35.4 C
Phnom Penh

TAG

María Corina Machado

លោក ដូណាល់ ត្រាំ ថា​នឹង​ជួប​មេ​បក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា ខណៈ​ឯ​ទីក្រុង​ការ៉ាកាស ដោះលែង​អ្នកទោស

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​បញ្ជាក់​ថា មេដឹកនាំ​គណបក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា អ្នកស្រី Maria Corina Machado នឹង​មក​ទីក្រុង​វ៉ាស៊ីនតោន នា​សប្តាហ៍​ក្រោយ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន Bloomberg ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​៩ ខែ​មករា ឆ្នាំ​២០២៦។ ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Fox News លោក ត្រាំ បាន​និយាយ​ថា អ្នកស្រី...

មេ​បក្ស​ប្រឆាំង​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា សច្ចា​ថា​ត្រឡប់​ទៅ​ស្រុក​វិញ ខណៈ​លោក ម៉ាឌូរ៉ូ ឡើង​សវនាការ​នៅ​ក្រុង​ញូវយ៉ក

មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​សំខាន់​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា អ្នកស្រី Maria Corina Machado សច្ចា​ថា​នឹង​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ឱ្យ​បាន​ឆាប់​បំផុត ខណៈ​អ្នកស្រី​បាន​កោតសរសើរ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ចំពោះ​ការ​ចាប់​ខ្លួន​លោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតី​នៃ​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ​កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៦។ នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Fox News អ្នកស្រី Corina Machado បាន​បញ្ជាក់​ថា អ្នកស្រី​ជឿជាក់​ថា​ការ​ផ្លាស់ប្ដូរ​នេះ​គួរតែ​បន្ត​ទៅ​មុខ​ទៀត មិន​ចប់​ត្រឹម​ចាប់​ខ្លួន​លោក...

មេ​បក្ស​ប្រឆាំង​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា ថា​មេដឹកនាំ​ផ្ដាច់ការ​ត្រូវតែ​បញ្ចប់ ទោះ​វិធី​ណា​ក៏ដោយ

ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​លើក​ទី​ពីរ បន្ទាប់ពី​បាន​លាក់​ខ្លួន​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ មេដឹកនាំ​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា អ្នកស្រី Maria Corina Machado បាន​អះអាង​ថា តំណែង​ប្រធានាធិបតី​របស់​លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) នឹង​ត្រូវ​បញ្ចប់ ទោះជា​តាម​មធ្យោបាយ​ណា​ក៏ដោយ។ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង Oslo ប្រទេស​ន័រវែស អ្នកស្រី Machado បាន​បញ្ជាក់​ថា អ្នកស្រី​នៅតែ​រក្សា​សេចក្តី​សង្ឃឹម​ថា​ការ​ផ្លាស់ប្ដូរ​អំណាច​នយោបាយ​នៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា អាច​កើតឡើង​ដោយ​សន្តិភាព។ អ្នកស្រី​បាន​និយាយ​ជា​ភាសា​អេស្ប៉ាញ ថា៖ «ម៉ាឌូរ៉ូ...

ម្ចាស់​ពាន​ណូបែល​សន្តិភាព​ឆ្នាំ​២០២៥ មិន​អាច​ទទួល​ពាន​ដោយ​ផ្ទាល់ ប៉ុន្តែ​កូនស្រី​ជា​អ្នក​ទទួល​ជំនួស​ម្ដាយ

អ្នកស្រី Maria Corina Machado ទៅ​ដល់​ប្រទេស​ន័រវែស ដើម្បី​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព ទោះ​មាន​បម្រាប​ធ្វើ​ដំណើរ​របស់​អាជ្ញាធរ​វេណេហ្ស៊ុយអេឡា។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន USA TODAY នៅ​ថ្ងៃ​ពុធ ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៥។ យ៉ាងណា មេដឹកនាំ​គណបក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា អ្នកស្រី Machado ដែល​បាន​ទៅ​ដល់​ប្រទេស​ន័រវែស ប៉ុន្មាន​ម៉ោង​ក្រោយ​ពិធី​ប្រគល់​ពានរង្វាន់​ណូបែល​សន្តិភាព​ត្រូវ​បាន​ទទួល​ដោយ​កូនស្រី​របស់​អ្នកស្រី គឺ​នាង Ana Corina Sosa។ អ្នកស្រី...

