37 C
Phnom Penh

TAG

Prabowo Subianto

ប្រធានាធិបតី​ថ្មី​ឥណ្ឌូនេស៊ី​អំពាវនាវ​សុំ​ឱ្យ​អ្នក​នយោបាយ​រួបរួម​គ្នា​ដើម្បី​ឥណ្ឌូនេស៊ី​ខ្លាំង

កាលពី​ថ្ងៃ​ពុធ ទី​២៤ មេសា គណៈកម្មការ​បោះឆ្នោត​របស់​ប្រទេស​ឥណ្ឌូនេស៊ី បាន​ប្រកាស​ថា លោក Prabowo Subianto គឺជា​ប្រធានាធិបតី​ជាប់​ឆ្នោត។ ការ​ប្រកាស​របស់​ស្ថាប័ន​បោះឆ្នោត​នៃ​ប្រទេស​ដ៏​ធំ​មួយ​នៅ​អាស៊ី​អាគ្នេយ៍ ធ្វើ​ឡើង​បន្ទាប់ពី​តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​នេះ​បាន​ច្រានចោល​ការ​ចោទ​ទាំងឡាយ​របស់​បេក្ខជន​ពីរ​រូប​ដែល​ចាញ់​ឆ្នោត ហើយ​ដាក់​ពាក្យបណ្ដឹង​ឱ្យ​សើរើ​លទ្ធផល​បោះឆ្នោត​ក្រោម​ការ​សង្ស័យ​មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​រាប់​សន្លឹកឆ្នោត។ ប្រទេស​ឥណ្ឌូនេស៊ី បាន​ធ្វើការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃទី​១៤ កុម្ភៈ ដែល​មាន​ប្រជាជន​មាន​សិទ្ធិ​បោះឆ្នោត ២០៤​លាន​នាក់​ក្នុង​ចំនួន​សរុប​ជាង ២៧៧​លាន​នាក់។ ប្រទេស​ដ៏​ធំ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​នេះ ត្រូវ​បាន​គេ​រាប់​ថា​ជា​ជើងឯក​មួយ​ដែល​ប្រកាន់​យក​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ស្អាតស្អំ​ជាងគេ។ ឋានៈ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ក្នុង​អាណត្តិ​របស់​ប្រធានាធិបតី Joko Widodo លោក Prabowo ប្ដេជ្ញា​ដឹកនាំ​ប្រទេស​ឥណ្ឌូនេស៊ី ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ...

Latest news