32.1 C
Phnom Penh

TAG

ឧកញ៉ា ឡេង ណាវ៉ាត្រា

អ្នក​ឃ្លាំមើល​ថា​ការ​ប្ដេជ្ញា​របស់​លោក ហ៊ុន ម៉ាណែត ដោះស្រាយ​ទំនាស់​ដីធ្លី​គឺជា​ដំណឹង​ល្អ ប៉ុន្តែ​មិន​ដឹង​អនុវត្ត​បាន​ឬ​អត់

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ប្ដេជ្ញា​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី គឺជា​ដំណឹង​ល្អ​សម្រាប់​ពលរដ្ឋ​ដែល​តែង​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​លំនៅឋាន​ពី​អ្នក​មាន​អំណាច​សព្វថ្ងៃ​នេះ ប៉ុន្តែ​បញ្ហា​ស្ថិត​នៅ​ត្រង់​ថា តើ​រដ្ឋាភិបាល​អនុវត្ត​បាន​ដូច​មាត់​ដែរ​ឬ​ក៏​អត់​តែប៉ុណ្ណោះ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ សីហា នេះ​ថា រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​អំណាច​ពេញ​ដៃ និង​សិទ្ធិ​សម្រេច​គ្រប់គ្រាន់​លើ​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដូច្នេះ​បញ្ហា​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី ក៏​មិនមែន​ជា​បញ្ហា​ស្មុគស្មាញ​ដែរ បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ដោយ​ពិតប្រាកដ​មែន​នោះ។ លោក...

អ្នក​ឃ្លាំមើល៖ កម្ពុជា​នឹង​ប្រឈម​ជំងឺ​សេដ្ឋកិច្ច​សង្គម​កាន់តែ​ច្រើន​ថែម​ទៀត បើ​មិន​កាត់​សាច់​ស្អុយ​ចោល

អ្នកជំនាញ​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ អះអាង​ថា កម្ពុជា​នឹង​ប្រឈម​បញ្ហា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កាន់តែ​ធ្ងន់ធ្ងរ ប្រសិនបើ​រដ្ឋាភិបាល​មិន​អនុវត្ត​ច្បាប់​កាត់​សាច់​ស្អុយ​ចោល​តាមរយៈ​ការ​វិនិយោគ​បោកប្រាស់​របស់​ពួកគេ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ កក្កដា នេះ​ថា ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ឧកញ៉ា​លក់​ដី និង​ផ្ទះ​ខ្យល់​ដែល​មាន​ទំនាក់ទំនង​ស្និទ្ធ​នឹង​ថ្នាក់​ដឹកនាំ​កំពូលៗ កំពុង​ធ្វើ​ឲ្យ​ស្អុយ​ឈ្មោះ​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ និង​កំពុង​បំផ្លាញ​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ ព្រោះ​ថា​ការ​បោកប្រាស់​របស់​ពួកគេ​សព្វថ្ងៃ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគទុន​បរទេស ខ្លាច​ការ​បណ្ដាក់ទុន​នៅ​កម្ពុជា​យ៉ាង​ខ្លាំង។ ប្រភព​ដដែល​ថា​សកម្មភាព​បោកប្រាស់​ប្រជាពលរដ្ឋ​ម្តង​ហើយ​ម្តង​ទៀត​ពី​ក្រុមហ៊ុន​ឧកញ៉ា...

លោក ហ៊ុន ម៉ាណែត ទទួល​កាដូ​ជា​ដី ៤០០​ហិកតា​ពី​លោក ហេង សួរ នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ

មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ទម្លាយ​ថា នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​ទទួល​កាដូ​ជា​ដី​ទំហំ ៤០០​ហិកតា ក្នុង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ។ សមាជិក​ជាន់ខ្ពស់​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៦ ឧសភា នេះ​ថា ក្រៅពី​កាក់កប​ក្នុង​មុខរបរ​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស លោក ហេង...

ភ្នាក់ងារ​រក​ទីផ្សារ​ឱ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទាមទារ​កម្រៃ​ជើងសា​ឬ​ប្រាក់​កុំមីស្យុង​ទន្ថើនៗ

អតីត​បុគ្គលិក​ផ្នែក​រក​ទីផ្សារ​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ ឡេង ណាវ៉ាត្រា ទាមទារ​ឱ្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា សង​លុយ​កម្រៃ​ជើងសា ឬ​ប្រាក់​កុំមីស្យុង (Commissions) ជិត ២​ម៉ឺន​ដុល្លារ​អាមេរិក (១៨៦០០​ដុល្លារ) ដែល​ក្រុមហ៊ុន​បាន​ជំពាក់​រូបគេ​តាំង​ពី​អំឡុង​ឆ្នាំ​២០២១ មក។ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ហ៊ា អូន (Hea Oun) អះអាង​ថា ខ្លួន​គឺជា​អតីត​បុគ្គលិក​ទីផ្សារ​ក្រុមហ៊ុន​អចលនទ្រព្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​រៀបរាប់​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៩ កុម្ភៈ...

