26.9 C
Phnom Penh

TAG

អនុធីន ឆានវីរៈគុល - Anutin Charnvirakul

អ្នក​សង្កេតការណ៍៖ ការ​ប្ដេជ្ញាចិត្ត​របស់​នាយករដ្ឋមន្ត្រី​ថ្មី​ថៃ​ក្នុង​ការ​ធានា​សន្តិភាព​ជាមួយ​កម្ពុជា គឺ​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​ទាំង​ពីរ

អ្នកសង្កេតការណ៍៖ការប្តេជ្ញាចិត្តធានាឱ្យមានសន្តិភាពជាមួយកម្ពុជារបស់នាយករដ្ឋមន្ត្រីថៃថ្មីគឺជារឿងល្អសម្រាប់ប្រទេសទាំងពីរ អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ប្ដេជ្ញាចិត្ត​របស់​នាយករដ្ឋមន្ត្រី​ថ្មី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ក្នុង​ការ​ធានា​នូវ​សន្តិភាព​ជាមួយ​កម្ពុជា គឺជា​រឿង​ល្អ​សម្រាប់​ប្រទេស​ទាំង​ពីរ ជាពិសេស​គឺ​សម្រាប់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ថៃ ដែល​មាន​ជាមួយ​កម្ពុជា នា​ពេល​កន្លង​មក​នោះ។ អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ កញ្ញា ថា ក្នុង​នាម​ប្រទេស​ជិតខាង​គ្នា...

លោក ថាក់ស៊ីន ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ដើម្បី​អនុវត្ត​ទោស​មួយ​ឆ្នាំ​បន្ទាប់ពី​តុលាការ​កំពូល​ចេញ​សាលក្រម

មន្ត្រី​ពន្ធនាគារ​ថៃ នៅ​ថ្ងៃ​អង្គារ ទី​៩ ខែ​កញ្ញា បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​នាំ​ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ទៅ​ដល់​ពន្ធនាគារ​ក្នុង​ទីក្រុង​បាងកក ហើយ បន្ទាប់ពី​តុលាការ​កំពូល​ចេញ​សាលក្រម​ឱ្យ​រូបលោក​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​ឡើងវិញ។ តាម​មន្ត្រី​ពន្ធនាគារ លោក ថាក់ស៊ីន ត្រូវ​បាន​ដាក់​ក្នុង​របាំង​ដែក​ដើម្បី​អនុវត្ត​ទោស​ជាប់​ឃុំ​រយៈពេល​មួយ​ឆ្នាំ។ ក្នុង​សវនាការ​ព្រឹក​ថ្ងៃទី​៩ កញ្ញា គឺជា​ការ​កាត់​ជម្រះ​សេចក្ដី​ទៅ​លើ​លោក ថាក់ស៊ីន ករណី​លោក​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ក្រុង​បាងកក បាន​មួយ​ឆ្នាំ ដោយ​ចាត់ទុក​ថា​មិន​ស្រប​នឹង​ច្បាប់ ទើប​តុលាការ​កំពូល​ចេញ​សាលក្រម​សម្រេច​ថា​ការ​អនុវត្ត​ទោស​ជាប់​ឃុំ​ក្នុង​មន្ទីរពេទ្យ​របស់​លោក ថាក់ស៊ីន កាលពី​ឆ្នាំ​២០២៣...

អ្នក​សង្កេតការណ៍​ចង់​ឃើញ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ ដោះស្រាយ​វិវាទ​តាម​កិច្ចព្រមព្រៀង​បែប​អន្តរជាតិ

អ្នក​សង្កេតការណ៍ ជំរុញ​ឲ្យ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ គួរ​ស្វែងរក​ដំណោះស្រាយ​ជាមួយ​កម្ពុជា ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ច្បាប់​អន្តរជាតិ ជាជាង​ទុក​ឱ្យ​បញ្ហា​រដ្ឋាភិបាល​ចាស់​តាម​ញាំញី​រដ្ឋាភិបាល​ថ្មី​របស់​លោក និង​បំផ្លាញ​ផល​ប្រយោជន៍​ថៃ។ អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ កញ្ញា នេះ​ថា បើ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul)...

សភា​ថៃ រើស​នាយករដ្ឋមន្ត្រី​ថ្មី​ជា​កូនកាត់​ថៃ-ចិន មាន​ប្រវត្តិ​ជា​មហាសេដ្ឋី​សំណង់ អាកាសយានិក និង​ជា​រដ្ឋមន្ត្រី

នៅ​ថ្ងៃ​សុក្រ ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៥ រដ្ឋសភា​នៃ​រាជាណាចក្រ​ថៃ បាន​ប្រជុំ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​ថ្មី​ដែល​មាន​បេក្ខជន ២​រូប។ នៅ​ក្នុង​ការ​បោះឆ្នោត​ដោយ​សមាជិក​សភា លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) មេដឹកនាំ​គណបក្ស Bhumjaithai បាន​ឈ្នះ​ក្នុង​ការ​ស្វែងរក​ការ​គាំទ្រ​ចេញពី​សមាជិក​សភា គឺ​ឈ្នះ​លោក Chaikasem Nitisiri មកពី​គណបក្ស​ភឿថៃ។ លោក អនុធីន ឆានវីរៈគុល ទទួល​បាន​សំឡេង​គាំទ្រ ៣១១...

Latest news

© 2021, ដេលី. All rights reserved.