30.7 C
Phnom Penh

TAG

ឧកញ៉ា ឡេង ណាវ៉ាត្រា

អ្នក​ឃ្លាំមើល​ថា​របរ​អភិវឌ្ឍន៍​អចលនទ្រព្យ​បោកប្រាស់​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា អ្នក​ដឹកនាំ​ត្រូវ​ដោះស្រាយ​ឱ្យ​ឆាប់

អ្នក​ឃ្លាំមើល​ព្រមាន​ថា បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ចាត់​វិធានការ​ជាក់លាក់​បញ្ចប់​វិបត្តិ​ដីធ្លី​លើ​គម្រោង​អចលនទ្រព្យ​បោកប្រាស់​ទេ នោះ​បញ្ហា​នេះ​នឹង​រីក​រាលដាល​ដូច​ជំងឺ​មហារីក​ដែល​មិន​អាច​ព្យាបាល​បាន​ក្នុង​សង្គម​ខ្មែរ ជាពិសេស​បញ្ហា​លក់​ដី និង​ផ្ទះ​ខ្យល់​របស់​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា នា​ពេលនេះ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មករា នេះ​ថា ភាព​អសកម្ម​ពី​ស្ថាប័ន​រដ្ឋ នឹង​ក្លាយ​ជា​គំរូ​អាក្រក់​ដែល​ផ្តល់​ឱកាស​ឱ្យ​ជន​ទុច្ចរិត​ផ្សេង​ទៀត​ហ៊ាន​យក​គំរូ​តាម​ក្រុមហ៊ុន​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បី​បន្ត​បោកប្រាស់​ពលរដ្ឋ​ស្លូតត្រង់​ពេញ​ប្រទេស​តាម​អំពើ​ចិត្ត ដោយ​អាង​ឥទ្ធិពល​បុគ្គល ជាជាង​ការ​គោរព​ច្បាប់។ លោក​បន្ត​ថា...

អតិថិជន​របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រមូលផ្ដុំ​តវ៉ា​ទាមទារ​ផ្ទះ និង​ដី​ឡូត៍​ដែល​ពួកគេ​បាន​ទិញ​អស់​ជាច្រើន​ឆ្នាំ

ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ដី​ឡូត៍​ឧកញ៉ា ឡេង ណាវ៉ាត្រា ជាង ១០០​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ហៅ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថា​ជា​ជន​ឆបោក និង​ទាមទារ​ឱ្យ​ចេញ​មុខ​ដោះស្រាយ​ការ​ខកខាន​ប្រគល់​ផ្ទះ និង​ដី​ឡូត៍​ដែល​ពួកគេ​បាន​ទិញ​ពី​ក្រុមហ៊ុន​របស់​គាត់​អស់​ជាច្រើន​ឆ្នាំ​កន្លង​មក​នោះ។ ពលរដ្ឋ​រងគ្រោះ​ក្នុង​គម្រោង​ផ្លូវជាតិ​លេខ ៦A និង​គម្រោង​ជ្រែ១០០ នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រមាណ​ជាង ១០០​នាក់ នៅ​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៦ នេះ បាន​ឈរ​កាន់​បដា...

នាយទាហាន​ម្នាក់​អង្វរ​សុំ​ឱ្យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​រឿង​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​ប្រគល់​ផ្ទះ

នាយទាហាន​មួយ​រូប​ដែល​ចាញ់​បោក​គម្រោង​អភិវឌ្ឍន៍​ដី​ឡូត៍​ផ្លូវជាតិ​លេខ ៦A របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា អង្វរ​សុំ​ឱ្យ​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ជួយ​ធ្វើ​អន្តរាគមន៍​រក​ដំណោះស្រាយ​ឲ្យ​ខ្លួន ក្រោយពី​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិន​ប្រគល់​ផ្ទះ​ឱ្យ​ខ្លួន​អស់​ជាច្រើន​ឆ្នាំ។ មន្ត្រី​យោធា​កម្ពុជា​មួយ​រូប​ឈ្មោះ វ៉ិត គឹមសាន បាន​ចេញ​វីដេអូ​ឃ្លីប​ប្រវែង​ជិត ១​នាទី នៅ​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៦...

