30 C
Phnom Penh

TAG

ឧទ្យានជាតិគិរីរម្យ

អង្គការ​ចលនា​មាតា​ធម្មជាតិ​ប្ដេជ្ញា​បន្ត​យុទ្ធនាការ​ដើម្បី​បញ្ឈប់​ការ​កាត់​ដី​ឧទ្យាន​ជាតិ​និង​ដែន​ជម្រក​សត្វព្រៃ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន

អង្គការ​ចលនា​មាតា​ធម្មជាតិ​កម្ពុជា ប្ដេជ្ញា​បន្ត​យុទ្ធនាការ​បញ្ឈប់​ការ​កាត់​តំបន់​ឧទ្យាន​ជាតិ និង​ដែន​ជម្រក​សត្វព្រៃ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​បន្ត​ទៀត ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ផ្តល់​ដី​សម្បទាន​ទាំង​តំបន់​ឧទ្យាន​ជាតិ និង​ដែន​ជម្រក​សត្វព្រៃ​ឱ្យ​ទៅ​ក្រុមហ៊ុន One More របស់​ឧកញ៉ា ជឹង សុគន្ធាវី ជា​បន្តបន្ទាប់។ អង្គការ​ចលនា​មាតា​ធម្មជាតិ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៧ មិថុនា នេះ ដោយ​សំដែង​នូវ​ក្តី​បារម្ភ​ថា ពួកគេ​ពិត​ជា​មិន​យល់​ទាល់​តែសោះ​ពី​មូលហេតុ​ដែល​រដ្ឋាភិបាល​ចេះ​តែ​បន្ត​កាត់​ដី​ក្នុង​តំបន់​ឧទ្យាន​ជាតិ និង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ដែល​ជា​ដី​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ និង​សត្វព្រៃ​ឱ្យ​ទៅ​ក្រុមហ៊ុន One More របស់​ឧកញ៉ា ជឹង សុគន្ធាវី សព្វថ្ងៃ​នេះ។ អង្គការ​នេះ​លើកឡើង​ថា...

សកម្មជន​ធ្វើ​យុទ្ធនាការ​ឈប់​ប្រើ​ផលិតផល​ក្រុមហ៊ុន​កូនស្រី​យាយ​ភូ​ដើម្បី​សង្គ្រោះ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ប្រកាស​ធ្វើ​យុទ្ធនាការ​ឈប់​ប្រើប្រាស់​ផលិតផល​ក្រុមហ៊ុន​របស់​ឧកញ៉ា ជីង សុគន្ធារី ដែល​គេ​ស្គាល់​ថា​ជា​កូនស្រី​របស់​ឧកញ៉ា ជីង សុភាព ហៅ​យាយ​ភូ ដែល​ជា​មនុស្ស​ជិតស្និទ្ធ​នឹង​ភរិយា​របស់​លោក ហ៊ុន សែន ដើម្បី​បង្ហាញ​ពី​ការ​ចូលរួម​សង្គ្រោះ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ បន្ទាប់ពី​រដ្ឋាភិបាល​ផ្តល់​ដី​ឧទ្យាន​ជាតិ​គិរីរម្យ​ជាង ២០០​ហិកតារ​ឱ្យ​ឧកញ៉ា​រូប​នេះ​ធ្វើជា​កម្មសិទ្ធិ។ ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ អះអាង​នៅ​ថ្ងៃទី​៣ ឧសភា នេះ​ថា មូលហេតុ​ដែល​ពួកគេ​ធ្វើ​ពហិការ​មិន​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន វីតាល់ ក្រុមហ៊ុន មី​ជាតិ និង​ក្រុមហ៊ុន វ័នម៉ របស់​ឧកញ៉ា...

Latest news