27.1 C
Phnom Penh

TAG

Casey Barnett

សហរដ្ឋ​អាមេរិក​លុប​ឈ្មោះ​ប្រទេស​កម្ពុជា​ពី​បញ្ជី​ហាម​លក់​អាវុធ​ក្នុង​លក្ខខណ្ឌ​មួយ​ចំនួន

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា លោក Casey Barnett ចាត់ទុក​ការ​លុប​បម្រាម​ហាមឃាត់​លើ​ការ​លក់​អាវុធ​ឱ្យ​ប្រទេស​កម្ពុជា ពី​ក្រសួង​ការបរទេស និង​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​អង្គារ គឺជា​និមិត្តរូប​ដ៏​សំខាន់​មួយ​ដល់​ទំនុកចិត្ត​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា នា​ពេលនេះ ហើយ​ក៏​ជា​ការ​បើក​ផ្លូវ​ដ៏​ធំ​មួយ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា មាន​សិទ្ធិ​ពេញលេញ​ស្រប​ច្បាប់​ក្នុង​ការ​ទិញ​បច្ចេកវិទ្យា​ទំនើបៗ​ពី​សហរដ្ឋ​អាមេរិក​ទៅ​ថ្ងៃ​មុខ​ដែរ។ លោក Casey Barnett បញ្ជាក់​ថា នៅ​ថ្ងៃ​ពុធ​នេះ លោក​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​សិង្ហបុរី ដើម្បី​ជួប​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ និង​ក្រុមហ៊ុន​ផលិត​អាវុធ​អាមេរិកាំង ដើម្បី​ជួយ​ជំរុញ និង​លើក​ទឹកចិត្ត​ឱ្យ​ពួកគេ​លក់​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​របស់​គេ ដើម្បី​ជួយ​ដល់​សន្តិសុខ និង​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា។ កាលពី​ថ្ងៃទី​៣...

សហរដ្ឋ​អាមេរិក​នៅតែ​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​ដ៏​រឹងមាំ​សម្រាប់​កម្ពុជា​រយៈពេល​ជាង ២៦​ឆ្នាំ​មក​ហើយ

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា អះអាង​ថា សហរដ្ឋ​អាមេរិក​បាន​ដើរតួ​ជា​ប្រភព​ចំណូល​ដែល​អាច​ពឹងផ្អែក​បាន​ដ៏​រឹងមាំ​សម្រាប់​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាង ២​ទសវត្សរ៍ (ជាង ២៦​ឆ្នាំ) មក​ហើយ។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ សហរដ្ឋ​អាមេរិក​កំពុង​រង់ចាំ​តែ​រដ្ឋសភា​ខ្មែរ​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទៅវិញ​ទៅមក (reciprocal trade agreement) ដែល​បាន​ធ្វើឡើង​កាលពី​ខែ​តុលា ឆ្នាំ​២០២៥ កន្លង​ទៅ​ប៉ុណ្ណោះ។ ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិកាំង​ប្រចាំ​ប្រទេស​កម្ពុជា លោក Casey Barnett បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែ​មករា នេះ​ថា ទីផ្សារ​សហរដ្ឋ​អាមេរិក​នៅតែ​ជា​មូលដ្ឋាន​ដ៏​រឹងមាំ និង​អាច​ទុកចិត្ត​បាន...

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ថា​នាយករដ្ឋមន្ត្រី​ថៃ​ចាំ​ផ្ទះ​លោក អនុធីន ប្រើ​យុទ្ធសាស្ត្រ​សង្គ្រាម​ស្ដារ​ប្រជាប្រិយភាព​ខ្លួន

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា អះអាង​ថា ការ​ប្រកាស​សង្គ្រាម​របស់​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល ជាមួយ​កម្ពុជា ចាប់តាំងពី​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៥ មក គឺជា​យុទ្ធសាស្ត្រ​ស្ដារ​ប្រជាប្រិយភាព​របស់​គាត់​សម្រាប់​ការ​បោះឆ្នោត​ខាងមុខ បន្ទាប់ពី​គាត់​បាត់បង់​ការ​គាំទ្រ​ពី​ពលរដ្ឋ​ថៃ។ ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា លោក ខេស៊ី បាណែត (Casey Barnett) បាន​សរសេរ​លើ​គណនី​ហ្វសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២២ ធ្នូ នេះ​ថា ក្រោយ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល ៩៨​ថ្ងៃ ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី​៥...