មនុស្សរាប់​ពាន់​នាក់​ហែ​ក្បួន​ក្នុង​ទីក្រុង​ប្រមាណ ៨០​ទីក្រុង​លើ​ពិភពលោក ដើម្បី​គាំទ្រ​មេដឹកនាំ​បក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា

អ្នកគាំទ្រ​មេដឹកនាំ​បក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា អ្នកស្រី María Corina Machado បាន​ដើរ​ក្បួន​បាតុកម្ម​សន្តិវិធី​នៅ​ក្នុង​ទីក្រុង​មិន​តិច​ជាង ៨០ ជុំវិញ​ពិភពលោក ក្នុង​គោលបំណង​បង្ហាញ​ការ​គាំទ្រ​ដល់​អ្នកស្រី María Corina Machado ដែល​អ្នកស្រី​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព​នៅ​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Washington Times ចុះផ្សាយ​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​សារព័ត៌មាន​រាយការណ៍​ថា បាន​នាំគ្នា​ដើរ​ដង្ហែ​ក្បួន​នៅ​ទីក្រុង Madrid...

ម្ចាស់​ជ័យលាភី​ណូបែល​សន្តិភាព​វេណេហ្ស៊ុយអេឡា អំពាវនាវ​ឱ្យ​ពិភពលោក​គាំទ្រ​លោក ត្រាំ បញ្ចប់​របប​លោក ម៉ាឌូរ៉ូ

ម្ចាស់ជ័យលាភីណូបែលសន្តិភាពវេណេហ្សូអេឡាអំពាវនាវឱ្យពិភពលោកគាំទ្រលោក Trump បញ្ចប់របបលោកម៉ាឌូរ៉ូ មេដឹកនាំ​ប្រឆាំង​នៅ​វេណេហ្ស៊ុយអេឡា អ្នកស្រី María Corina Machado ដែល​ឈ្នះ​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០២៥ អំពាវនាវ​ឱ្យ​មាន​ការ​គាំទ្រ​ដ៏​ខ្លាំងក្លា ដើម្បី​បញ្ឈប់​អ្វី​ដែល​អ្នកស្រី​ហៅថា​ជា “សង្គ្រាម” លើ​ប្រទេស​របស់​អ្នកស្រី ដែល​បង្ក​ឡើង​ដោយ​ប្រធានាធិបតី Nicolás Maduro។ ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN កាលពី​ថ្មីៗ​នេះ អ្នកស្រី Machado បាន​សរសើរ​រដ្ឋបាល​លោក ដូណាល់ ត្រាំ (Donald Trump)...

វេណេហ្ស៊ុយអេឡា បិទ​ស្ថានទូត​នៅ​ន័រវែស បន្ទាប់ពី​ផ្ដល់​រង្វាន់​ណូបែល​សន្តិភាព​ឱ្យ​មេ​បក្ស​ប្រឆាំង

វេណេហ្សូអេឡាបិទស្ថានទូតនៅប្រទេសន័រវេសក្រោយផ្ដល់រង្វាន់ណូបែលសន្តិភាពឱ្យមេបក្សប្រឆាំង ក្រសួង​ការបរទេស​នៃ​ប្រទេស​ន័រវែស ប្រកាស​ថា រដ្ឋាភិបាល​ប្រទេស​វេណេហ្ស៊ុយអេឡា បាន​សម្រេច​បិទ​ស្ថានទូត​របស់​ខ្លួន​នៅ​ទីក្រុង​អូស្លូ ដោយ​ពុំ​មាន​ការ​ពន្យល់​ពី​ហេតុការណ៍​ដែល​នាំ​ឱ្យ​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ សម្រេច​បិទ​ស្ថាន​បេសកកម្ម​ទូត​របស់​ខ្លួន​នោះ​ទេ។ តែ​គេ​ថា​រដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា ដែល​នៅ​ក្រោម​អំណាច​របស់​បុរស​ខ្លាំង Nicolás Maduro ពិត​ណាស់​សម្ដែង​ប្រតិកម្ម​ទៅ​នឹង​ប្រទេស​ន័រវែស និង​គណៈកម្មាធិការ​ពានរង្វាន់​ណូបែល​សន្តិភាព ដែល​សម្រេច​ផ្ដល់​សម្រាប់​ឆ្នាំ​២០២៥ ទៅ​ឱ្យ​មេ​បក្ស​ប្រឆាំង អ្នកស្រី María Corina Machado ដែល​ជា​ស្ត្រី​អ្នក​នយោបាយ​គូប្រជែង​អាច​ធ្វើ​ឱ្យ​លោក Maduro ធ្លាក់​ពី​អំណាច។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ន័រវែស អ្នកស្រី Cecilie Roang បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន...

