TAG
Saif al-Islam Gaddafi
កូនប្រុសជនផ្ដាច់ការ Gaddafi ប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
Saif al-Islam Gaddafi ជាកូនប្រុសរបស់ជនផ្ដាច់ការ Muammar Gaddafi នៃប្រទេសលីប៊ី ដែលទើបចេញមុខជាសាធារណៈបន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ ប្រកាសខ្លួនលោកថាជាបេក្ខជនសម្រាប់តំណែងប្រធានាធិបតីនៅក្នុងការបោះឆ្នោតជិត ៦ខែទៀតនេះ។
តាមគេហទំព័រនៃសារព័ត៌មានរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក ផ្សាយជាភាសាអង់គ្លេស បានចុះផ្សាយកាលពីថ្ងៃទី២៩ មិថុនា ថា ប្រទេសលីប៊ី នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅក្នុងខែធ្នូ ឆ្នាំ២០២១ នេះ។
តែការបោះឆ្នោតនេះ ពោរពេញដោយការបារម្ភអំពីអំពើហិង្សាទាំងក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត និងក្រោយបោះឆ្នោត។ ក្រុមប្រទេសលោកសេរី និងអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិ កំពុងសម្លឹងទៅរកប្រទេសលីប៊ី ក្នុងដំណើរទៅរកការបោះឆ្នោតមួយក្រោមហានិភ័យដ៏គ្រោះថ្នាក់។
ក្រុមអ្នកជំនាញកិច្ចការប្រជាធិបតេយ្យអន្តរជាតិ...