26.8 C
Phnom Penh

TAG

CoolApp

លោក ហ៊ុន សែន ស្នើ​ឱ្យ​ស្ថាប័ន​រដ្ឋ​ប្រើ​កម្មវិធី CoolApp ដើម្បី​សន្តិសុខ​ជាតិ តែ​អ្នក​ឃ្លាំមើល​បារម្ភ​ពី​សុវត្ថិភាព

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ស្នើ​ឱ្យ​ស្ថាប័ន​រដ្ឋាភិបាល​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ រួម​ទាំង​កងកម្លាំង​ប្រដាប់​អាវុធ បង្កើត​ក្រុម CoolApp សម្រាប់​ទំនាក់ទំនង​គ្នា​ជំនួស​ការ​ប្រើ​បណ្ដាញ​សង្គម Telegram ដើម្បី​សន្តិសុខ​ជាតិ។ កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៤ លោក ហ៊ុន សែន បាន​បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ដោយ​ស្នើ​ឱ្យ​ស្ថាប័ន​រដ្ឋាភិបាល​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ រួម​ទាំង​កងកម្លាំង​ប្រដាប់​អាវុធ បង្កើត​ក្រុម CoolApp...

IDEA TALK៖ តើ CoolApp អាច​ឱ្យ​សង្គម​ស៊ីវិល ឬ​អ្នក​ការទូត​ទុកចិត្ត​កម្រិត​ណា​ដែរ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០២ ខែ​កក្កដា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ CoolApp អាច​ឱ្យ​សង្គម​ស៊ីវិល ឬ​អ្នក​ការទូត​ទុកចិត្ត​កម្រិត​ណា​ដែរ?»។

អ្នក​ឃ្លាំមើល​ថា​កម្មវិធី CoolApp ត្រូវ​បង្កើត​ទំនុក​ចិត្ត​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ធានា​ឯកជនភាព

អ្នក​ឃ្លាំមើល​អះអាង​ថា ជា​កិត្តិយស​របស់​កម្ពុជា​ដែល​អាច​បង្កើត​កម្មវិធី CoolApp សម្រាប់​ទំនាក់ទំនង ប៉ុន្តែ​កត្តា​ដែល​សំខាន់​បំផុត គឺ​ត្រូវ​បង្កើត​ទំនុក​ចិត្ត​សម្រាប់​អ្នក​ប្រើប្រាស់ ទាំង​គុណភាព និង​ប្រព័ន្ធ​ច្បាប់ សម្រាប់​ធានា​ពី​ឯកជនភាព បើ​ទោះបីជា​លោក ហ៊ុន សែន ប្រកាស​ថា​មិន​អាច​មាន​ជន​ណា​ម្នាក់​ចូល​មើល​បាន​ឡើយ សូម្បីតែ​ម្ចាស់​ក្រុមហ៊ុន​ក៏ដោយ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ កក្កដា...

អ្នក​ប្រើ​បណ្ដាញ​សង្គម​រិះគន់​រដ្ឋសភា​ដែល​ជំរុញ​ឱ្យ​ពលរដ្ឋ​ប្រើ​កម្មវិធី CoolApp តាម​លោក ហ៊ុន សែន

សាធារណជន និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បង្ហាញ​ការ​ហួស​ចិត្ត​ចំពោះ​ស្ថាប័ន​រដ្ឋសភា ដែល​ជា​ស្ថាប័ន​ធំ​របស់​ជាតិ ប្រកាស​គាំទ្រ និង​បន្ទរ​តាម​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ករណី​ជំរុញ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​កម្មវិធី CoolApp ខណៈ​មន្ត្រី​រាជការ និង​ពលរដ្ឋ​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រើប្រាស់ ដោយសារ​ព្រួយបារម្ភ​ពី​ការ​ជ្រៀតជ្រែក​យក​ព័ត៌មាន​ពី​អ្នក​ប្រើប្រាស់។ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន បាន​ចែករំលែក​សេចក្ដី​ប្រកាស​របស់​រដ្ឋសភា ដែល​គាំទ្រ​លោក ហ៊ុន សែន ដោយ​ភ្ជាប់​សារ​ថា ស្ថាប័ន​ធំ​ប៉ុន​មហាសាល បែរ​ជា​មក​ធ្វើ​ដូច្នេះ​ទៅ​វិញ។ ចំណែក​សកម្មជន​បរិស្ថាន និង​សង្គម លោក ម៉ា ចិត្រា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ដោយ​ចោទ​ជា​សំណួរ​ថា...

អ្នក​ឃ្លាំមើល​ព្រមាន​ថា​កម្មវិធី CoolApp នឹង​មិន​រក្សា​ឯកជនភាព​អ្នក​ប្រើប្រាស់​ទេ ព្រោះ​គ្រប់គ្រង​ដោយ​លោក ហ៊ុន សែន

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ការ​ប្រកាស​ឱ្យ​មន្ត្រី​រាជការ​ប្រើប្រាស់​កម្មវិធី CoolApp ពី​សំណាក់​លោក ហ៊ុន សែន ច្បាស់​ជា​មាន​មន្ត្រី​រាជការ​ប្រើ​តាម​ការ​បញ្ជា​របស់​គាត់ ប៉ុន្តែ​ពួកគេ​មិន​ទុកចិត្ត​លើ​កម្មវិធី​នេះ​ថា​នឹង​ធានា​នូវ​ឯកជនភាព​របស់​ពួកគេ​នោះ​ទេ។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ មិថុនា នេះ​ថា កន្លង​មក​លោក ហ៊ុន សែន តែង​ប្រើ​ចោរ​បច្ចេកវិទ្យា​លួច​ព័ត៌មាន​ពី​មន្ត្រី​បក្ស​ប្រឆាំង បើ​ទោះបីជា​កម្មវិធី​ខ្លះ​ដូចជា​ហ្វេសប៊ុក ជាដើម...

Latest news

© 2021, ដេលី. All rights reserved.