26.8 C
Phnom Penh

TAG

ខ្មែរ-អាមេរិកាំង

អតីត​ស្ត្រី​ជន​ភៀសខ្លួន​ខ្មែរ​នា​ទសវត្សរ៍​១៩៨០ ត្រូវ​បាន​អាជ្ញាធរ​អន្តោប្រវេសន៍​អាមេរិកាំង​ចាប់​ខ្លួន​រឿង​ខុស​ច្បាប់

ស្ត្រី​ជនជាតិ​ខ្មែរ​មួយ​រូប​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង​នៃ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ ហៅ​កាត់​ថា ICE នៅ​ថ្ងៃទី​៨ ខែ​មករា បន្ទាប់ពី​ចូល​ទៅ​រាយការណ៍​យ៉ាង​ទៀងទាត់​រាល់​កាលកំណត់​ដោយ​អាជ្ញាធរ ទោះ​ជា​កំពុង​រង់ចាំ​ទិដ្ឋាការ ឬ​វីសា​ក៏ដោយ។ តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន LAist នៅ​ភាគ​ខាងត្បូង​រដ្ឋ​កាលីហ្វ័រនីញ៉ា កាលពី​ថ្ងៃទី​២ ខែ​កុម្ភៈ កន្លង​ទៅ​នេះ យី សិទ្ធី បាន​ចេញពី​ជំរំ កំពុង​ទៅ​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា ឆ្នាំ​១៩៨១ ហើយ​កាន់​បណ្ណ​មាន​សិទ្ធិ​រស់នៅ​អចិន្ត្រៃយ៍ ហៅថា Permanent Residence Card...

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន ប្រកាស​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​អំពើ​ឈ្លានពាន​របស់​ថៃ មក​លើ​ប្រទេស​កម្ពុជា

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង កំពុង​រស់នៅ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក ប្រកាស​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​អំពើ​ឈ្លានពាន​របស់​ប្រទេស​ថៃ មក​លើ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ។ សមាគម​សំឡេង​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ និង​វត្ត​សាមគ្គី​រតនារ៉ាម ក្នុង​ទីក្រុង​តាកូម៉ា រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​ចេញ​ថ្លែងការណ៍​អំពី​ការ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​ថៃ នៅ​ថ្ងៃទី​១៨ ធ្នូ នេះ ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ និង​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​លើ​សកលលោក​ទាំងអស់ ចូលរួម​ក្នុង​មហា​បាតុកម្ម​នេះ​ឱ្យ​បាន​គ្រប់ៗ​គ្នា។ ប្រភព​ដដែល​អះអាង​ថា មហា​បាតុកម្ម​នេះ​មិនមែន​ដើម្បី​បុគ្គល​ណា​ម្នាក់ ឬ​ដើម្បី​បក្ស​នយោបាយ អង្គការ សមាគម​ណា​មួយ​ឡើយ គឺ​ដើម្បី​ជាតិ​ខ្មែរ​ទាំងមូល ដើម្បី​ប្រជាជន​ខ្មែរ​គ្រប់​រូប មិន​ថា​ពលរដ្ឋ​ខ្មែរ​រស់នៅ​ទីណា ឬ​ប្រទេស​ណា​ឡើយ...

អង្គការ​ខ្មែរ​អាមេរិកាំង​អរគុណ​ដល់​សហរដ្ឋ​អាមេរិក​ដែល​ព្រម​ទទួល​យក​ជនភៀសខ្លួន​ខ្មែរ

