32.5 C
Phnom Penh

TAG

អនុធីន ឆានវីរៈគុល - Anutin Charnvirakul

នាយករដ្ឋមន្ត្រី​ថៃ អះអាង​ថា​នឹង​ប្រើ​ច្បាប់​សមុទ្រ UNCLOS ជំនួស​អនុស្សរណៈ​ឆ្នាំ​២០០១ (MoU44)

នាយករដ្ឋមន្ត្រី​ថៃ អះអាង​ថា ថៃ​មិន​ចាំបាច់​ជូនដំណឹង​ទៅ​កម្ពុជា អំពី​ការ​លុបចោល​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១ ឬ MoU៤៤ ឡើយ ព្រោះ​ថៃ នឹង​ប្តូរ​ទៅ​ប្រើ​ច្បាប់​សមុទ្រ Sea (UNCLOS) United Nations Convention on the Law of the Sea ជំនួស​ឱ្យ​កិច្ចព្រមព្រៀង​នេះ​វិញ។ កាសែត​ថៃ Enquirer បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ លោក...

នាយករដ្ឋមន្ត្រី​ថៃ ថា​មិន​បញ្ឈប់​ការ​លុបចោល​អនុស្សរណៈ​នៃ​ការ​យោគយល់​ឆ្នាំ​២០០១ ឡើយ

នាយករដ្ឋមន្ត្រី​ថៃ សន្យា​ស្វែងរក​ដំណោះស្រាយ​តាមរយៈ​យន្តការ​ទ្វេភាគី​ជាមួយ​កម្ពុជា ប៉ុន្តែ​ការ​សិក្សា​ស្ដីពី​ការ​លុបចោល​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០១ ជាមួយ​កម្ពុជា ថៃ​នឹង​មិន​បញ្ឈប់​ឡើយ។ កាសែត​ថៃ បាងកក​ប៉ុស្តិ៍ បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល ក្នុង​រដ្ឋសភា​កាលពី​ថ្ងៃទី​៩ មេសា ថា ចំពោះ​ទំនាក់ទំនង​កម្ពុជា-ថៃ រដ្ឋាភិបាល​របស់​លោក​នឹង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​តាមរយៈ​យន្តការ​ទ្វេភាគី ខណៈ​ការ​សិក្សា​លើ​ការ​លុបចោល​នូវ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០១ ជាមួយ​កម្ពុជា ក៏​កំពុង​ត្រូវ​បាន​ពន្លឿន​ដែរ។ នាយករដ្ឋមន្ត្រី​ថៃ រូប​នេះ​បញ្ជាក់​ថា ក្នុង​វិស័យ​ការទូត និង​សន្តិសុខ រដ្ឋាភិបាល​របស់​លោក​នឹង​ពង្រឹង​ទំនាក់ទំនង​អន្តរជាតិ រួម​ទាំង​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រទេស​ជិតខាង​ឱ្យ​បាន​ល្អ​ប្រសើរ។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ប្រទេស​ថៃ...

នាយករដ្ឋមន្ត្រី​ថៃ អនុធីន ប្ដេជ្ញា​លុប​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​កម្ពុជា​ឆ្នាំ​២០០០-២០០១ ឱ្យ​ទាល់តែបាន

នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល ប្ដេជ្ញា​លុប​អនុស្សរណៈ​នៃ​ការ​យោគយល់​ឆ្នាំ​២០០១ (MoU44) ឱ្យ​ទាល់តែបាន ទោះបី​ការ​លុប​នេះ​នឹង​មិន​កើតឡើង​ភ្លាមៗ​នៅ​ក្រោម​រដ្ឋាភិបាល​ថៃ បច្ចុប្បន្ន​ក៏ដោយ ប៉ុន្តែ​ជំហាន​នានា​នឹង​ត្រូវ​ធ្វើឡើង​ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ការ​លុប​ចោល​ជា​ផ្លូវការ​តែម្តង។ ទូរទស្សន៍​ថៃ Thai PBS បាន​រាយការណ៍​កាលពី​ថ្ងៃទី​១០ ខែ​កុម្ភៈ ថា នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល បាន​ណែនាំ​ដល់​ភ្នាក់ងារ​ពាក់ព័ន្ធ ឱ្យ​បន្ត​នីតិវិធី​ឆ្ពោះ​ទៅ​រក​ការ​លុប​អនុស្សរណៈ​នៃ​ការ​យោគយល់​លេខ​៤៤ (MoU44) ដែល​ប្រទេស​ថៃ បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​កម្ពុជា...

