26.9 C
Phnom Penh

TAG

អាន់វ៉ា អ៊ីប្រាហ៊ីម Anwar Ibrahim

ចិន និង​អាមេរិក រុញ​ថៃ-កម្ពុជា ឱ្យ​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​មុន​ជំនួប​ប្រមុខ​ការទូត​អាស៊ាន​នៅ​ថ្ងៃទី​២២ ធ្នូ

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បង្ហាញ​របាយការណ៍​អំពី​ស្ថានការណ៍​សឹក​ដែល​កងទ័ព​ថៃ​នៅតែ​បន្ត​ឈ្លានពាន​ទឹកដី​កម្ពុជា នៅ​យោធភូមិភាគ​ទី​៤ និង​ទី​៥។ តាម​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា ស្ថានការណ៍​ជួរមុខ​ក្នុង​សមរភូមិ​យោធភូមិភាគ​ទី​៥ ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ពោធិ៍សាត់ កងទ័ព​ថៃ នៅតែ​បន្ត​បាញ់​ប្រហារ​មក​កម្ពុជា គិត​ចាប់ពី​ម៉ោង ៥​ល្ងាច​ថ្ងៃទី​១៨ ធ្នូ។ ក្នុង​ការ​វាយប្រហារ​យ៉ាង​កំរោល​នេះ កងទ័ព​ថៃ បាន​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់​ដូចជា យន្តហោះ​ចម្បាំង F-16 នាវាចម្បាំង កាំភ្លើងធំ ១៥៥​មិល្លីម៉ែត្រ ១០៥​មិល្លីម៉ែត្រ...

ប្រធាន​អាស៊ាន​ថា កម្ពុជា និង​ថៃ យល់ព្រម​ចូលរួម​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ថ្ងៃទី​២២ ធ្នូ

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និយាយ​ថា កម្ពុជា​និង​ថៃ យល់ព្រម​ចូលរួម​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ក្នុង​ទីក្រុង​កូឡាឡាំពួរ ដើម្បី​ពិភាក្សា​ពី​ការ​ទប់ស្កាត់​កុំ​ឱ្យ​ជម្លោះ​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​រាលដាល​កាន់តែ​ខ្លាំង។ លោក អាន់វ៉ា បញ្ជាក់​ថា កម្ពុជា​និង​ថៃ ក៏បាន​យល់ព្រម​ផង​ដែរ​ឱ្យ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ចុះ​ត្រួតពិនិត្យ​តំបន់​ព្រំដែន ហើយ​ប្រមុខ​កងកម្លាំង​ប្រដាប់​អាវុធ​ម៉ាឡេស៊ី នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ ដើម្បី​បន្ត​ការ​ចូលរួម​ក្នុង​កម្រិត​យោធា។ លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​បន្ថែម​ថា កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​មាន​គោលដៅ​បញ្ចុះបញ្ចូល​ឱ្យ​ថៃ និង​កម្ពុជា ទប់ស្កាត់​កុំ​ឱ្យ​មាន​ភាព​តានតឹង​កើន​ឡើង​រឹតតែ​ខ្លាំង​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ប្រកាស​ថា លោក​បាន​ទាក់ទង​ជាមួយ​មេដឹកនាំ​ថៃ...

ប្រធាន​អាស៊ាន​ប្ដូរ​វេន​បារម្ភ​ថា​ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ ខណៈ​ភាគី​ថៃ សុំ​ពន្យារ​ពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាន​និយាយ​នៅ​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ​ថា កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ជុំវិញ​សង្គ្រាម​ថៃ-កម្ពុជា ដែល​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ធ្នូ នេះ ត្រូវ​បាន​លើក​ពេល ខណៈ​លោក​បារម្ភ​កាន់តែ​ខ្លាំង​ថា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ អាច​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត។ តាម​សារព័ត៌មាន Malay Mail ឱ្យ​ដឹង​ថា ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទាំង ១១​ប្រទេស ត្រូវ​ជួប​គ្នា​នៅ​ទីក្រុង​កូឡាឡាំពួរ។...

