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ថ្លែង​ថា រដ្ឋាភិបាល​របស់​លោក​ក៏​ប្រើ​យុទ្ធសាស្ត្រ​ផ្កា​រីក​ដែរ តែ​ជា​ការ​អភិវឌ្ឍ​ដោយ​មាន​សួន «ផ្កា​រីក» មិនមែន​ជា «យុទ្ធសាស្ត្រ​ផ្កា​រីក» ដូច​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ប្រើ​ពាក្យ​ផ្កា​រីក​សម្រាប់​ការ​ផ្តួល​រំលំ​ដែល​នាំ​ទៅ​ដល់​ការ​ធ្វើ​សង្គ្រាម​នោះ​ទេ។ ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ទំនើប​នៅ​ក្រុង​អរិយក្សត្រ នៅ​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ផ្កា​រីក​ដែល​ប្រជាជន​កម្ពុជា​ចង់បាន គឺ​ផ្កា​រីក​នៃ​សន្តិភាព...

ស្តេច​គ្រញូង ទ្រី ភាព រកស៊ី​ឧក្រិដ្ឋកម្ម​អនឡាញ​ជាមួយ​ជនជាតិ​ចិន​នៅ​សណ្ឋាគារ​និង​កាស៊ីណូ​ថ្មដា​ខេត្ត​ពោធិ៍សាត់

អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន ទ្រី ភាព គ្រុប ដែល​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ធ្វើការ​ចោទប្រកាន់​ថា​ជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ខ្មែរ ដោយ​ជ្រក​ក្រោម​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​ធ្វើការ​កាប់​បំផ្លាញ​ព្រៃឈើ​នាំ​ទៅ​ក្រៅ​ប្រទេស ត្រូវ​បាន​គេ​រក​ឃើញ​ថា ក្រុមហ៊ុន ទ្រី ភាព ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស MDS «ថ្មដា» មាន​បុគ្គលិក ១​ម៉ឺន​នាក់ ភាគច្រើន​ជា​ជនជាតិ​ចិន ជនជាតិ​ថៃ និង​ជនជាតិ​វៀតណាម កំពុង​រកស៊ី​ឧក្រិដ្ឋកម្ម​អនឡាញ​ខ្នាត​ធំ​ដោយ​គ្មាន​អាជ្ញាធរ​ហ៊ាន​ចុះ​បង្ក្រាប។ ស្តេច​គ្រញូង​ដែល​គេ​ស្គាល់​គ្រប់​គ្នា​ថា អ្នកឧកញ៉ា...

លោក ហ៊ុន ម៉ាណែត៖ ឧក្រិដ្ឋជន​យក​កម្ពុជា​ជា​ទីតាំង​ជួញដូរ​មនុស្ស ប៉ុន្តែ​រដ្ឋាភិបាល​ប្ដេជ្ញា​ប្រឆាំង​ដាច់ខាត

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ទទួលស្គាល់​ថា​ប្រទេស​កម្ពុជា​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ជា​ទីតាំង​សម្រាប់​ការ​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​ពី​សំណាក់​ឧក្រិដ្ឋជន ប៉ុន្តែ​រដ្ឋាភិបាល​នៅតែ​ប្រកាស​ជំហរ​ប្រឆាំង​ដាច់ខាត​រាល់​ទម្រង់​នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់​កលល្បិច​របស់​ឧក្រិដ្ឋជន​ទាំងនោះ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​នៃ «ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ១២ ធ្នូ» លើក​ទី​១៨ ថា កម្ពុជា​នៅតែ​បន្ត​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ប្រឆាំង​ដាច់ខាត​រាល់​ទម្រង់​នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាពិសេស​អំពើ​ជួញដូរ​មនុស្ស​ដើម្បី​អនុវត្ត​រាល់​បទដ្ឋាន​ដែល​ជា​ប្រយោជន៍​ដល់​ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិ និង​កិច្ចការពារ​សុវត្ថិភាព​មនុស្ស​ជាតិ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស...

អតីត​នាយករដ្ឋមន្ត្រី​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ជំនួស​នាយករដ្ឋមន្ត្រី​កូន

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា គឺ​ចង់​គេច​ពី​ទណ្ឌកម្ម​សហគមន៍​អឺរ៉ុប ដែល​បង្ហាញ​ថា លោក ហ៊ុន សែន នៅតែ​មាន​ចេតនា​ប៉ុនប៉ង​បំផ្លាញ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ខ្លាំង។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ ធ្នូ នេះ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​នៅ​មជ្ឈិមបូព៌ា គឺ​លោក...

លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​អនុវត្ត​វិធានការ​នានា ដើម្បី​លើក​កម្ពស់​ស្មារតី​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​គ្រប់​រូបភាព គ្រប់​វិស័យ និង​គ្រប់​ជាន់​ថ្នាក់។ លោក ហ៊ុន ម៉ាណែត ចេញ​លិខិត​អបអរ​សាទរ​ទិវា​ជាតិ និង​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ ៩​ធ្នូ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៤ ធ្នូ នេះ ដោយ​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ រួម​គ្នា​អនុវត្ត​នូវ​សកម្មភាព​គន្លឹះៗ​មួយ​ចំនួន​ដែល​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ។ លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ចាត់​វិធានការ​ពង្រឹង​ការ​អប់រំ​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ​ឱ្យ​មាន​វិសាលភាព​គ្របដណ្ដប់​បាន​កាន់តែ​ទូលំទូលាយ ចូល​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ស្រទាប់​សង្គម ទាំង​ក្នុង​ស្ថាប័ន​សាធារណៈ...

Latest news

© 2021, ដេលី. All rights reserved.