អ្នក​នយោបាយ​ថៃ ទាមទារ​ឱ្យ​គណៈកម្មការ​បោះឆ្នោត​រាប់​សន្លឹកឆ្នោត​ឡើងវិញ ដោយ​ចោទ​ថា​មាន​ការ​បន្លំ

គណបក្ស​នយោបាយ​ថៃ រួម​ទាំង​បក្ស​ប្រឆាំង​ដែល​មិន​ជាប់​ឆ្នោត​ភាគច្រើន​ក្នុង​សភា បាន​បញ្ចេញ​ប្រតិកម្ម និង​ធ្វើការ​តវ៉ា​ទាមទារ​ឲ្យ​គណៈកម្មការ​បោះឆ្នោត​ជាតិ​ថៃ រាប់​សន្លឹកឆ្នោត​ឡើងវិញ​ជុំវិញ​ការ​ចោទប្រកាន់​អំពី​ភាព​មិន​ប្រក្រតី និង​ក្លែង​បន្លំ​នៃ​លទ្ធផល​បោះឆ្នោត។ កាលពី​ថ្ងៃ​អង្គារ ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៦ សារព័ត៌មាន​របស់​ថៃ Khaosod បាន​ចុះផ្សាយ​ថា ស្ត្រី​នយោបាយ​បក្ស​ប្រឆាំង​ម្នាក់ គឺ​អ្នកស្រី Rukchanok Srinork សមាជិក​សភា​ជាប់​ឆ្នោត​មកពី​គណបក្ស​ប្រាឆាឈុនថៃ បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម ដោយ​ចោទប្រកាន់​ថា​មាន «ការ​លួច​បន្លំ​ការ​រាប់​សន្លឹកឆ្នោត​ទ្រង់ទ្រាយ​ធំ»។ អ្នកស្រី Rukchanok សរសេរ​ថា៖ «វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា នេះ​គឺជា​ការ​លួច​បន្លំ​សន្លឹកឆ្នោត​យ៉ាង​ធំធេង។» អ្នកស្រី​បាន​ចោទ​សួរ​ថា...

នាយករដ្ឋមន្ត្រី​ខ្មែរ​ទាត់ចោល​មិន​ទទួលស្គាល់​ការ​កែប្រែ​ខ្សែ​ព្រំដែន​ថ្មី​ដោយ​ខុស​ច្បាប់​ពី​ភាគី​ថៃ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​ទាត់​ចោល​ទាំងស្រុង​នូវ​ការ​កែប្រែ​ខ្សែបន្ទាត់​ព្រំដែន ឬ​ការ​កាន់កាប់​ទឹកដី​ដោយ​ខុស​ច្បាប់​អន្តរជាតិ​ពី​ភាគី​ថៃ ពីព្រោះ​ព្រំដែន​កម្ពុជា-ថៃ គឺជា​ព្រំដែន​អន្តរជាតិ​រវាង​រដ្ឋ និង​រដ្ឋ ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​សិស្ស​ជាប់​និទ្ទេស A នៅ​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ​ថា ប្រទេស​កម្ពុជា ប្រកាន់​ជំហរ​ដាច់ខាត​ក្នុង​ការ​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដែល​ប្រទេស​កម្ពុជា​មាន ស្រប​តាម​ច្បាប់​អន្តរជាតិ។ នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ អះអាង​ថា...

អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ថៃ៖ ជ័យជម្នះ​របស់​លោក អនុធីន ក៏​ព្រោះតែ «សន្លឹក​បៀ​ជាតិ​និយម» ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា

លោក អនុធីន ឆានវីរៈគុល ប្រកាស​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​សភា​នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃ​អាទិត្យ ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជិត ៣​ដង បើ​ប្រៀបធៀប​នឹង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ដែល​បក្ស​នេះ​ទទួល​បាន ៧១​អាសនៈ​នៃ​ចំនួន​សរុប ៥០០​អាសនៈ។ សារព័ត៌មាន The Straits Times នៃ​ប្រទេស​សិង្ហបុរី ពិនិត្យ​ឃើញ​ធាតុផ្សំ​បី​ចំណុច​ដែល​បង្ក​លក្ខណៈ​ឲ្យ​គណបក្ស​ភូមិចៃថៃ របស់​លោក អនុធីន ឈ្នះ​ឆ្នោត។ គណបក្ស​ភូមិចៃថៃ ឬ​បក្ស​មោទនា​មាតុភូមិ​ថៃ...

