TAG
Paetongtarn "Ing" Shinawatra
កូនស្រីពៅលោក ថាក់ស៊ីន ត្រូវគេរំពឹងថានឹងក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣
កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានចាប់យកតួនាទីដ៏ធំមួយក្នុងគណបក្សប្រឆាំងធំជាងគេក្នុងប្រទេសថៃ គឺបក្សភឿថៃ។
ការណ៍នេះ មានពាក្យចចាមអារ៉ាមថា ត្រកូល ស៊ីណាវ៉ាត្រា ចេញមុខមកប្រឡូកនយោបាយវិញហើយ។ តំណែងរបស់ស្ត្រីរូបនេះនៅក្នុងបក្សភឿថៃ គឺជាប្រធាននៃគណៈកម្មការប្រឹក្សានវានុវត្តន៍ និងបរិយាប័ន្នរបស់បក្ស។
ស្ត្រីស្រស់សោភារូបនេះមានឈ្មោះថា Paetongtarn "Ing" Shinawatra។ បើតាម The strait times ឲ្យដឹងថា ការបង្ហាញខ្លួនលើកដំបូងរបស់អ្នកស្រី បាននាំឱ្យមានការលេចឮថា លទ្ធភាពក្នុងពេលអនាគត អ្នកនយោបាយស្ត្រីវ័យក្មេងរូបនេះអាចនឹងក្លាយជាបេក្ខជនតំណែងនាយករដ្ឋមន្ត្រីនៃបក្សភឿថៃ។
លោក...