31 C
Phnom Penh

TAG

Kevin McCarthy

ប្រធាន​រដ្ឋសភា​អាមេរិក​លោក McCarthy ត្រូវ​បាន​ទម្លាក់​ចេញពី​តំណែង​ក្នុង​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ

សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក បោះឆ្នោត​ទម្លាក់​លោក Kevin McCarthy ចេញពី​តំណែង​ជា​ប្រធាន​រដ្ឋសភា ដែល​ជា​លទ្ធផល​កើត​ចេញពី​ជម្លោះ​ផ្ទៃក្នុង​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ។ លោក McCarthy ត្រូវ​បាន​បោះឆ្នោត​ទម្លាក់​ពី​តំណែង​ក្នុង​សំឡេង​គាំទ្រ ២១៦ ទល់នឹង ២១០​សំឡេង​ជំទាស់​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ក្នុង​សប្ដាហ៍​នេះ។ អ្នក​សង្កេតការណ៍ និង​អ្នក​សារព័ត៌មាន បាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក ដែល​សភា​តំណាងរាស្ត្រ​បោះឆ្នោត​ដក​តំណែង​ប្រធាន​របស់​ខ្លួន។ ការ​បោះឆ្នោត​ទម្លាក់​លោក McCarthy ពី​តំណែង​ប្រធាន​រដ្ឋសភា ចំ​ពេល​ដែល​អាណត្តិ​សភា​ថ្មី​បាន​ដើរ​ពាក់កណ្ដាល​អាណត្តិ។ នៅ​ក្នុង​ការ​បោះឆ្នោត​នេះ សមាជិក​សភា​តំណាងរាស្ត្រ​សាធារណរដ្ឋ ៨​រូប​បាន​ចែក​ផ្លូវ​ជាមួយ​លោក McCarthy ទៅ​ចូលរួម​ជាមួយ​សមាជិក​សភា​មកពី​បក្ស​ប្រជាធិបតេយ្យ ២០៨​រូប ក្នុង​ការ​ដក​តំណែង​រូបលោក...

Latest news