27.3 C
Phnom Penh

TAG

កម្ពុជា-ថៃ

កម្ពុជា​ចាត់ទុក​គម្រោង​លុប​អនុស្សរណៈ​យោគយល់​ឆ្នាំ​២០០០ ពី​ភាគី​ថៃ ថា​ជា​ចេតនា​កេង​ចំណេញ​នយោបាយ

រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការ​សម្រេច​របស់​គណៈកម្មាធិការ​ចំពោះ​កិច្ច​ព្រឹទ្ធសភា​ថៃ ដែល​ស្នើ​ឱ្យ​លុប​អនុស្សរណៈ​យោគយល់ (MoU) ឆ្នាំ​២០០០ ពាក់ព័ន្ធ​នឹង​ព្រំដែន​រវាង​កម្ពុជា-ថៃ ថា​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ និង​មាន​ចេតនា​កេង​ចំណេញ​នយោបាយ។ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​របស់​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​បដិសេធ​នៅ​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៦ នេះ​ថា អនុស្សរណៈ​យោគយល់ (MoU) ឆ្នាំ​២០០០ គឺជា​កិច្ចព្រមព្រៀង​ទ្វេភាគី​ដ៏​សំខាន់​ដែល​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ និង​បាន​ចុះបញ្ជី​នៅ​អង្គការ​សហប្រជាជាតិ ដែល​ផ្តល់​នូវ​យន្តការ​សម្រាប់​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី តាមរយៈ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា-ថៃ (JBC)។ ប្រភព​ដដែល លើកឡើង​ថា MoU ឆ្នាំ​២០០០...

កម្ពុជា​ប្ដេជ្ញា​គោរព​សេចក្តី​ប្រកាស​រួម GBC ខណៈ​ថៃ កំពុង​ពង្រាយ​ដ្រូន​តាម​ព្រំដែន​ត្រៀម​សង្គ្រាម​ជុំ​ទី​៣

រដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញាចិត្ត​រួម​គ្នា​ជាមួយ​ប្រទេស​ថៃ គោរព​តាម​ស្មារតី​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ខណៈ​ថៃ កំពុង​ដាក់​ពង្រាយ​ដ្រូន​តាម​ព្រំដែន​ដើម្បី​ត្រៀម​ធ្វើ​សង្គ្រាម​ជុំ​ទី​៣។ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា បាន​លើកឡើង​ក្នុង​កម្មវិធី​ស្ដីពី​បច្ចុប្បន្នភាព​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃទី​២៥ មីនា នេះ​ថា កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) បាន​ទទួលស្គាល់​ពី​សារសំខាន់​នៃ​ការ​ពិភាក្សា​ស្ដីពី​ដំណោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​ការ​គោរព​គ្នា​ទៅវិញ​ទៅមក​ស្រប​តាម​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន។ លោក ប៉ែន...

លោក ម៉ែន ណាត ថា​ដោយសារ​កម្ពុជា​គប់គិត​ជាមួយ​វៀតណាម​កែ​ខ្សែបន្ទាត់​ព្រំដែន​សម័យ​បារាំង ទើប​មាន MoU ជាមួយ​ថៃ

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត អះអាង​ថា អនុស្សរណៈ​យោគយល់ (MoU) ឆ្នាំ​២០០០ និង​ឆ្នាំ​២០០១ រវាង​កម្ពុជា-ថៃ គឺជា​កិច្ចព្រមព្រៀង​ឱ្យ​ថៃ មាន​លេស​ឈ្លានពាន​កម្ពុជា​ប៉ុណ្ណោះ ព្រោះ​ចាប់តាំងពី​មាន​អនុស្សរណៈ​នេះ​មក វិវាទ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ក៏​កាន់តែ​រីក​ធំ​ជាង​មុន​ដែរ។ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ មីនា នេះ​ថា ការ​ឈ្លានពាន​របស់​ថៃ...