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​គេចវេះ​អនុវត្ត​កិច្ចសន្យា​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ចំពោះ​អតិថិជន ជា​អំពើ​ល្មើស​ច្បាប់

អ្នកឃ្លាំមើល ចាត់ទុក ការគេចវេះអនុវត្តកិច្ចសន្យារបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ចំពោះអតិថិជនជាអំពើល្មើសច្បាប់ អ្នក​សង្កេតការណ៍​ចាត់ទុក​ការ​គេចវេះ​ការ​អនុវត្ត​នូវ​កិច្ចសន្យា​រវាង​ក្រុមហ៊ុន​អចលនទ្រព្យ​ចំពោះ​អតិថិជន ជា​អំពើ​ល្មើស​ដែល​អាជ្ញាធរ​រដ្ឋ​គួរតែ​មាន​វិធានការ​ផ្លូវច្បាប់​ដោយ​គ្មាន​លើកលែង។ អ្នក​ប្រឹក្សា​យោបល់​ខាង​ការ​អភិវឌ្ឍ​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ តុលា នេះ​ថា ការ​បណ្តែត​បណ្តោយ​ឱ្យ​ក្រុមហ៊ុន​បំពាន​កិច្ចសន្យា​ជាមួយ​អតិថិជន​តាម​អំពើ​ចិត្ត គឺជា​គំរូ​អាក្រក់​មួយ​ដែល​នាំ​ទៅ​ដល់​ការ​មិន​ទុកចិត្ត​របស់​ពលរដ្ឋ​លើ​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល។ លោក​អះអាង​ថា វិធី​ល្អ​បំផុត ភាគី​ក្រុមហ៊ុន​ត្រូវ​ចេញ​មុខ​ទទួល​ខុសត្រូវ​ក្រោម​កិច្ចព្រមព្រៀង​ណា​មួយ​ដែល​អតិថិជន​អាច​ទទួលយក​បាន ពីព្រោះ​អ្នក​ខាតបង់​នៅ​ពេលនេះ គឺ​ពលរដ្ឋ​ដែល​បាន​ទិញ​ដី...

អតិថិជន​បន្ត​ទាមទារ​ឱ្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា សាងសង់​ផ្ទះ​ពួកគេ បន្ទាប់ពី​អូស​បន្លាយ​ជិត ៥​ឆ្នាំ

អតិថិជនគម្រោងដីឡូតិ៍ផ្លូវជាតិលេខ៦A របស់ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ឲ្យក្រុមហ៊ុនសាងសង់ផ្ទះ ដល់ពួកគេបន្ទាប់ពីអូសបន្លាយ​ជិត៥​ឆ្នាំ អតិថិជន​គម្រោង​ដី​ឡូត៍​ផ្លូវជាតិ​លេខ ៦A ជិត ១០០​គ្រួសារ កំណត់​ឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ឧកញ៉ា ឡេង ភក្ដ្រា ហៅ ឡេង ណាវ៉ាត្រា រយៈពេល​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥ នេះ ត្រូវតែ​សាងសង់​ផ្ទះ និង​វីឡា​ដែល​ពួកគេ​បាន​ទិញ​ឱ្យ​រួចរាល់ ក្រោយ​អូស​បន្លាយ​អស់​រយៈពេល​ជិត ៥​ឆ្នាំ។ អតិថិជន​ទិញ​ដី​ឡូត៍​ចំនួន ៧២​គ្រួសារ បាន​រួម​គ្នា​ផ្ដិត​មេដៃ​ដាក់​លិខិត​កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា...

អ្នកឧកញ៉ា​ទិញ​អង្ករ​ចែក​អតិថិជន​ជំនួស​ដី​និង​ការ​សង់​ផ្ទះ​យឺត ខណៈ​អ្នក​ទិញ​ចង់បាន​ផ្ទះ​ឆាប់ៗ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាស​ទិញ​ស្រូវ ១​ពាន់​តោន (១០០០​តោន) ពី​កសិករ ចែក​ឱ្យ​អតិថិជន​ដែល​បាន​ទិញ​ដី​ឡូត៍ និង​ផ្ទះល្វែង​ពី​បុរី ឡេង ណាវ៉ាត្រា គម្រោង​ផ្លូវជាតិ​លេខ ៦A ទាំងអស់​ដែល​ខ្វះខាត និង​ទទួល​សំណង​យឺតយ៉ាវ ពេញ​មួយ​ឆ្នាំ​២០២៥ ដោយ​ឥត​គិត​ថ្លៃ ប៉ុន្តែ​ពុំ​បាន​ឆ្លើយតប​ចំពោះ​ការ​ទាមទារ​ផ្ទះ​ពី​អតិថិជន​នោះ​ទេ។ សាធារណជន​ខ្មែរ​មន្ទិល​ថា ស្រូវ ១​ពាន់​តោន​ដែល​ឧកញ៉ា​សន្យា​នេះ ទំនង​ជា​ទិញ​ពី​សមាគម​ស្រូវ​អង្ករ​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​លោក សុខ ពុទ្ធិវុធ កូនប្រុស​លោក...