ភ្នាក់ងារ​លក់​អចលនទ្រព្យ​និង​អតិថិជន ទាមទារ​ថ្លៃ​ជើងសា និង​ផ្ទះ​តាម​កិច្ចសន្យា​ពី​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា

ភ្នាក់ងារ​លក់​ផ្ទះ​របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង​អតិថិជន​ដែល​ជា​ម្ចាស់​ផ្ទះ​ដល់​កុងត្រា​ហើយ តែ​នៅ​មិន​ទាន់​ឃើញ​ផ្ទះ បន្ត​នាំគ្នា​ទាមទារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឲ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា សង​ប្រាក់​កម្រៃ​ជើងសា​ដែល​ជំពាក់​បុគ្គលិក​ផ្នែក​លក់ និង​ប្រគល់​ផ្ទះ​ឲ្យ​ពួកគេ​តាម​កិច្ចសន្យា បន្ទាប់ពី​ឧកញ៉ា​រូប​នេះ​ធ្វើ​សកម្មភាព​មនុស្សធម៌​ដោយ​បង្កើត​សាកលវិទ្យាល័យ និង​ផ្ដល់​អាហារូបករណ៍​និស្សិត​ក្រីក្រ។ ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ Tan Soputy ដែល​អះអាង​ថា​ជា​ភ្នាក់ងារ​លក់​ផ្ទះ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​២៨ កុម្ភៈ នេះ​ថា ពី​ដើមឡើយ​ខ្លួន​មិន​ចង់ post លើ​ហ្វេសប៊ុក​ទេ...

លោក ហ៊ុន សែន ថា​ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​ទាន់​ក្ស័យធន​រហូត​មិន​អាច​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន​សមាគម​សិល្បៈ​នោះ​ទេ

លោក ហ៊ុន សែន ស្នើ​ឲ្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា ដក​បេក្ខភាព​ពី​ប្រធាន​សមាគម​សិល្បករ​ខ្មែរ បន្ទាប់ពី​ពលរដ្ឋ​បដិសេធ​បេក្ខភាព​របស់​ឧកញ៉ា​រូប​នេះ ព្រោះតែ​រឿងអាស្រូវ​ទិញ​លក់​ផ្ទះ​កន្លង​មក។ អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ​អះអាង​ថា លោក​ក៏​បាន​ដឹង​ពី​ការ​លក់​ផ្ទះ​ឱ្យ​អតិថិជន​ខុស​កិច្ចសន្យា​នេះ​ដែរ ប៉ុន្តែ​ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​ទាន់​ក្ស័យធន​រហូត​ដល់​ថ្នាក់​មិន​អាច​ធ្វើ​ជា​ប្រធាន​សមាគម​សិល្បករ​បាន​នោះ​ទេ។ លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ កុម្ភៈ នេះ​ថា រវាង​សិល្បៈ និង​ជំនួញ មិន​គួរ​ផ្សារភ្ជាប់​គ្នា​នោះ​ទេ ហើយ​លោក​ក៏​បាន​ដឹង​ពី​ការ​យឺតយ៉ាវ​របស់​ក្រុមហ៊ុន​ក្នុង​ការ​ប្រគល់​ផ្ទះ​នេះ​ដែរ ប៉ុន្តែ​ដោយសារ​ក្រុមហ៊ុន​បាន​កប់​ទុន​លើ​ដី​ចំនួន​ច្រើន​ពេក។ មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា...

អ្នក​ឃ្លាំមើល​ថា​ជំនួប​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​អតិថិជន​រងគ្រោះ​នៅ​សប្ដាហ៍​នេះ ទំនង​មិន​អាច​សម្រុះ​សម្រួល​បាន​ទេ

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ជំនួប​រវាង​រដ្ឋបាល​ស្រុក​មុខកំពូល ជាមួយ​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​អតិថិជន​រងគ្រោះ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ (ថ្ងៃទី​១០ មករា) ទំនង​ជា​ធ្វើឡើង​ក្នុង​បំណង​ស្វែងរក​ការ​សម្រុះសម្រួល​រវាង​ឧកញ៉ា​រូប​នេះ និង​អតិថិជន​រងគ្រោះ​ទាំងនោះ ប៉ុន្តែ​ទំនង​ជា​មិន​អាច​ជោគជ័យ​ទេ ពីព្រោះ​ក្រុមហ៊ុន​លក់​អចលនទ្រព្យ​បុរី ឡេង ណាវ៉ាត្រា កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដែល​អាច​គ្មាន​លុយ​សង​អតិថិជន​រងគ្រោះ​ទាំងនោះ​ទេ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨...