អង្គការ​ខ្មែរ​អាមេរិកាំង អរគុណ​ដល់​សហរដ្ឋ​អាមេរិក ជំនួស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជា​ជនភៀសខ្លួន​លើ​ទឹកដី​អាមេរិក​ទាំងអស់ ដែល​ព្រម​ទទួល​យក​ពួកគេ​ឲ្យ​មក​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ក្នុង​គ្រា​ដែល​កម្ពុជា​កំពុង​ជួប​មហា​គ្រោះ​វាល​ពិឃាត​ដ៏​ធ្ងន់ធ្ងរ។ ប្រធាន​អង្គការ​ខ្មែរ​អាមេរិកាំង​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស (CAHRAD) លោក យ័ប គឹមទឹង លើកឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ក្នុង​កម្មវិធី​អរគុណ​រដ្ឋាភិបាល​អាមេរិក ដែល​ទទួល​យក​ជនភៀសខ្លួន​ខ្មែរ​មក​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០២៥ ថា ប្រមាណ​ជា ៥០​ឆ្នាំ​មុន ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​របប​ខ្មៅ​ងងឹត​ដែល​ត្រូវ​បាន​គេ​ស្គាល់​គ្រប់​គ្នា​ថា​ជា​របប​វាល​ពិឃាត។ លោក យ័ប គឹមទឹង រៀបរាប់​ថា សោកនាដកម្ម​មួយ​ដែល​បាន​កើតមាន​ក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ឆ្នាំ​១៩៧៥ រហូត​ដល់​ឆ្នាំ​១៩៧៩ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្លូតត្រង់​ប្រមាណ​ជិត...

ពលរដ្ឋ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ជាង ២​ម៉ឺន​នាក់ នឹង​ត្រូវ​បណ្តេញ​ចេញពី​សហរដ្ឋ​អាមេរិក

ពលរដ្ឋ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ដែល​គិត​ជា​សរុប​មាន​ចំនួន​ជាង ២​ម៉ឺន​នាក់ ដែល​ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ​គ្មាន​ឯកសារ​រស់នៅ​ស្រប​ច្បាប់​ជិត ២០០០​នាក់ ត្រូវ​កត់ត្រា​ទុក​ក្នុង​បញ្ជី​ដែល​នឹង​ត្រូវ​ចាប់​ខ្លួន​បញ្ជូន​ចេញពី​សហរដ្ឋ​អាមេរិក ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ ក្រសួង​អន្តោប្រវេសន៍ និង​គយ​របស់​សហរដ្ឋ​អាមេរិក (U.S. Immigration and Customs Enforcement (ICE)) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ក្រោយ​វិធានការ​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​ថា សហរដ្ឋ​អាមេរិក​នឹង​ចាប់​បញ្ជូន​ពលរដ្ឋ​ខុស​ច្បាប់​ដែល​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន​ឱ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំង ១០ របស់​ពួកគេ​វិញ ដែល​គិត​ជា​សរុប​មាន​ចំនួន​ជាង ២​ម៉ឺន ៥​ពាន់​នាក់ (២៥១៦៨​នាក់)។ ប្រភព​ដដែល​បង្ហាញ​ថា ក្នុង​ចំណោម​ប្រទេស​ទាំង...

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ​មួយ​ចំនួន​នឹង​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ CLV

សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច នៃ​ទឹកដី​សហរដ្ឋ​អាមេរិក ប្រកាស​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម (CLV) នៅ​ចុង​សប្តាហ៍​ក្រោយ​នេះ។ សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច និង​ប្រជាពលរដ្ឋ​ខ្មែរ​មកពី​បណ្តា​រដ្ឋ​ជាច្រើន​ទៀត បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ (CLV) នៅ​ថ្ងៃទី​១៩ សីហា នេះ​ថា ពួកគេ​ទាំងអស់​គ្នា​នឹង​ប្រមូលផ្ដុំ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២៤ ខាងមុខ​នេះ ក្នុង​ទីក្រុង​ឡងប៊ិច គឺ​ស្ថិត​នៅ​ទីតាំង​សួន​ឧទ្យាន MacArthur Park: 1321 E Anaheim...

IDEA TALK៖ ការ​ចូលរួម​ប្រឡូក​នយោបាយ​នៃ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ដំបូង​គេ​បង្អស់​ក្នុង​រដ្ឋ Maryland

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២៣ ស្តីអំពី៖ «ការ​ចូលរួម​ប្រឡូក​នយោបាយ​នៃ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ដំបូង​គេ​បង្អស់​ក្នុង​រដ្ឋ Maryland»។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្នុង​រដ្ឋ Maryland ដំបូង​គេ​បង្អស់​ដែល​ចូល​ប្រឡូក​នយោបាយ​អាមេរិកាំង