តើ​អ្នកស្រី Machado បាន​ធ្វើ​សកម្មភាព​អ្វី​ខ្លះ ទើប​ទទួល​បាន​ពាន​ណូបែល​សន្តិភាព ខណៈ​លោក ម៉ាឌូរ៉ូ ភ័យខ្លាច​អ្នកស្រី​ដណ្ដើម​អំណាច?

នៅ​ឆ្នាំ​២០២៥ នេះ ជ័យលាភី​ណូបែល​សន្តិភាព​បាន​ទៅ​លើ​ស្ត្រី​អ្នក​នយោបាយ​ម្នាក់​មកពី​ប្រទេស​វេណេហ្ស៊ុយអេឡា។ ជ័យជម្នះ​របស់​អ្នកស្រី Maria Corina Machado ត្រូវ​បាន​គេ​វាយតម្លៃ​ក្នុង​កំណត់ត្រា​តស៊ូ​មតិ​ក្នុង​ការ​ប្ដូរ​ការ​ដឹកនាំ​ដោយ​សន្តិវិធី​តាម​បែប​ប្រជាធិបតេយ្យ។ តាម​ប្រវត្តិ​ណូបែល​សន្តិភាព មាន​ស្ត្រី​ចំនួន ២០​រូប​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ពាន​ដ៏​មហា​កិត្តិយស​នេះ ក្នុង​នោះ​មាន ១០​រូប​ជា​អ្នក​នយោបាយ និង​ជា​សកម្មជន​សិទ្ធិមនុស្ស រួម​មាន៖ អ្នកស្រី អ៊ុងសាន ស៊ូជី នៃ​ប្រទេស​ភូមា អ្នកស្រី Ellen johnson នៃ​ប្រទេស Liberia ដែល​អ្នកស្រី​បាន​ក្លាយ​ជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​នៃ​ប្រទេស​មួយ​ក្នុង​ទ្វីប​អាហ្វ្រិក អ្នកស្រី Leymah Gbowee...

មេ​បក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា ឈ្នះ​ពាន​ណូបែល​សន្តិភាព​ឆ្នាំ​២០២៥ ខណៈ​បេក្ខភាព​លោក ត្រាំ ត្រូវ​បាន​ទុក​សិន

មេដឹកនាំ​បក្ស​ប្រឆាំង​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា អ្នកស្រី María Corina Machado បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ប្រចាំ​ឆ្នាំ​២០២៥ ជា​ស្នាដៃ​របស់​អ្នកស្រី​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​លះបង់​របស់​អ្នកស្រី ក្នុង​ការ​ការពារ​សិទ្ធិ ប្រជាធិបតេយ្យ និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំណាច​ផ្ដាច់ការ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក នីកូឡាស ម៉ាឌុយរ៉ូ (Nicolas Maduro)។ គណៈកម្មាធិការ​ណូបែល បាន​សម្រេច​ថា អ្នកស្រី Machado គឺជា​គំរូ​ជន​ដ៏​អស្ចារ្យ​នៃ​ភាព​ក្លាហាន​មិន​ប្រកាន់​ហិង្សា​នៅ​អាមេរិក​ឡាទីន ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដែល​អ្នកស្រី​ជា​មេដឹកនាំ​មាន “ការ​ច្នៃប្រឌិត ក្លាហាន សន្តិភាព...

Latest news

© 2021, ដេលី. All rights reserved.