TAG
Michelle Bachelet
ភ្នាក់ងារ UN ព្រមានពីការកើនឡើងនៃការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លើកឡើងថា ការកើនឡើងនៃការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយ គឺជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
របាយការណ៍របស់ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានចេញនាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ អាជ្ញាធរនៅកម្ពុជាបានអនុម័តយ៉ាងសកម្មនូវច្បាប់ដែលបានរឹតបន្តឹងលើលំហសេរីភាពពលរដ្ឋទូទៅ ហើយជាពិសេសលើសេរីភាពសារព័ត៌មាន។
ចំពោះច្បាប់ និងឯកសារច្បាប់ផ្សេងទៀត រដ្ឋាភិបាលកម្ពុជាបានអនុម័តនោះ បានផ្តល់អំណាចដល់អាជ្ញាធរក្នុងការរឹតត្បិតដាក់អ្នកសារព័ត៌មាន ព្រមទាំងអ្នកផ្សេងទៀតឲ្យស្ថិតនៅក្រោមការឃ្លាំមើល និងបានពង្រីកសមត្ថភាពរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយការងារប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពក្នុងការបញ្ចេញមតិតាមរយៈប្រព័ន្ធតុលាការ។
របាយការណ៍ដដែលបញ្ជាក់ថា អ្នកសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្នកំពុងទទួលរងនូវការបៀតបៀន សម្ពាធតាមទម្រង់ផ្សេងៗ និងអំពើហិង្សាកាន់តែច្រើន ស្របពេលដែលមានការរឹតត្បិតកាន់តែខ្លាំងលើលំហសេរីភាពរបស់ពលរដ្ឋ និងសេរីភាពសារព័ត៌មាននៅក្នុងប្រទេស។ ករណីនេះវាជាឧបសគ្គជាក់លាក់ដែលបុគ្គលិកសារព័ត៌មានជាស្ត្រីជួបប្រទះ...
អាមេរិកបារម្ភក្រោយពីទស្សនកិច្ចពីតំណាង អ.ស.ប ផ្នែកសិទ្ធិមនុស្សទៅប្រទេសចិន
អ្នកស្រី Michelle Bachelet ថាទស្សនកិច្ចទៅចិន មានលទ្ធផលតិចតួច ខណៈសហរដ្ឋអាមេរិកថាចិន រៀបចំឆាករួចហើយ ទើបឱ្យអ្នកស្រីទៅស៊ីនជាំង បាញ់ទឹកសាប៊ូជម្រះក្លិនឈាម អាចជាឈុតឆាកនៅពីក្រោយការលាងជម្រះស្លាកស្នាមនៃការធ្វើទារុណទៅលើជាតិសាសន៍អ៊ុយហ្គឺ កាន់សាសនាមូស្លីម នៅតំបន់ស៊ីនជាំង ទើបចិនស្វាគមន៍ទស្សនកិច្ចប្រតិភូមន្ត្រីនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដឹកនាំដោយអ្នកស្រី Michelle Bachelet ជាប្រធានស្ថាប័នមួយនេះ។
តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP អ្នកស្រី Michelle Bachelet ជាឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានធ្វើទស្សនកិច្ចលើទឹកដីចិន រយៈពេល ៦ថ្ងៃ...