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បញ្ជាក់​ថា​ការ​រៀបចំ​ផ្ទះ​ជូន​ពលរដ្ឋ​ភៀស​សឹក​គឺជា​ការ​រស់នៅ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ អះអាង​ថា ពលរដ្ឋ​ដែល​បាន​បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង​ដោយសារ​ទាហាន​ថៃ ហ៊ុមព័ទ្ធ​យក មាន​ចំនួន ៦​ភូមិ ២​ឃុំ ដែល​ស្ថិត​ក្នុង​ស្រុក​ចំនួន​ពីរ។ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​២៣ មីនា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៤ មីនា នេះ​ថា សព្វថ្ងៃ​នេះ ក្រុម​ការងារ​កំពុង​ដំណើរការ​សាងសង់​ផ្ទះ​បាន​មួយ​ចំនួន និង​ផ្តល់​ជូន​ពលរដ្ឋ​ភៀស​សឹក​ដែល​មាន​លំនៅឋាន​អចិន្ត្រៃយ៍​ក្នុង​តំបន់​ហ៊ុមព័ទ្ធ ចូល​ទៅ​រស់នៅ​ជា​បណ្ដោះអាសន្ន​សម្រាប់​ជំហាន​ដំបូង​តាមរយៈ​នៃ​ការ​ចាប់​ឆ្នោត។ ប្រភព​ដដែល អះអាង​ថា រាជរដ្ឋាភិបាល​ក៏​កំពុង​រៀបចំ​ដីធ្លី​ជា​គម្រោង​របស់​សមាគម​អតីត​យុទ្ធជន ដើម្បី​សាងសង់​ផ្ទះ​សម្រាប់​ផ្តល់​ជូន​ពលរដ្ឋ​ដែល​មាន​លំនៅឋាន​អចិន្ត្រៃយ៍​ក្នុង​តំបន់​ហ៊ុមព័ទ្ធ​សម្រាប់​ការ​រស់នៅ​ជា​បណ្ដោះអាសន្ន​ផង​ដែរ ដែល​មាន​ទីតាំង​នៅ​ភូមិ​ស្លក្រាម ឃុំ​ស្លក្រាម...

លោក សួន សេរីរដ្ឋា ដែល​ធ្លាប់​ជាប់​ទោស​រឿង​ប្រមាថ​មេ​យោធា​កម្ពុជា ប្រមាថ​បណ្ឌិត មាស នី ថា​ជា​បណ្ឌិត​កញ្ជើធ្លុះ

រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក សួន សេរីរដ្ឋា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិភាព​កម្ពុជា ប្រមាថ​អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី ថា​ជា​បណ្ឌិត​កញ្ជើធ្លុះ បន្ទាប់ពី​បញ្ញវ័ន្ត​ខ្មែរ​រូប​នេះ​ឆ្លើយ​សំណួរ​បញ្ញវ័ន្ត​ថៃ មិន​រួច ពាក់ព័ន្ធ​នឹង​បញ្ហា​ឈ្លានពាន​ទឹកដី​រវាង​កម្ពុជា-ថៃ។ លោក សួន សេរីរដ្ឋា ដែល​ធ្លាប់​ជាប់​ទោស​ពី​បទ «ជេរប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​កម្ពុជា» កាលពី​ឆ្នាំ​២០១៧ នោះ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៩ ខែ​មីនា នេះ​ថា សំណួរ​របស់​បញ្ញវ័ន្ត​ថៃ គឺ​សួរ​ចំ​បណ្ឌិត​កញ្ជើធ្លុះ​ប៉ុណ្ណោះ...

លោក ហ៊ុន សែន ព្រមាន​ថា​បើ​លោក​នៅ​ជា​នាយករដ្ឋមន្ត្រី លោក​នឹង​បញ្ជា​ឱ្យ​ចាប់​ខ្លួន​និង​ដក​តំណែង​មន្ត្រី​លួច​នាំចូល​ទំនិញ​ថៃ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន និង​ដក​តំណែង​មន្ត្រី​ដែល​នៅតែ​បន្ត​លួច​នាំ​ទំនិញ​ថៃ ចូល​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ពេល​ព្រំដែន​បន្ត​បិទ​នៅឡើយ ព្រោះ​ទង្វើ​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​ថៃ មើលងាយ​កម្ពុជា។ តាមរយៈ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោក ខៀវ កាញារីទ្ធ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២០ មីនា នេះ​ថា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ កម្ចាត់​ចោល​មន្ត្រី...

កម្ពុជា​បដិសេធ​រាល់​សំណង់​ថ្មី​ទាំងអស់​របស់​ថៃ ដែល​បាន​សាងសង់​លើ​ទឹកដី​ខ្មែរ បន្ទាប់ពី​ពួកគេ​ចូល​កាន់កាប់​ដោយ​ខុស​ច្បាប់

កម្ពុជា បដិសេធ​រាល់​សំណង់​ថ្មី​ទាំងអស់​របស់​ថៃ ដែល​បាន​សាងសង់​លើ​ទឹកដី​ខ្មែរ បន្ទាប់ពី​ពួកគេ​ចូល​ទៅ​កាន់កាប់​ដោយ​ខុស​ច្បាប់​ក្រោយ​សង្គ្រាម​ឈ្លានពាន​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ។ ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៨ មីនា នេះ ថា កងកម្លាំង​ប្រដាប់​អាវុធ​ថៃ បាន​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់​ជីក​កកាយ​ដី និង​សាងសង់​លេណដ្ឋាន​បេតុង​ថ្មី​មួយ​បន្ថែម​ទៀត​នៅ​តំបន់​ភាគ​អាគ្នេយ៍​នៃ​ប្រាសាទ​តាមាន់ធំ ក្នុង​ខេត្ត​ឧត្ដរមានជ័យ។ ចំណែក​នៅ​តំបន់​មុំបី ខេត្ត​ព្រះវិហារ ម្តុំ​ភ្នំ៤៦៩ ក៏​ត្រូវ​បាន​កងកម្លាំង​ប្រដាប់​អាវុធ​ថៃ ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី​សាងសង់​ផ្លូវ និង​រចនាសម្ព័ន្ធ​អចិន្ត្រៃយ៍​មួយ​ចំនួន រួម​ទាំង​សាងសង់​រូបសំណាក​ព្រះពុទ្ធ​បដិមា​ផង​ដែរ។ ជាង​នេះ​ទៀត នៅ​ទីតាំង​ភូមិ​ថ្មដូន ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ...

