32.5 C
Phnom Penh

TAG

អ៊ិត សារម្យ

ប្រធាន​បក្ស​ក្រៅ​រដ្ឋាភិបាល៖ ជន​ផ្ដាច់ការ​យក​ប្រទេស​ទាំងមូល​ធ្វើជា​កម្មសិទ្ធិ​ផ្ដាច់មុខ​សម្រាប់​បក្ខពួក​និង​វង្ស​ត្រកូល​ខ្លួនឯង

មេដឹកនាំ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​រូប​អះអាង​ថា ជន​ផ្ដាច់ការ​នៅ​លើ​ពិភពលោក​តែង​យក​ប្រទេស​ជាតិ​ធ្វើជា​កម្មសិទ្ធិ​ផ្ដាច់មុខ​សម្រាប់​បក្ខពួក ពូជពង្ស​វង្ស​ត្រកូល​ខ្លួនឯង ដោយ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន។ ប្រធាន​គណបក្ស​បំណង​ពលរដ្ឋ លោក អ៊ិត សារម្យ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា នេះ​ថា ជន​ផ្ដាច់ការ​តែង​ប្រើ​យន្តការ​ជា​បណ្ដាញ ឬ Network តាមរយៈ​យក​សាច់ញាតិ​របស់​ខ្លួន ដូចជា​កូនបង្កើត កូនប្រសា ឪពុក​ម្ដាយ​របស់​ពួកគេ​ធ្វើជា​ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​ជាតិ ដែល​មាន​ឋានៈ ឬ​តួនាទី​ជា​រដ្ឋមន្ត្រី សមាជិក​រដ្ឋសភា និង​ជា​សមាជិក​ព្រឹទ្ធសភា​ដែល​សង្គម​បែប​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ជា​សង្គម​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់​ក្នុង​ស្ថានភាព​ជា​ទាសករ​ក្នុង​សម័យ​ថ្មី​បច្ចុប្បន្ន​នេះ។ ប្រធាន​គណបក្ស​រូប​នេះ​អះអាង​ថា...

Latest news