មេដឹកនាំ​ប្រទេស​ធំៗ​ជាច្រើន​អំពាវនាវ​ឱ្យ​ភាគី​កម្ពុជា និង​ភាគី​ថៃ ឈប់​បាញ់​គ្នា​តទៅទៀត​ជាបន្ទាន់

សង្គ្រាម​លើក​ទី​ពីរ​រវាង​កម្ពុជា-ថៃ កំពុង​បន្ត គេ​សង្កេត​ឃើញ​រដ្ឋាភិបាល​នៃ​ប្រទេស​ធំៗ​បាន​បញ្ចេញ​ប្រតិកម្ម​ជាបន្តបន្ទាប់ ដោយ​អំពាវនាវ​ឱ្យ​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា បញ្ឈប់​ការ​បង្ក​សង្គ្រាម​ដ៏​គ្រោះថ្នាក់​នេះ​ជា​បន្ទាន់។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​ជា​ស្ថាបនិក​សេចក្តី​ប្រកាស​រួម​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ជា​លើកដំបូង បាន​អំពាវនាវ​ឱ្យ​កម្ពុជា និង​ថៃ អនុវត្ត​ភាព​អត់ធ្មត់​ឱ្យ​អតិបរមា និង​ប្រើប្រាស់​យន្តការ​ការទូត​ដែល​មាន​ស្រាប់។ លោក​បាន​បញ្ជាក់​ថា ម៉ាឡេស៊ី​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​គាំទ្រ​ជំហាន​ណាមួយ​ដែល​អាច​ជួយ​បណ្ដោះអាសន្ន​ភាព​ស្ងប់ស្ងាត់ និង​ទប់ស្កាត់​សង្គ្រាម​រីក​រាលដាល ព្រោះ​ការ​ប្រយុទ្ធ​ឡើងវិញ​កំពុង​ប៉ះពាល់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​រយៈពេល​វែង​ក្នុង​ការ​កសាង​ទំនាក់ទំនង​ជា​ប្រពៃណី​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​នេះ។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​សង្កត់​ធ្ងន់​ថា តំបន់​អាស៊ាន​មិន​អាច​អនុញ្ញាត​ឱ្យ​ជម្លោះ​ផ្ទុះ​ឡើង​ដោយ​រយៈពេល​វែង ដែល​អាច​ទាញ​តំបន់​ធ្លាក់​ចូល​ក្នុង​ការ​ប្រឈមមុខ​ដាក់​គ្នា​ដែល​គ្មាន​ការ​រក្សា​ស្ថិរភាព​បាន​នោះ។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា...

ប្រទេស​កម្ពុជា នៅតែ​សង្ឃឹម​អន្តរជាតិ​ជួយ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ថៃ

ប្រទេសកម្ពុជានៅតែសង្ឃឹមអន្តរជាតិជួយដោះស្រាយជម្លោះព្រំដែនជាមួយនឹងប្រទេសថៃ រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន ដែល​គេ​ហៅថា​បុរស​ខ្លាំង​កម្ពុជា បាន​ស្វែងរក​អន្តរាគមន៍​កាន់តែ​ច្រើន​ឡើងៗ​ទៅ​សហគមន៍​អន្តរជាតិ។ គេ​សង្កេត​ឃើញ​សារ​របស់​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ាណែត បាន​បញ្ជូន​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែល​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២៥ និង​ទៅ​កាន់​ប្រធានាធិបតី​បារាំង ប្រធានាធិបតី​សហរដ្ឋ​អាមេរិក អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ចិន ឲ្យ​ជួយ​ដោះស្រាយ​ធ្វើ​យ៉ាងណា​ឲ្យ​ថៃ គោរព​ឱ្យ​បាន​ពេញលេញ​បទ​ឈប់​បាញ់​គ្នា​ដែល​ភាគី​កម្ពុជា...