លោក អ៊ុំ សំអាន អំពាវនាវ​ឱ្យ​តុលាការ​ចាប់​ខ្លួន​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដាក់​គុក​ដោយសារ​លក់​ផ្ទះ​ខ្យល់

តំណាងរាស្ត្រ​អតីត​បក្ស​ប្រឆាំង អំពាវនាវ​ឱ្យ​តុលាការ​រឹបអូស​ទ្រព្យសម្បត្តិ​ឧកញ៉ា ឡេង ណាវ៉ាត្រា លក់​ឡាយឡុង​យក​លុយ​ទៅ​សង​អតិថិជន ឬ​ចាប់​ខ្លួន​ឧកញ៉ា​រូប​នេះ​ដាក់​គុក ដោយសារតែ​គាត់​បាន​លក់​ផ្ទះ​ខ្យល់​ឱ្យ​អតិថិជន​រហូត​មក ខណៈ​អតិថិជន​រងគ្រោះ​ទាំងនោះ​ស្ទើរតែ​ទាំងអស់​សុទ្ធសឹងតែ​ជា​កូនបំណុល​ធនាគារ​វ័ណ្ឌក។ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ មករា ថា ក្រុមហ៊ុន​បុរី​ឧកញ៉ា ឡេង ណាវ៉ាត្រា កំពុង​ប្រឈម​នឹង​ការ​ប្រកាស​ក្ស័យធន​ក្នុង​ពេល​ឆាប់ៗ​នេះ បន្ទាប់ពី​ឧកញ៉ា ហ៊ួត ជា ប្រកាស​ទិញ​គម្រោង​ផ្ទះ​អតិថិជន​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា...

អតិថិជន​រងគ្រោះ​ថា​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា រំលោភ​កិច្ចសន្យា​អស់​រយៈពេល​៣​ឆ្នាំ​ដោយ​មិន​សង់​ផ្ទះ​តាម​កិច្ចព្រមព្រៀង

អតិថិជន​រងគ្រោះ​ពី​ការ​ទិញ​លំនៅឋាន​ក្នុង​បុរី​អ្នកឧកញ៉ា ឡេង ណាវ៉ា លាតត្រដាង​ថា ក្រុមហ៊ុន​អចលនទ្រព្យ​បុរី​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​រំលោភ​កិច្ចសន្យា​ទិញ​លក់​ផ្ទះ​ជាមួយ​ខ្លួន​ជាង ៣​ឆ្នាំ​មក​ហើយ ព្រោះ​ក្រុមហ៊ុន​នៅ​មិន​ទាន់​បាន​សាងសង់​ផ្ទះ​តាម​កិច្ចសន្យា​ឱ្យ​ខ្លួន​ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នៅឡើយ។ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Kreas In ដែល​មាន​ឈ្មោះ​ពិត​ថា ជុំ សូគ្រឹះ បាន​បង្ហាញ​កិច្ចសន្យា​ទិញ​ផ្ទះ​ពី​បុរី ចាស្មីន វីឡា របស់​ក្រុមហ៊ុន​ហ្កាឡាក់ស៊ី ឡេង ណាវ៉ាត្រា គ្រុប ជា​សាធារណៈ​កាលពី​ថ្ងៃទី​២៦ ខែ​ធ្នូ...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ពលរដ្ឋ​ដែល​វ័ណ្ឌក​ដោយ​ការ​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​ដោយ​ប្រើ​កិច្ចសន្យា​ទិញ​លក់​ជា​មូលដ្ឋាន

ក្រុម​អ្នក​ឃ្លាំមើល ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ដែល​កំពុង​វ័ណ្ឌក​ដោយសារ​ការ​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​ចលនទ្រព្យ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុមហ៊ុន​អចលនទ្រព្យ​បុរី​ពិភព​ថ្មី​របស់​ឧកញ៉ា ហុង ពីវ ដោយ​ប្រើ​កិច្ចសន្យា​ទិញ​លក់​របស់​ក្រុមហ៊ុន​ដែល​បាន​ឯកភាព​គ្នា​ជាមួយ​អតិថិជន​ជា​មូលដ្ឋាន។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ វិច្ឆិកា នេះ​ថា ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​រវាង​ពលរដ្ឋ​ដែល​ជា​ជនរងគ្រោះ​ក្នុង​ការ​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុមហ៊ុន​អចលនទ្រព្យ​បុរី​ពិភព​ថ្មី​របស់​ឧកញ៉ា ហុង ពីវ...

Latest news

© 2021, ដេលី. All rights reserved.