អ្នកឧកញ៉ា​ដែល​ពលរដ្ឋ​ចោទ​ថា​រកស៊ី​បោកប្រាស់ ប្រឈម​នឹង​ពលរដ្ឋ​ធ្វើ​កូដកម្ម​ទាមទារ​សំណង​ជា​ប្រាក់​ជា​ផ្ទះ

ពលរដ្ឋ​រងគ្រោះ​ក្នុង​គម្រោង​អចលនទ្រព្យ​របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រាប់​រយ​នាក់ ប្ដេជ្ញា​ធ្វើ​កូដកម្ម​នៅ​មុខ​បុរី និង​តាម​ប្លង់ (ប្លុក) នីមួយៗ បើ​ឧកញ៉ា ឡេង ណាវ៉ាត្រា នៅតែ​មិន​ព្រម​ចេញ​មុខ​មក​ដោះស្រាយ។ ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា ជាច្រើន​នាក់ បន្ត​សរសេរ​មក​កាន់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ មករា នេះ​ថា នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ ពួកគេ​នឹង​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​បុរី​គម្រោង​អចលនទ្រព្យ​ឧកញ៉ា...

អតិថិជន​ចាញ់បោក​គម្រោង​អចលនទ្រព្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា គ្រោង​ធ្វើ​កូដកម្ម​នៅ​សប្តាហ៍​ក្រោយ

អតិថិជន​ដែល​ចាញ់បោក​គម្រោង​ដី​ឡូត៍ ៦A រាប់​ពាន់​នាក់ គ្រោង​ធ្វើ​កូដកម្ម​ដុត​កង់ឡាន​នៅ​ខាង​មុខ​ខ្លោងទ្វារ​បុរី នៅ​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៥ ខាងមុខ​នេះ ក្នុង​បំណង​ទាមទារ​ឱ្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា ចេញ​មុខ​ដោះស្រាយ​សំណង ដី​ខ្យល់ និង​ផ្ទះ​ខ្យល់ ដែល​ឧកញ៉ា​រូប​នេះ​បាន​លក់​ឱ្យ​ពួកគេ​អស់​ជាច្រើន​ឆ្នាំ​កន្លង​មក។ អតិថិជន​ដែល​បាន​ចាញ់បោក​គម្រោង​អចលនទ្រព្យ ៦A របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ជាច្រើន​ពាន់​នាក់ ប្រាប់​សារព័ត៌មាន The Cambodia Daily...

មជ្ឈដ្ឋាន​ទូទៅ​ចង់​ឃើញ​លោក ហ៊ុន សែន ប្រើ​កណ្ដាប់ដៃ​ដែក​លើ​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​រកស៊ី​ឆបោក​អតិថិជន

អត្ថបទដោយ៖ តាំង សារ៉ាដា មជ្ឈដ្ឋាន​ទូទៅ និង​អ្នក​តាមដាន​សង្គម បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​កណ្ដាប់ដៃ​ដែក​របស់​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រកាស​ឲ្យ​ចាប់​ខ្លួន​អ្នកឧកញ៉ា លី សាម៉េត ដែល​ជា​ទីប្រឹក្សា​របស់​លោក​ផ្ទាល់ និង​បង្គាប់​ឲ្យ​សង​លុយ​ទៅ​ជនរងគ្រោះ​ជាង ១០​លាន​ដុល្លារ និង​ករណី​លោក ដួង តារា អតីត​ជា​អ្នក​កាន់​ហ្វេសប៊ុក​ផេក​ឲ្យ​លោក ក៏​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ​ពាក់ព័ន្ធ «ការ​ឆបោក»។ ពួកគេ​ក៏​ចង់​ឃើញ​មាន​ចំណាត់ការ​ដូច​គ្នា​នេះ​ទៅ​លើ «ជន​ឆបោក» មួយ​ចំនួន​ទៀត​ដែល​មិន​ទាន់​មាន​ចំណាត់ការ​នៅឡើយ ជាពិសេស​ករណី​ឧកញ៉ា ឡេង...

IDEA TALK៖ ហេតុ​អ្វី​ឧកញ៉ា ឡេង ណាវ៉ាត្រា​នៅ​តែ​រួច​ផុត​ពី​សំណាញ់​ច្បាប់​នៅ​ប្រទេស​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៩ ខែ​តុលា ឆ្នាំ​២០២៤ ស្តីអំពី៖ «ហេតុ​អ្វី​ឧកញ៉ា ឡេង ណាវ៉ាត្រា​ នៅ​តែ​រួច​ផុត​ពី​សំណាញ់​ច្បាប់​នៅ​ប្រទេស​កម្ពុជា?»។

Latest news

© 2021, ដេលី. All rights reserved.