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ថា​ថៃ​យក​វិធី​ឈ្លានពាន​កម្ពុជា​កាលពី​ជិត ១០០​ឆ្នាំ​មុន​មក​ប្រើ​ឈ្លានពាន​បន្ត​ទៀត

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា លើកឡើង​ថា ថៃ​យក​វិធី​ឈ្លានពាន​កម្ពុជា កាលពី​ជិត ១០០​ឆ្នាំ​មុន មក​ប្រើ​ដើម្បី​ឈ្លានពាន​កម្ពុជា ម្តង​ទៀត​នៅ​ឆ្នាំ​២០២៥ នេះ។ ប្រភព​ដដែល​ចាត់ទុក​ការ​ចោទប្រកាន់​របស់​យោធា​ថៃ ទៅ​លើ​ទាហាន​កម្ពុជា ថា​បាន​បាញ់​ផ្លោង​ឆ្លង​ព្រំដែន​ចូល​ទឹកដី​ថៃ គឺជា​លេស​ដែល​ថៃ ប្រើ​ដើម្បី​ឈ្លានពាន​ប្រទេស​កម្ពុជា តែប៉ុណ្ណោះ ព្រោះ​ទង្វើ​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​សកម្មភាព​ឈ្លានពាន​របស់​ថៃ ដែល​ធ្លាប់​បាន​ប្រើ​មក​លើ​កម្ពុជា កាលពី ៨៤​ឆ្នាំ​មុន​ដែរ។ ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា លោក Casey Barnett បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ ធ្នូ នេះ​ថា...

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ថា​កម្ពុជា​មាន​សក្ដានុពល​ខ្លាំង​នាំចេញ​ផលិតផល ប៉ុន្តែ​មាន​កត្តា​រារាំង​មួយ​ចំនួន

ផលិតផលខ្មែរនាំទៅបរទេសមិនចាញ់គេ ប៉ុន្តែ មានលក្ខខណ្ឌដែលរារាំងសក្តានុពលនីហរ័ណ ប្រធាន​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លើកឡើង​ថា ប្រទេស​កម្ពុជា មាន​សក្ដានុពល​ខ្លាំង​សម្រាប់​ការ​នាំចេញ​ផលិតផល ប៉ុន្តែ​លក្ខខណ្ឌ​សម្រាប់​ការ​នាំចេញ​ជាច្រើន​ទៅ​កាន់​សហរដ្ឋ​អាមេរិក នៅតែ​ទាប​ជាង​ប្រទេស​វៀតណាម រាប់​ចាប់តាំងពី​ទំនុកចិត្ត​ក្នុង​ការ​បើក​រោងចក្រ​កែច្នៃ​ឡើង​ទៅ។ ប្រធាន​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក Casey Barnett បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បើ​ពិនិត្យ​លើ​សេចក្តី​រាយការណ៍​នាំចេញ​ពី​នាយកដ្ឋាន​គយ​ប្រទេស​វៀតណាម គឺ​វា​បង្ហាញ​ថា​ប្រទេស​កម្ពុជា មាន​សក្ដានុពល​ក្នុង​ការ​នាំចេញ​មិន​ចាញ់​ប្រទេស​ដទៃ​ឡើយ ប៉ុន្តែ​បញ្ហា​ស្ថិត​ត្រង់​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ក្លាយ​ជា​ឧបសគ្គ​រារាំង​ដល់​កំណើន​នាំចេញ​ផលិតផល។ ប្រភព​ដដែល​លើកឡើង​ថា តម្លៃ​អគ្គិសនី និង​កត្តា​ទំនុកចិត្ត គឺជា​បញ្ហា​ដែល​ប្រទេស​កម្ពុជា ត្រូវ​ដោះស្រាយ ព្រោះ​ថា​បើ​ប្រៀបធៀប​នឹង​ប្រទេស​វៀតណាម ប្រទេស​កម្ពុជា មាន​តម្លៃ​អគ្គិសនី​ខ្ពស់​ជាង​ពាក់កណ្តាល...