អ្នក​ចងក្រង​ឯកសារ​ខ្មែរក្រហម​ថា​ការ​បោះឆ្នោត​នៅ​ថៃ មិនមែន​ជា​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ខ្មែរ​ទេ

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ លើកឡើង​ថា ការ​បោះឆ្នោត​នៅ​ប្រទេស​ថៃឡង់ដ៍ មិនមែន​ជា​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា​ឡើយ រីឯ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ក៏​មិនមែន​ជា​កត្តា​កំណត់​តែ​មួយ​គត់​ដែល​ជះ​ឥទ្ធិពល​ទៅ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ថៃ ដែរ។ លោក ឆាំង យុ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ កុម្ភៈ នេះ​ថា ពិត​មែន​តែ​ការ​បោះឆ្នោត​នៅ​ថៃ គឺជា​កត្តា​សំខាន់​មួយ​ដែល​មាន​ឥទ្ធិពល​លើ​ជម្លោះ​ព្រំដែន ប៉ុន្តែ​មិន​អាច​និយាយ​បាន​ថា​វា​ជា​មូលហេតុ​តែ​មួយ​គត់ ឬ​ជា​កម្លាំង​ជំរុញ​សំខាន់​បំផុត​នៃ​ជម្លោះ​នេះ​ឡើយ។ អ្នកវិភាគ​បរទេស​ឯ​ទៀត អធិប្បាយ​ថា ជ័យជម្នះ​នៃ​គណបក្ស​ភូមិចៃថៃ ឬ​មោទនា​មាតុភូមិ​ថៃ ជា​បក្ស​នយោបាយ​អភិរក្ស​និយម ដឹកនាំ​ដោយ​លោក...

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ថា​នាយករដ្ឋមន្ត្រី​ថៃ​ចាំ​ផ្ទះ​លោក អនុធីន ប្រើ​យុទ្ធសាស្ត្រ​សង្គ្រាម​ស្ដារ​ប្រជាប្រិយភាព​ខ្លួន

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា អះអាង​ថា ការ​ប្រកាស​សង្គ្រាម​របស់​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល ជាមួយ​កម្ពុជា ចាប់តាំងពី​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៥ មក គឺជា​យុទ្ធសាស្ត្រ​ស្ដារ​ប្រជាប្រិយភាព​របស់​គាត់​សម្រាប់​ការ​បោះឆ្នោត​ខាងមុខ បន្ទាប់ពី​គាត់​បាត់បង់​ការ​គាំទ្រ​ពី​ពលរដ្ឋ​ថៃ។ ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា លោក ខេស៊ី បាណែត (Casey Barnett) បាន​សរសេរ​លើ​គណនី​ហ្វសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២២ ធ្នូ នេះ​ថា ក្រោយ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល ៩៨​ថ្ងៃ ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី​៥...

នាយករដ្ឋមន្ត្រី​ថៃ គ្រោង​ពិភាក្សា​ជាមួយ​លោក ដូណាល់ ត្រាំ តាម​ទូរសព្ទ​នៅ​យប់​ថ្ងៃ​សុក្រ​នេះ​អំពី​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា

នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) អះអាង​ថា លោក​នឹង​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ប្រហែល​ម៉ោង ០៩ និង ២០​នាទី​យប់​ថ្ងៃ​សុក្រ នេះ អំពី​ការ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ដែល​បាន​អូស​បន្លាយ​ពេល​អស់​រយៈពេល ៥​ថ្ងៃ​មក​នេះ។ ទីភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ (Reuters) រាយការណ៍​នៅ​ថ្ងៃទី​១២ ធ្នូ...

សហភាព​អឺរ៉ុប និង​បារាំង សម្ដែង​ក្តី​ព្រួយបារម្ភ​ចំពោះ​ស្ថានការណ៍​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-ថៃ​ដែល​កក្រើក​ឡើងវិញ

ប្រធានាធិបតី​បារាំង សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ភាព​តានតឹង​ដែល​កើតមាន​សាជាថ្មី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដែល​កំពុង​កក្រើក​ឡើងវិញ និង​បង្ក​ឱ្យ​មាន​ជនរងគ្រោះ​ថ្មី​ទៀត​នា​ពេលនេះ។ ក្រសួង​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប និង​ក្រសួង​ការបរទេស​បារាំង បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៩ ធ្នូ នេះ ដោយ​អំពាវនាវ​ឱ្យ​ប្រទេស​ទាំង​ពីរ គោរព​ឱ្យ​បាន​ពេញលេញ និង​ការ​អនុវត្ត​ជាក់ស្តែង​នូវ​បទ​ឈប់​បាញ់ រួម​ទាំង​សេចក្តី​ថ្លែងការណ៍​រួម​នៃ​ប្រទេស​ទាំង​ពីរ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៦ ខែ​តុលា កន្លង​ទៅ​នោះ។ ប្រទេស​បារាំង បញ្ជាក់​ជំហរ​សាជាថ្មី​នូវ​ការ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​សម្របសម្រួល​ធ្វើឡើង​ដោយ​អាស៊ាន ជាពិសេស​សម្របសម្រួល​ដោយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២៥ នេះ។ ប្រទេស​បារាំង...

Latest news

© 2021, ដេលី. All rights reserved.