បេក្ខជន​ខ្មែរ-អាមេរិកាំង​មួយ​រូប​ទៀត​ហើយ​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​អាមេរិកាំង​ថ្នាក់​ក្រុង ដើម្បី​ឈរឈ្មោះ​ឲ្យ​ពលរដ្ឋ​ជ្រើសរើស​ជា​អភិបាល​ក្រុង​មួយ​នៅ​ក្នុង​រដ្ឋ​ប៉ែក​ខាងកើត​សហរដ្ឋ​អាមេរិក។ លោក អ៊ួង សុផាឌី ជា​បេក្ខជន​មួយ​រូប​ដែល​នឹង​ប្រកួត​ជាមួយ​បេក្ខជន​អាមេរិកាំង ៥​រូប​ផ្សេង​ទៀត​នៅ​ថ្ងៃទី​៧ ខែ​វិច្ឆិកា មុន​ដាច់​ឆ្នាំ​២០២៣ នេះ។ បើ​បាន​ទទួល​ជោគជ័យ លោក​ជា​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​ខ្មែរ​ទី​១ ដែល​នឹង​គ្រប់គ្រង​ទីក្រុង Laurel រដ្ឋ Maryland ដែល​មាន​ពលរដ្ឋ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​ជិត ៥​ម៉ឺន​នាក់។ ក្នុង​នាម​ជា​អតីត​ជន​ភៀសខ្លួន​ពី​ប្រទេស​កម្ពុជា​នា​ដើម​ទសវត្ស​១៩៨០ លោក អ៊ួង សុផាឌី បាន​រៀបរាប់​ប្រាប់​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ប្រមាណ ៤០​នាក់​ទៀត​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះសង្ឃ​គង់​នៅ​វត្ត​ពុទ្ធិការាម កាលពី​ថ្ងៃ​អាទិត្យ ទី​២០...

IDEA TALK៖ តើ​សិល្បករ​ខ្មែរ-អាមេរិកាំង​ត្រូវការ​ការ​គាំទ្រ និង​ការ​លើក​ទឹកចិត្ត​បែប​ណា​ពី​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ពិភពលោក?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​សិល្បករ​ខ្មែរ-អាមេរិកាំង​ត្រូវការ​ការ​គាំទ្រ និង​ការ​លើក​ទឹកចិត្ត​បែប​ណា​ពី​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ពិភពលោក?»។

បទសម្ភាសន៍៖ សាលាក្រុង​ឡងប៊ិច​អនុម័ត​គម្រោង​បង្កើត​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ-អាមេរិក

កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​អ្នកស្រី ស៊ូលី សារ៉ូ សមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡងប៊ិច នៃ​រដ្ឋ​កាលីហ្វ័រញ៉ា ក្រោយពី​សាលាក្រុង​បាន​អនុម័ត​គម្រោង​បង្កើត​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ-អាមេរិក។

ក្រុម​តំណាង​អាមេរិកាំង​កំពុង​ជំរុញ​ច្បាប់​គោល​នយោបាយ​លើ​ការ​គាបសង្កត់​ឆ្លងដែន​ឱ្យ​ចូល​ជា​ធរមាន

ច្បាប់​ថ្មី​មួយ​កំពុងតែ​ត្រូវ​បាន​សិក្សា​ពិចារណា​នៅ​ក្នុង​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ដើម្បី​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស និង​រដ្ឋាភិបាល​បរទេស​ទាំងឡាយ​ណា​ដែល​មាន​ផែនការ​រៀប​គម្រោង​ឃុបឃិត សមគំនិត ជំពាក់ជំពិន​នឹង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​មធ្យោបាយ ដែល​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព អាយុជីវិត​ពលរដ្ឋ​អាមេរិកាំង​នៅ​តាម​សហគមន៍ ឬ​ក្នុង​ប្រទេស​ណា​មួយ​ផ្សេង​ដែល​ពលរដ្ឋ​អាមេរិកាំង​រស់នៅ ធ្វើ​ការងារ ឬ​ដើរ​កម្សាន្ត។ ច្បាប់​ថ្មី​លេខ S. 831 មាន​ចំណងជើង​ថា «ច្បាប់​គោល​នយោបាយ​លើ​ការ​គាប​សង្កត់​ឆ្លងដែន (Transnational Repression Policy Act)» ដែល​ស្នើ​ឡើង​នៅ​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ ដោយ​សមាជិក​ព្រឹទ្ធសភា​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក...

Latest news

© 2021, ដេលី. All rights reserved.