36.8 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

លោក ហ៊ុន សែន អួត​ពី​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​កូន​ថា​សម្រេច​បាន​សមិទ្ធផល​លើស​ការ​រំពឹង​ទុក

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អួត​ថា​រយៈពេល​ជាង ១៦​ខែ​ក្រោម​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេច​បាន​សមិទ្ធផល​លើស​ការ​រំពឹង​ទុក ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​នៃ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។ អតីត​នាយករដ្ឋមន្ត្រី​ដែល​កំពុង​ក្តោប​អំណាច លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧ មករា ថា ក្នុង​ស្មារតី និង​ជំហរ​ទទួល​ខុសត្រូវ​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត សព្វថ្ងៃ​នេះ...

ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ប្រកាស​ធ្វើ​សមាជ​រឿង «កោះ​គុត» ដែល​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​មិន​សូវ​អើពើ

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក បន្ត​ប្រកាស​ធ្វើ​សមាជ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ស្តីអំពី​បញ្ហា​កោះ​គុត នៅ​រដ្ឋ​ម៉ាហ្សាឈូសិត នៅ​ពាក់កណ្តាល​ខែ​មករា ដើម​ឆ្នាំ​នេះ ដើម្បី​កៀរគរ​កម្លាំង​អ្នក​ចូលរួម​ជួយ​ជំរុញ​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ បណ្ដាញ​យុវជន​សកល គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក វត្ត​ភ្នំសេរី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ជូនដំណឹង​រួម​គ្នា​នៅ​ថ្ងៃទី​២ មករា នេះ ស្តីអំពី​ការ​ធ្វើ​សមាជ​ជុំវិញ​បញ្ហា​កោះ​គុត ក្នុង​បំណង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ប្រាប់​ពលរដ្ឋ​របស់​ខ្លួន​ទូទាំង​ប្រទេស​ថា មួយ​ផ្នែក​នៃ​កោះ​គុត គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ។ ជាង​នេះ​ទៀត ក៏​ត្រូវ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ដើម្បី​ទាមទារ​យក​ទឹកដី​របស់​ខ្លួន​ដែល​ថៃ បាន​រំលោភ​បំពាន​យក​មក​គ្រប់គ្រង​វិញ​ផង​ដែរ។ ប្រភព​ដដែល​អះអាង​ថា ការ​ការពារ​កោះ​គុត...

ក្រុម​តស៊ូ​មតិ​វាយតម្លៃ​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​ជាង​១​ឆ្នាំ​នេះ​ថា​កាន់តែ​ធ្វើ​ឱ្យ​កម្ពុជា​រអិល​ទៅ​រក​ជ្រោះ​នយោបាយ​និង​សេដ្ឋកិច្ច

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (Cambodian Advocacy Team, CAT) លើកឡើង​ថា តំណែង​នាយករដ្ឋមន្ត្រី​រយៈពេល ១៦​ខែ​របស់​លោក ហ៊ុន ម៉ាណែត កាន់តែ​រុញ​ឱ្យ​ប្រទេស​កម្ពុជា​រអិល​ទៅ​រក​ជ្រោះ​នយោបាយ និង​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ ព្រោះ​លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​បោះបង់​ផល​ប្រយោជន៍​ជាតិ​ដើម្បី​តែ​ការពារ​អំណាច និង​ផល​ប្រយោជន៍​គ្រួសារ និង​បក្ខពួក។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា Cambodian Advocacy Team ចេញ​លិខិត​វាយតម្លៃ​លើ​ការ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​០២ ខែ​មករា...

នាយករដ្ឋមន្ត្រី​ប្រកាស​ដំឡើង​ប្រាក់ខែ​មន្ត្រី​រាជការ​ក្នុង​ក្របខ័ណ្ឌ​ទាំង​ស៊ីវិល​ទាំង​ទាហាន

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា ការ​ដំឡើង​ប្រាក់​បំណាច់​មុខងារ ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ ប្រាក់​កម្រៃ​ប្រចាំ​ខែ បច្ច័យ​និច្ចភត្ត​ប្រចាំ​ខែ និង​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​ពិធីបុណ្យ​ប្រពៃណី​ជាតិ ជាដើម គឺជា​ការ​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​មន្ត្រី​រាជការ​ទាំងអស់។ ប្រមុខ​រដ្ឋាភិបាល​មិន​បាន​និយាយ​បញ្ជាក់​ថា តើ​មន្ត្រី​រាជការ​ណា​នឹង​បាន​ទទួល​ចំនួន​ប៉ុន្មាន​ពិតប្រាកដ​នោះ​ទេ។ នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត សរសេរ​លើ​គណនី​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃទី​៣១ ធ្នូ នេះ​ថា ដើម្បី​រួម​ចំណែក​លើក​កម្ពស់​ជីវភាព​រស់នៅ​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ ជន​ពិការ អតីត​យុទ្ធជន និង​អតីត​មន្ត្រី​រាជការ ជាដើម សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំ​២០២៥...

