TAG
ង្វៀន ហ៊ុយតាំង (Nguyen Huy Tang)
លោក ហ៊ុន សែន ជំរុញឱ្យវៀតណាមរៀបចំកិច្ចព្រមព្រៀងជាមួយកម្ពុជាលើវិស័យកសិកម្មឱ្យកាន់តែល្អប្រសើរ
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ជំរុញឱ្យវៀតណាម រៀបចំកិច្ចព្រមព្រៀងជាមួយកម្ពុជាលើវិស័យកសិកម្មឱ្យកាន់តែល្អប្រសើររវាងប្រទេសទាំងពីរ និងឱ្យកាន់តែរីកធំធាត់ជាងពេលបច្ចុប្បន្ននេះ។
លោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោកលើកទឹកចិត្តឲ្យមានការរៀបចំកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ជាពិសេសលើវិស័យកសិកម្ម ដូចជាការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍពូជ ការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃជាដើម។
លោកអះអាងថា វិស័យកសិកម្ម-ពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម គឺបំពេញឲ្យគ្នាទៅវិញទៅមក...