មេដឹកនាំ​ប្រទេស​ម៉ាឡេស៊ី និង​ប្រ៊ុយណេ អំពាវនាវ​ឱ្យ​ភាគី​ថៃ​និង​កម្ពុជា បន្ត​អនុវត្ត​បទ​ឈប់​បាញ់​គ្នា

នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និង​ស៊ុលតង់​ព្រះចៅ​ប្រទេស​ប្រ៊ុយណេ អំពាវនាវ​ឱ្យ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ បន្ត​អនុវត្ត​បទ​ឈប់​បាញ់​គ្នា ដោយ​ងាក​មក​ចូលរួម​ក្នុង​ការ​សន្ទនា​ដោយ​ការ​ស្ថាបនា ដើម្បី​រក​ដំណោះស្រាយ​ប្រកប​ដោយ​ចីរភាព និង​សន្តិភាព។ ទីភ្នាក់ងារ​សារព័ត៌មាន​ម៉ាឡេស៊ី Bernama បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៨ សីហា នេះ​ថា នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម និង​ព្រះចៅ ហាស់សាណាល់ ប៊ុលគីយ៉ះ (Sultan Hassanal Bolkiah)...

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​ម៉ាឡេស៊ី បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ឱ្យ​បាន​ឆាប់

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ជំរុញ​ឲ្យ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) និង​ដំណើរការ​របស់​ក្រុម​អ្នក​សង្កេតការណ៍​បណ្ដោះអាសន្ន (IOT) ឱ្យ​បាន​ឆាប់ សម្រាប់​តាមដាន​ត្រួតពិនិត្យ​ការ​អនុវត្ត​បទ​ឈប់​បាញ់​ឲ្យ​មាន​ប្រសិទ្ធភាព។ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​បាន​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម...

មេដឹកនាំ​អាស៊ាន​សម្រេច​ដាក់​ពង្រាយ​សេនានុព័ន្ធ​យោធា​តាមដាន​បទ​ឈប់​បាញ់​គ្នា​រវាង​កម្ពុជា-ថៃ

យោង​តាម​សេចក្តី​រាយការណ៍​ពី​សារព័ត៌មាន New Straits Times នៅ​ថ្ងៃទី​៥ សីហា នេះ បាន​ឱ្យ​ដឹង​ថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាន​លើកឡើង​ថា មេដឹកនាំ​នៃ​សមាគម​អាស៊ាន​ទាំងអស់ បាន​យល់ព្រម​ក្នុង​ការ​ដាក់​ពង្រាយ​សេនានុព័ន្ធ​យោធា​នៃ​ប្រទេស​រៀងៗ​ខ្លួន ដើម្បី​តាមដាន​កិច្ចខិតខំ​ប្រឹងប្រែង​រក្សា​បទ​ឈប់​បាញ់​គ្នា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដែល​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃទី​២៨ កក្កដា។ លោក Anwar Ibrahim បាន​បញ្ជាក់​ថា...

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី រំពឹង​ថា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នឹង​ត្រូវ​បាន​ដោះស្រាយ​ក្នុង​កិច្ចប្រជុំ GBC

ប្រធាន​អាស៊ាន​ប្តូរ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម រំពឹង​ថា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នឹង​ត្រូវ​បាន​ដោះស្រាយ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ ខណៈ​ម៉ាឡេស៊ី ក៏​បាន​ប្រើ​ផ្កាយរណប និង​ក្រុម​អ្នក​តាមដាន​បទ​ឈប់​បាញ់​រវាង​ប្រទេស​ទាំង​ពីរ។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Bernama បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅ​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៥ នេះ​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ចូលរួម​កិច្ចប្រជុំ​ក្នុង​ការ​ចរចា​គ្នា​ទៅវិញ​ទៅមក ដើម្បី​រក្សា និង​បញ្ជាក់​ឡើងវិញ​នូវ​បទ​ឈប់​បាញ់​គ្នា...

លោក ដូណាល់ ត្រាំ នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្រោយពី​ចាប់​បង្ខំ​ថៃ-កម្ពុជា ឱ្យ​ឈប់​បាញ់​តាម​ព្រំដែន

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៧ ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង​កូឡាឡាំពួរ ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែ​តុលា ខាង​មុខ។ នេះ​បើ​យោង​តាម​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ លោក អាន់វ៉ា បាន​និយាយ​ថា លោក ត្រាំ បាន​ហៅ​ទូរសព្ទ​មក​លោក​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​កក្កដា នេះ ដែល​លោក ត្រាំ...

Latest news

© 2021, ដេលី. All rights reserved.