ក្រុមហ៊ុន​អ្នកឧកញ៉ា គិត ម៉េង បញ្ជា​ទិញ​ទូរថភ្លើង​ជាង​២០០​គ្រឿង​ពី​ប្រទេស​ចិន​សម្រាប់​ដឹកជញ្ជូន

ក្រុមហ៊ុន​រាជអយស្ម័យយាន​កម្ពុជា Royal Railway Cambodia អះអាង​ថា ក្រុមហ៊ុន​នឹង​នាំចូល​ទូរថភ្លើង​ដឹកទំនិញ​ជាង ២០០​គ្រឿង​នៅ​ឆ្នាំ​២០២៥ ខាងមុខ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ដឹកជញ្ជូន​តាមរយៈ​ផ្លូវដែក និង​ពង្រឹង​បន្ថែម​ទៀត​នូវ​សេវាកម្ម​ដឹកជញ្ជូន​តាម​រថភ្លើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Royal Railway Cambodia ឬ​ហៅថា រាជអយស្ម័យយាន​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​កំពុង​ពិភាក្សា​គ្នា​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ហើយ​ឈាន​ទៅ​ចុះហត្ថលេខា​លើ MOU ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។ ក្រុមហ៊ុន​បាន​បញ្ជា​ទិញ​ទូរថភ្លើង​ដឹក​ទំនិញ​ចំនួន ២២១​គ្រឿង​ពី​ប្រទេស​ចិន ដើម្បី​បង្កើន​សមត្ថភាព​សេវាកម្ម​ដឹក​ទំនិញ​តាម​ផ្លូវដែក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ។...

នាយករដ្ឋមន្ត្រី​កូន​អួត​ថា​ព្រោះតែ​សន្តិភាព យុវជន​ខ្មែរ​មាន​សំណាង​ខ្ពស់​ជាង​យុវជន​ប្រទេស​ដទៃ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អួត​ថា​កូន​ខ្មែរ​ជា​យុវជន​ក្នុង​សម័យ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​មាន​សំណាង​ណាស់​ដែល​ប្រទេស​ជាតិ​ពោរពេញ​ដោយ​សន្តិភាព ខណៈ​ពេលវេលា​ដូច​គ្នា​នេះ​នៅ​ប្រទេស​មួយ​ចំនួន​ទៀត យុវជន​នៃ​ប្រទេស​នោះ​ត្រូវ​បាន​ស្លាប់​ដោយសារ​សង្គ្រាម។ លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​ឃ្លីប​វីដេអូ​ខ្លី​ប្រវែង​ជាង ២​នាទី​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣០ ធ្នូ ដោយ​លើកឡើង​ថា ក្នុង​ពេលវេលា​តែ​មួយ យុវជន​ខ្មែរ​កំពុង​ចូលរួម​មើល​កម្មវិធី​កីឡា​បាល់ទាត់​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ដែល​យុវជន​ប្រទេស​ដទៃ​ដូចជា​នៅ​ប្រទេស​អ៊ុយក្រែន ជាដើម កំពុង​រត់​គេច​ពី​គ្រាប់​ផ្លោង និង​ខ្លះ​ទៀត​ត្រូវ​សម្លាប់។ លោក ហ៊ុន ម៉ាណែត អះអាង​ថា ក្នុង​ថ្ងៃ​តែ​មួយ និង​ម៉ោង​តែ​មួយ...

រដ្ឋាភិបាល​កម្ពុជា​ត្រៀម​ដើរ​ខ្ចី​លុយ​ពី​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ ២,៧​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៥

រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​ខ្ចី​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ ២,៧​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (ឬ​ស្មើ​នឹង ២០០០​លាន​អេសដេអ៊ែរ SDR) នៅ​ឆ្នាំ​២០២៥ ខាងមុខ​នេះ ដើម្បី​បំពេញ​តម្រូវការ​ចំណាយ​ចរន្ត​ក្នុង​ស្ថានភាព​ដែល​ប្រភព​ចំណូល​ក្នុង​ប្រទេស​មាន​ការ​ថយ​ចុះ។ SDR ប្រែ​ថា សិទ្ធិ​ដក​ពិសេស ដែល​សំដៅ​ទៅ​លើ​ធនធាន ឬ​ទ្រព្យ​បម្រុង បង្កើត​ឡើង​ដោយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​នៅ​ឆ្នាំ​១៩៦៩ សម្រាប់​ចងការ​ឲ្យ​ប្រទេស​ជា​សមាជិក។ ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក្រសួង​កសិកម្ម ក៏​បាន​សុំ​ថវិកា​ជំនួយ​ឥត​សំណង​ពី​ប្រទេស​កូរ៉េខាងត្បូង ចំនួន ១២​លាន​ដុល្លារ ដើម្បី​យក​ទៅ​ពង្រីក​វិស័យ​កសិកម្ម​ដែរ។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អំពី​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៥ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៧ ធ្នូ នេះ​ថា ថវិកា​ដែល​ប្រទេស​កម្ពុជា​គ្រោង​ខ្ចី​ពី​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​អភិវឌ្ឍ​គម្រោង​លើ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​នា​ពេលនេះ...

អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​ស្នើ​រាជរដ្ឋាភិបាល​លុប​ចោល​អនុស្សរណៈ​ពាក់ព័ន្ធ​កោះ​គុត

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ការ​ទាមទារ​ឱ្យ​លុប​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១ (MOU-2001 ឬ MOU44) ស្ដីពី​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា (Overlapping Claims Area) ដែល​ហៅ​កាត់​ថា OCA របស់​ពលរដ្ឋ​ថៃ និង​ពលរដ្ឋ​ខ្មែរ គឺ​មាន​បំណង​តែ​មួយ តែ​ស្ថិត​ក្នុង​គោលដៅ​ផ្ទុយ​គ្នា។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily​នៅ​ថ្ងៃទី​២៥ ធ្នូ...

សារព័ត៌មាន​បរទេស​ផ្សាយ​ថា​ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត កាន់​អំណាច សេរីភាព​កាន់តែ​ចង្អៀត

សារព័ត៌មាន​បរទេស​នៅ​ប្រទេស​សេរី បាន​ចុះផ្សាយ​អំពី​សិទ្ធិ​សេរីភាព​ពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា ថា​កាន់តែ​រួញ​តូច​ចង្អៀត​ទៅៗ បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជំនួស​ឪពុក ហើយ​លោក ហ៊ុន សែន ជា​ឪពុក​វិញ ក៏​នៅតែ​មាន​ឥទ្ធិពល​ពីក្រោយ​ខ្នង​កូន​ហាក់បីដូចជា​ចាំ​តែ​ញាក់​ខ្សែ​ដូច្នោះ​ដែរ។ សារព័ត៌មាន Japan Times បាន​ស្រង់​ផ្សាយ​បន្ត​ពី​កាសែត The New York Times នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ នេះ​ថា មក​ទល់​នឹង​ឆ្នាំ​ទៅ ពលរដ្ឋ​ខ្មែរ​បាន​រស់​ឃើញ​តែ​មេដឹកនាំ​ម្នាក់​រាប់​សិប​ឆ្នាំ...

នាយករដ្ឋមន្ត្រី​ឱ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ប្រឹង​ផ្សព្វផ្សាយ​ឱ្យ​គេ​មក​ដាក់​ទុន​រកស៊ី​នៅ​ស្រុក​ខ្មែរ​ឱ្យ​កាន់​តែ​ច្រើន

នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ផ្សព្វផ្សាយ​នូវ​បច្ចុប្បន្នភាព​កាន់តែ​ស៊ីជម្រៅ​អំពី​សក្ដានុពល​នៃ​ប្រទេស​កម្ពុជា ឱ្យ​កាន់តែ​សម្បូរ​បែប និង​ចំ​គោលដៅ ដើម្បី​ទាក់ទាញ​វិនិយោគិន និង​បណ្ដា​ដៃគូ​អភិវឌ្ឍន៍​នានា ឱ្យ​ពួកគេ​មក​បណ្ដាក់ទុន​នៅ​ប្រទេស​កម្ពុជា។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីអំពី​ការ​ណែនាំ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បី​លើក​កម្ពស់​សកម្មភាព​វិនិយោគ និង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែ​ធ្នូ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៤ ធ្នូ នេះ​ថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គឺជា​តួអង្គ​ជួរមុខ​ជួប​ផ្ទាល់​ជាមួយ​វិនិយោគិន...

Latest news

© 2021, ដេលី. All rights reserved.