TAG
Marcus M. Ferrara
អនុព័ន្ធយោធាអាមេរិក៖ មន្ត្រីកម្ពុជារឹតត្បិតពួកគេត្រួតពិនិត្យមូលដ្ឋានកងទ័ពជើងទឹករាម
អនុព័ន្ធយោធាសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា លោកវរសេនីយ៍ឯក Marcus M. Ferrara សម្ដែងការសោកស្តាយចំពោះមន្ត្រីយោធាកម្ពុជា ដែលបានរឹតត្បិតការត្រួតពិនិត្យទីតាំងមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ដែលសហរដ្ឋអាមេរិកធ្លាប់បានផ្តល់ជាជំនួយក្នុងការសាងសង់អគារនៅមូលដ្ឋាននោះ។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃសុក្រ ទី១១ មិថុនា បានបញ្ជាក់នៅក្នុងបណ្ដាញផ្សព្វផ្សាយសង្គមផ្លូវការរបស់ខ្លួនថា លោក Marcus M. Ferrara បានធ្វើដំណើរទៅមូលដ្ឋានទ័ពជើងទឹកកម្ពុជានៅសមុទ្ររាម នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំនេះ តាមរយៈការសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា។ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចដ៏ខ្លីនោះ មន្ត្រីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យលោកអនុព័ន្ធយោធាទៅមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹកនោះឡើយ។
ស្ថានទូតអាមេរិក...