34 C
Phnom Penh

TAG

អាហ្វហ្គានីស្ថាន

អាមេរិក​និង​អង់គ្លេស​បញ្ជូន​កងទ័ព​ទៅ​អាហ្វហ្គានីស្ថាន​ដើម្បី​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​បន្ទាប់ពី​ក្រុម​តាលីបង់​ដណ្ដើម​បាន​ទីក្រុង​សំខាន់ៗ

អាមេរិក និង​ចក្រភព​អង់គ្លេស សម្រេច​ជម្លៀស​បុគ្គលិក​ស្ថានទូត​របស់​ខ្លួន ហើយ​បញ្ជូន​កងទ័ព​ទៅកាន់​ប្រទេស​អាហ្វហ្គានីស្ថាន ដើម្បី​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន ខណៈ​ពួក​តាលីបង់ ដណ្ដើម​បាន​ទីក្រុង Kandahar និង​ទីក្រុង Herat ដែល​ជា​ទីក្រុង​ធំ​លំដាប់​ទី​២ និង​ទី​៣ របស់​ប្រទេស​អាហ្វហ្គានីស្ថាន។ ក្រុម​តាលីបង់ ចាប់ផ្ដើម​ដណ្ដើម​ស្រុក និង​តំបន់​ជាច្រើន​ពី​កងទ័ព​រដ្ឋាភិបាល​ចាប់តាំង​ពី​ការ​វាយលុក​ទ្រង់ទ្រាយ​ធំ​កាលពី​ខែ​ឧសភា ទន្ទឹម​អាមេរិក និង​សម្ពន្ធមិត្ត ចាប់ផ្ដើម​ដក​ទ័ព​របស់​ខ្លួន​ពី​ទឹកដី​អាស៊ី​កណ្ដាល​មួយ​នេះ។ ក្នុង​ស្ថានការណ៍​វិវឌ្ឍ​ដ៏​ព្រួយបារម្ភ​នេះ មន្ទីរ​ប៉ង់តាហ្គោន បាន​បញ្ជូន​កងទ័ព​ប្រហែល ៣​ពាន់​នាក់​ក្នុង​រយៈពេល ៤៨​ម៉ោង​ទៅ​អាហ្វហ្គានីស្ថាន ដើម្បី​ជួយ​ជម្លៀស​បុគ្គលិក​ស្ថានទូត​របស់​ប្រទេស​នេះ​ដែល​ស្ថិត​នៅ​រដ្ឋធានី​កាប៊ុល។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន...

Latest news