TAG
Linda Thomas-Greenfield
អ្នកការទូតរុស្ស៊ីចាកចេញពីក្រុងហ្សឺណែវក្រោយពីមហាសន្និបាតព្យួរសមាជិកភាពរបស់រុស្ស៊ី
នៅលើលោកនេះពុំមានអ្វីដែលអាចរារាំងមិនឲ្យយកឈ្នះបានទៅលើអំពើអាក្រក់នោះទេ ឲ្យតែយើងរួមសាមគ្គីគ្នាជាធ្លុងមួយ។ ចាប់តាំងពីរុស្ស៊ីលើកទ័ពឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ មក គឺប្រទេសទាំងឡាយខិតខំខ្លាំងណាស់ដើម្បីជួយទប់ស្កាត់សង្គ្រាមកុំឲ្យរីករាលដាល និងទប់ស្កាត់កុំឲ្យប្រែក្លាយជាមហាសោកនាដកម្ម តែទីបំផុត វិបត្តិនេះនៅតែកើតមានដែលបណ្ដាលឲ្យជនស៊ីវិលស្លាប់យ៉ាងរង្គាល និងខ្លោចផ្សា។
ដោយសារតែសោកនាដកម្មនេះ បញ្ហាចាំបាច់បំផុតដែលពិភពលោកត្រូវតែរួមគ្នាប្រាប់ទៅរុស្ស៊ីឲ្យដឹងថា ពិភពលោកមិនអនុញ្ញាតឲ្យរុស្ស៊ីធ្វើអំពើព្រៃផ្សៃ ដោយគ្មានទទួលទោសកំហុស ហើយចេះតែអះអាងថាខ្លួនកំពុងគោរពសិទ្ធិមនុស្សនោះទេ។
នេះជាប្រសាសន៍របស់អ្នកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ ដែលបានថ្លែងក្រោយការបិទសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលឈានដល់ការព្យួរសមាជិកភាពប្រទេសរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ធ្វើឡើងកាលពីថ្ងៃទី៧ ខែមេសា នៅក្រុងញីវយ៉ក។
មហាសន្និបាតអង្គការសហប្រជាជាតិ...