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា​ថា​បើ​ចង់​ដឹង​អ្នក​ណា​ឈ្លានពាន​អ្នក​ណា ត្រូវ​ពិនិត្យ​របាយការណ៍​ជាង​១០​ឆ្នាំ​មុន

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា លោក ខេស៊ី បាណេត (Casey Barnet) អំពាវនាវ​ឱ្យ​អ្នក​សង្កេតការណ៍​អន្តរជាតិ ពិនិត្យ​របាយការណ៍​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៤ អំពី​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង ៤០​នាក់​នា​ពេល​នោះ ទើប​ដឹង​អ្នក​ណា​ជា​អ្នក​ឈ្លានពាន​អ្នក​ណា ចំពោះ​សង្គ្រាម​កម្ពុជា-ថៃ ក្នុង​ពេលនេះ។ លោក ខេស៊ី បាណេត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែ​សីហា ថា ប្រសិនបើ​អ្នក​សង្កេតការណ៍​អន្តរជាតិ​ណា​មួយ​មិន​ច្បាស់​ថា​អ្នក​ណា​ជា​អ្នក​ឈ្លានពាន​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នា​ពេលនេះ ពួកគេ​អាច​ពិនិត្យ​មើល​គំរូ​នៃ​ការ​សម្លាប់​ជនស៊ីវិល​កម្ពុជា ដោយ​ទាហាន​ថៃ កាលពី​ជាង...

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក រំពឹង​ថា​កម្ពុជា​នឹង​ទទួល​បាន​អត្រា​ពន្ធគយ​កាន់តែ​ទាប​ពី​សហរដ្ឋ​អាមេរិក

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​នៅ​កម្ពុជា រំពឹង​ថា​ប្រទេស​កម្ពុជា​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ទទួល​បាន​អត្រា​ពន្ធគយ​ទាប​ពី​សហរដ្ឋ​អាមេរិក ដែល​នឹង​នាំ​ឱ្យ​កម្ពុជា​ទទួល​បាន​ការ​វិនិយោគ​កាន់តែ​ច្រើន​ទៅ​ថ្ងៃ​មុខ ជាពិសេស​កម្ពុជា​នឹង​នៅតែ​អាច​ទទួល​បាន​ការ​វិនិយោគ​ពី​ប្រទេស​ចិន បន្ត​ទៀត។ សារព័ត៌មាន​ថ្មីៗ​បាន​សម្ភាស​ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក លោក Casey Barnett ក្នុង​កម្មវិធី​ទស្សនវិស័យ​ធុរកិច្ច និង​កិច្ចពិភាក្សា​របស់ Amcham Cambodia នៅ​ថ្ងៃទី​៣១ ខែ​កក្កដា នេះ​ថា ប្រទេស​ចិន បាន​រង​អត្រា​ពន្ធ​ពី​អាមេរិក​ចាប់ពី ៣៥% រហូត​ដល់ ៥០% នា​ពេលនេះ ដូច្នេះ​បើ​កម្ពុជា ទទួល​បាន​អត្រាពន្ធ​ទាប​ជាង នោះ​ការ​វិនិយោគ​ពី​ប្រទេស​ចិន...

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា៖ អាមេរិក​ផ្ដោត​លើ​ការ​បរិច្ចាគ​ដល់​កម្ពុជា ចំណែក​ចិន​ផ្ដោត​លើ​កម្ចី

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា លោក ខេស៊ី បាណេត (Casey Barnett) លើកឡើង​ថា អាមេរិក​បាន​ផ្តល់​ទាំង​ជំនួយ និង​ប្រាក់កម្ចី​ដល់​កម្ពុជា ប៉ុន្តែ​ការ​ផ្ដោត​ជា​ចម្បង គឺ​ការ​បរិច្ចាគ ខណៈ​ចិន ក៏​បាន​ផ្តល់​ទាំង​ជំនួយ និង​ប្រាក់កម្ចី​ដល់​កម្ពុជា​ដែរ ប៉ុន្តែ​ផ្ដោត​ជា​ចម្បង​គឺ​កម្ចី។ ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា លោក ខេស៊ី បាណេត (Casey Barnett) សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ មិថុនា នេះ​ថា ទាំង​អាមេរិក...

Latest news

© 2021, ដេលី. All rights reserved.