លោក ហ៊ុន សែន អះអាង​ថា​ដាណឺម៉ាក គាំទ្រ​ជំហរ​កម្ពុជា​ពេញ​ទំហឹង​លើ​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​ប្រទេស​ដាណឺម៉ាក (Danmark) គាំទ្រ​ជំហរ​របស់​កម្ពុជា​លើ​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ពេញ​ទំហឹង ដោយ​ការ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បទ​ឈប់​បាញ់ និង​ការ​ដោះស្រាយ​ដោយ​សន្តិវិធី។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ មីនា នេះ​ថា ឯកអគ្គរាជទូត​ដាណឺម៉ាក ប្រចាំ​នៅ​កម្ពុជា លោក ដែននី អានណាន (Danny Annan)...

កម្ពុជា​ប្រឆាំង​ការ​សាងសង់​សំណង់​រឹង និង​សកម្មភាព​ខុស​ច្បាប់​នានា​របស់​យោធា​ថៃ លើ​ទឹកដី​ខ្មែរ

រដ្ឋាភិបាល​កម្ពុជា ប្រឆាំង​ការ​សាងសង់​សំណង់​រឹង និង​សកម្មភាព​ខុស​ច្បាប់​ជាច្រើន​ផ្សេង​ទៀត​របស់​យោធា​ថៃ លើ​ទឹកដី​ខ្មែរ​តាម​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដែល​ត្រូវ​បាន​ធ្វើឡើង​ក្រោយ​បទ​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ។ ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៦ នេះ​ថា បុគ្គលិក​យោធា និង​ជនស៊ីវិល​ថៃ បាន​ធ្វើ​ការ​សាងសង់ និង​ជីក​កកាយ​ខុស​ច្បាប់​នៅ​លើ​ពយ​ភ្នំ​ប្រាសាទ​ព្រះវិហារ រួម​ទាំង​ការ​សាងសង់​ប៉ុស្តិ៍​យាម និង​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​វត្ត​កែវសិក្ខាគិរីស្វារៈ ផង​ដែរ។ ប្រភព​ដដែល​ថា ទង្វើ​ទាំងនេះ​គឺ​ផ្ទុយ​ទៅ​នឹង​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឆ្នាំ​១៩៦២ និង​ឆ្នាំ​២០១៣ ដែល​បាន​សម្រេច​ឱ្យ​ប្រាសាទ​ព្រះវិហារ និង​ពយ​ភ្នំ​ប្រាសាទ​ព្រះវិហារ​ទាំងមូល ស្ថិត​នៅ​ក្នុង​ដែនដី​អធិបតេយ្យ​របស់​កម្ពុជា។ ជាង​នេះ​ទៀត...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រើ​វិធានការ​សំខាន់ៗ​បី​ក្នុង​ពេល​តែ​មួយ​ដើម្បី​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​ថៃ

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្រើ​វិធានការ​សំខាន់ៗ​ចំនួន​បី​ក្នុង​ពេល​តែ​មួយ ដើម្បី​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ ជា​បន្ទាន់។ លោក ម៉ែន ណាត សរសេរ​ពី​វិធានការ​ទាំង​បី​នោះ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១១ មីនា នេះ​រួម​មាន៖ ការ​ប្រើ​សិទ្ធិ​ការពារ​បូរណភាព​ទឹកដី​នៅ​លើ​ដី​ជាក់ស្តែង ដំឡើង​កម្រិត​ការទូត​ខ្ពស់​បំផុត​លើ​ឆាក​អន្តរជាតិ ដើម្បី​ទាមទារ​ឲ្យ​ថៃ ដក​យោធា​ចេញពី​ទឹកដី​កម្ពុជា និង​ត្រូវតែ​ប្តឹង​ថៃ ទៅ​កាន់​តុលាការ​អន្តរជាតិ ICJ និង​តុលាការ​អន្តរជាតិ ICC។ លោក​បញ្ជាក់​ថា សកម្មភាព​របស់​យោធា​ថៃ ដែល​បាន​ដាក់​ពង្រាយ​ទូ​កុងតឺន័រ រាយ​លួស​បន្លា សាងសង់​សំណង់​រឹង សាងសង់​រូបសំណាក...

Latest news

© 2021, ដេលី. All rights reserved.