32 C
Phnom Penh

TAG

ចិន-រុស្ស៊ី

ហេតុ​អ្វី​រុស្ស៊ី និង​ចិន សុំ​អ៊ីស្រាអែល​ផ្ដល់​សន្តិភាព​សម្រាប់​ដែន​ដី​ហ្កាហ្សា-ប៉ាឡេស្ទីន?

ពិភពលោក​កាន់តែ​ដឹង​ច្បាស់​ថា ប្រទេស​មហាអំណាច​លើ​ពិភពលោក​ណា​ខ្លះ​គាំទ្រ​កងកម្លាំង​ឃោរឃៅ​បែប​ភេរវកម្ម និង​ប្រទេស​មហាអំណាច​ណា​ខ្លះ​ចង់​បោស​សម្អាត​ក្រុម​បែប​ភេរវកម្ម​នេះ។ រយៈពេល​ចុងក្រោយ​នេះ គេ​បាន​ឃើញ​ប្រទេស​ចិន និង​រុស្ស៊ី ដែល​អួត​ខ្លួន​ជា​អ្នក​ការពារ​សណ្ដាប់ធ្នាប់​សន្តិភាព​ពិភពលោក បាន​ក្លាយ​ជា​ប្រទេស​ដែល​កំពុង​ចេញ​មុខ​ខ្លាំង​ទាមទារ​ឱ្យ​អ៊ីស្រាអែល បញ្ឈប់​ការ​វាយប្រហារ​លើ​តំបន់​ហ្កាហ្សា​នៃ​ដែនដី​ប៉ាឡេស្ទីន ក្រោម​ហេតុផល ៣​យ៉ាង ដែល​ប្រទេស​មហាអំណាច​ពីរ​នេះ​បាន​ទាមទារ​ដូចនេះ៖ ទី​១ មិន​ចង់​ឃើញ​ពលរដ្ឋ​ដែល​រស់នៅ​លើ​ដែនដី​ហ្កាហ្សា​ស្លាប់​កាន់តែ​ច្រើន​ឡើង ហើយ​រស់នៅ​យ៉ាង​វេទនា​ដោយសារតែ​ការ​វាយប្រហារ​របស់​កងទ័ព​អ៊ីស្រាអែល។ ទី​២ បារម្ភ​ខ្លាច​ពួក​ហាម៉ាស​សម្លាប់​ចំណាប់ខ្មាំង​បរទេស ដែល​ក្រុម​ហាម៉ាស​ចាប់​ពង្រត់​ចេញពី​ទឹកដី​អ៊ីស្រាអែល កាលពី​ពេល​ដែល​ទ័ព​ហាម៉ាស​វាយ​ចូល​ដែនដី​អ៊ីស្រាអែល​កាលពី​ថ្ងៃទី​៧ តុលា។ ទី​៣ បារម្ភ​ខ្លាច​អ៊ីស្រាអែល វាយ​កាន់កាប់​យក​ដែនដី​ហ្កាហ្សា​ដាក់​ក្នុង​ដែនដី​របស់​ខ្លួន ហើយ​បោស​សម្អាត​ប្រជាជន​ប៉ាឡេស្ទីន ដែល​ជា​អំពើ​ប្រល័យ​ពូជសាសន៍។ តែ​ចិន និង​រុស្ស៊ី មិន​បាន​ហៅ​ពួក​ហាម៉ាស​ជា​ក្រុម​ភេរវកម្ម​នោះ​ទេ...

តើ​ចិន​ជួយ​ការពារ​សណ្ដាប់ធ្នាប់​ពិភពលោក ឬ​ជួយ​បំផ្លាញ ខណៈ​ចិន​សរសើរ​រុស្ស៊ី​អំពី​ការ​គោរព​សិទ្ធិមនុស្ស?

រហូត​មកទល់​ពេលនេះ ចិន​នៅតែ​បន្ត​គាំទ្រ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បើ​ទោះបីជា​ពិភពលោក​សឹងតែ​ទាំងអស់​នាំគ្នា​ថ្កោលទោស​របប​លោក ពូទីន ដែល​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន យ៉ាងណា​ក៏ដោយ។ នៅ​ក្នុង​ជំនួប​កាលពី​ថ្ងៃ​ពុធ ទី​៣០ ខែ​មីនា នៅ​ភាគ​ខាងកើត​ប្រទេស​ចិន លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Sergey Lavrov បាន​ទទួល​នូវ​ភាព​កក់ក្ដៅ​ជា​ថ្មី​ទៀត​ពី​ប្រទេស​ចិន។ ក្នុង​ជំនួប​នេះ រដ្ឋមន្ត្រី​ការបរទេស​ចិន បាន​ប្រាប់​សមភាគី​រុស្ស៊ី ថា មិត្តភាព​រវាង​ចិន និង​រុស្ស៊ី មាន​ភាព​រឹងមាំ និង​មាន​ទំហំ​ធំ​ក្រៃ...

Latest news

© 2021, ដេលី. All rights reserved.