34.1 C
Phnom Penh

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​រក​ឃើញ​ថា​ការ​រំលោភ​សិទ្ធិមនុស្ស​និង​ច្បាប់​នៅ​កម្ពុជា​មាន​ទំហំ​ធំធេង​ពាក់ព័ន្ធ​អំពើ​ឆបោក​អនឡាញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពាក់ព័ន្ធ​មុខរបរ​ទុច្ចរិត​ឆបោក​តាម​អន្តរ​បណ្ដាញ និង​តាម​ទូរសព្ទ គេ​និយម​ហៅថា online scams អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ឈ្មោះ Amnesty International ផ្សាយ​សេចក្តី​រាយការណ៍​នៅ​ថ្ងៃទី​២៧ ខែ​មករា នេះ​ថា ការ​រំលោភ​សិទ្ធិមនុស្ស និង​រំលោភ​ច្បាប់​បាន​កើតមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ទំហំ​ធំធេង​ណាស់ ដែល​សាធារណជន​មិន​បាន​ដឹង ឬ​ជួយ​រួម​ដៃ​គ្នា​លាក់បាំង​ការពិត។

អ្នក​ផង​ទាំងឡាយ​បាន​ដឹង​គ្រាន់តែ​ត្រឹម​ថា មាន​ការ​រត់ពន្ធ​មនុស្ស។

អង្គការ Amnesty International រាយការណ៍​ដោយ​មាន​ប្រភព​ច្បាស់ការ​ថា បណ្ដុំ​អគារ​ឆបោក​បាន​បង្ខាំង​មនុស្ស​ឲ្យ​បម្រើ​ការងារ បើ​ស្ត្រី​ភេទ​រំលោភ​ដល់​មាន​ផ្ទៃពោះ​ពី​សំណាក់​មេការ វាយដំ​ធ្វើ​ទារុណកម្ម និង​ធ្វើ​ឃាត​យក​សព​ទៅ​បោះ​ចោល។ គេ​រក​ឃើញ​ថា​មាន​ជនរងគ្រោះ​ជាច្រើន​នាក់​ស្លាប់​ក្រោម​កណ្ដាប់ដៃ​មេខ្លោង​ឆបោក។

សេចក្តី​រាយការណ៍​បន្ត​ថា ក្រោយ​មណ្ឌល​ឆបោក​ត្រូវ​បាន​អាជ្ញាធរ​បំបែក​ឲ្យ​ខ្ចាត់ខ្ចាយ ជនបរទេស​ជាច្រើន​ជួប​នឹង​បញ្ហា​ធំ​ច្រើន​យ៉ាង ដូចជា​គ្មាន​អត្តសញ្ញាណបណ្ណ​សម្គាល់​ខ្លួន ដោយសារ​គេ​ដកហូត​យក​លិខិតឆ្លងដែន គ្មាន​ប្រាក់កាស គ្មាន​នរណា​យកចិត្ត​ទុកដាក់​បញ្ហា​សុខភាព​ពេល​ឈឺ ជាដើម។ល។

Amnesty International មាន​ឱកាស​ជួប​សម្ភាស​ជាមួយ​ជនជាតិ​ជាច្រើន​ដែល​ធ្លាក់​ខ្លួន​ជា​ទាសករ​ក្នុង​មុខរបរ​ឆបោក​រំលោភ​បំពាន​ច្បាប់​នៅ​ស្រុក​ខ្មែរ​ជាច្រើន​ឆ្នាំ ហើយ​រាជរដ្ឋាភិបាល​ថា​មិន​បាន​ដឹង​នោះ មាន​ពលរដ្ឋ​ពី​ប្រទេស​ប្រេស៊ីល, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, នីហ្សេរីយ៉ា, Sierra Leone, Liberia, Uganda, កេនយ៉ា, បង់ក្លាដេស, ឥណ្ឌា, ហ្វីលីពីន និង Madagascar៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស