30 C
Phnom Penh

TAG

ជា ប៉ូច

លោក ហ៊ុន សែន ដក​ពាក្យបណ្ដឹង​លោក ជា ប៉ូច ដើម្បី​បង្រួបបង្រួម​ជាតិ ប៉ុន្តែ​មិន​លើកលែង​ទោស​ឱ្យ​លោក សម រង្ស៊ី ដាច់ខាត

បុរស​ខ្លាំង​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន ប្រកាស​ឱ្យ​មេធាវី​របស់​លោក​ដក​ពាក្យបណ្ដឹង​លើ​សំណុំរឿង​ដែល​លោក​បាន​ប្តឹង​មន្ត្រី​បក្ស​ប្រឆាំង​លោក ជា ប៉ូច កាលពី​ចុង​ឆ្នាំ​២០២៣។ លោក​អះអាង​ថា ការ​ដក​ពាក្យបណ្ដឹង​នេះ ធ្វើឡើង​ក្នុង​ស្មារតី​បង្រួបបង្រួម​ជាតិ​ខ្មែរ​ឡើងវិញ និង​លើកលែង​ទោស​ឲ្យ​មនុស្ស​ផ្សេងៗ​ទៀត​ដែល​ទទួល​កំហុស បន្ទាប់ពី​ប្រកាស​ផ្ដាច់ខ្លួន​ចេញពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី។ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ទាំង​យប់​កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា លោក​បាន​ទទួល​លិខិត​សារភាព​កំហុស និង​ការ​សូម​អភ័យ​ទោស​របស់​លោក ជា ប៉ូច រួច​ហើយ...

លោក ហ៊ុន សែន ទុក​ឱកាស​ឱ្យ​លោក ជា ប៉ូច ត្រឹម​ចុង​ខែ​ឧសភា​មុន​នឹង​លោក​ប្តឹង​ទៅ​តុលាការ

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បដិសេធ​មិន​ទទួល​យក​ការ​សុំទោស​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក ជា ប៉ូច ទេ ប៉ុន្តែ​ទុក​ឱកាស​ឲ្យ​លោក ជា ប៉ូច ធ្វើការ​សម្រេច​ចិត្ត​ដើម្បី​ខ្លួនឯង និង​ក្រុម​គ្រួសារ​រហូត​ដល់​ថ្ងៃទី​៣០ ខែ​ឧសភា នេះ មុន​នឹង​លោក​សម្រេច​ចិត្ត​ប្តឹង​ទៅ​តុលាការ។ បុរស​ខ្លាំង​កាង​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន​កាលពី​ថ្ងៃទី​២១ ឧសភា នេះ​ថា លោក​បាន​បញ្ជា​ឲ្យ​មេធាវី​របស់​លោក​ត្រៀម​រៀបចំ​ដំណើរការ​តាម​ផ្លូវ​ច្បាប់​រួចរាល់​ហើយ​លើ​ករណី​លោក ជា...

ភរិយា​បណ្ឌិត កែម ឡី ចេញ​មុខ​សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ

ភរិយា​បណ្ឌិត កែម ឡី បាន​ចេញ​មុខ​សុំ​អភ័យទោស​ចំពោះ​ពលរដ្ឋ​ខ្មែរ និង​សាធារណជន​ទាំងអស់​ចំពោះ​ការ​និយាយ​របស់​អ្នកស្រី​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន The Cambodia Daily ដែល​អ្នកស្រី​មិន​បាន​បញ្ជាក់​ឲ្យ​អស់​សេចក្តី និង​ខ្លឹមសារ​នៃ​ការ​លើកឡើង​ទាំងនោះ ក្រោយ​ពី​មាន​ការ​រិះគន់​ពី​អ្នក​នយោបាយ​មួយ​ចំនួន។ កាលពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១ ភរិយា​បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា បាន​សរសេរ​លើ​គណនី Facebook របស់​អ្នកស្រី​ថា អ្នកស្រី​សូម​អភ័យទោស​ចំពោះ​លោក​យាយ លោកតា...

Latest news