TAG
Doan Van Tien
មន្ត្រីបក្សប្រឆាំងថាកោះត្រល់របស់ខ្មែរដែលវៀតណាមត្រួតត្រាអាចរកចំណូលចូលជាតិគេរាប់ពាន់លានដុល្លារក្នុង១ឆ្នាំៗ
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្លែងថា ខ្មែរពិតជាឈឺចិត្តណាស់ ព្រោះកោះត្រល់ដែលជារបស់ដូនតាខ្មែរត្រូវបានវៀតណាមត្រួតត្រា ថែមទាំងអាចរកចំណូលចូលក្នុងសេដ្ឋកិច្ចជាតិរបស់គេដល់ទៅរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈខ្មែរម្ចាស់ទឹកដីបានត្រឹមឈរមើលគេរកស៊ីលើទឹកដីខ្លួនឯងប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៩ ខែមិថុនា នេះថា រដ្ឋាភិបាលក្រុងហាណូយ បានយកកោះត្រល់ដែលពួកគេរំលោភយកពលរដ្ឋខ្មែរទៅប្រកួតរកចំណូលសេដ្ឋកិច្ចឲ្យជាតិគេជាមួយនឹងកោះភូកេត ប្រទេសថៃ និងកោះបាលី ប្រទេសឥណ្ឌូណេស៊ី បានចំណូលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
លោកអះអាងថា កោះត្រល់ដែនដីខ្មែរក្បែរខេត្តកំពត ចម្ងាយមិនដល់ ២០គីឡូម៉ែត្រផងនោះ ត្រូវវៀតណាមឈ្លានពានយកទៅគ្រប់គ្រងធ្វើជាកម្មសិទ្ធិ...