TAG
cyber war room
នាយករដ្ឋមន្ត្រីកូនស្នងត្រកូលបង្កើតគណៈកម្មាធិការសន្តិសុខឌីជីថលទប់ទល់នឹងការវាយប្រហារគ្រប់រូបភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្កើតគណៈកម្មាធិការសន្តិសុខឌីជីថល ដើម្បីធានាប្រសិទ្ធភាពនៃការបំពេញមុខងារ និងជំរុញការគ្រប់គ្រងសន្តិសុខឌីជីថល ការពារប្រយោជន៍តួអង្គសង្គម ទប់ទល់នឹងការវាយប្រហារគ្រប់រូបភាព។
នៅក្នុងអនុក្រឹត្យចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណៈកម្មាធិការសន្តិសុខឌីជីថលមានរូបលោកធ្វើជាប្រធាន និងមានឧបនាយករដ្ឋមន្ត្រី ១រូបជាអនុប្រធានប្រចាំការ រួមទាំងមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីការពារជាតិ គឺជាអនុប្រធាន។ គណៈកម្មាធិការនេះត្រូវកោះប្រជុំ ៦ខែម្តងតាមការអញ្ជើញពីប្រធាន។
ប្រភពដដែលអះអាងថា គណៈកម្មាធិការនេះមានអគ្គលេខាធិការដ្ឋានមួយដែលចំណុះដោយអង្គភាពសាយប័រកម្ពុជា...