33.8 C
Phnom Penh

TAG

ជួញដូរ​មនុស្ស

ក្រសួង​មហាផ្ទៃ ជួយ​សង្គ្រោះ​ស្ត្រី​ពី​អំពើ​ជួញដូរ​ផ្លូវភេទ​និង​ជួញដូរ​មនុស្ស​បាន​ចំនួន ៦២៤​នាក់​ក្នុង​ឆ្នាំ​២០២៥

ក្នុង​ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​នៃ​ក្រសួង​មហាផ្ទៃ ជួយ​រំដោះ​ស្ត្រី​ពី​អំពើ​ជួញដូរ​ផ្លូវភេទ និង​ជួញដូរ​មនុស្ស​បាន​ចំនួន ៦២៤​នាក់ ដែល​ក្នុង​នោះ ជួយ​សង្គ្រោះ​ស្ត្រី​ពី​អំពើ​ជួញដូរ​ផ្លូវភេទ​មាន ៣៧៧​នាក់ ខណៈ​ស្ត្រី​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​អំពើ​ជួញដូរ​មនុស្ស​មាន ២៤៧​នាក់។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ បាន​ថ្លែង​នៅ​ក្នុង​វីដេអូ​ដែល​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ក្រសួង​មហាផ្ទៃ នា​ថ្ងៃទី​៦ ខែ​កុម្ភៈ នេះ​ថា ក្នុង​ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​នៃ​ក្រសួង​មហាផ្ទៃ បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​អាជីវកម្ម​ផ្លូវភេទ​នៅ​កម្ពុជា បាន​ចំនួន ២៧២​ករណី ក្នុង​នោះ​ឃាត់​ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ-ខេត្ត...

ករណី​ទារុណកម្ម​លើ​និស្សិត​ជនជាតិ​កូរ៉េខាងត្បូង​ដល់​ស្លាប់​ក្នុង​ការ​ចាប់​បង្ខាំង​នៅ​ស្រុក​ខ្មែរ ផ្អើល​នៅ​កូរ៉េ

ទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូងដល់ស្លាប់ក្នុងការចាប់បង្ខាំងនៅស្រុកខ្មែរ ផ្អើលនៅកូរ៉េ ក្រសួង​មហាផ្ទៃ​កម្ពុជា គ្រោង​ស្នើ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ប្រទេស​កម្ពុជា ឱ្យ​មក​ស្តាប់​ការ​ពន្យល់​ដោយ​ផ្ទាល់​អំពី​បច្ចុប្បន្នភាព​ជុំវិញ​ករណី​ឃាតកម្ម​លើ​និស្សិត​កូរ៉េខាងត្បូង ឈ្មោះ Park Minho ក្នុង​សំណុំរឿង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ បន្ថែម​លើ​ឯកសារ​ផ្លូវច្បាប់​ពាក់ព័ន្ធ​ដែល​ក្រសួង​គ្រោង​ផ្តល់​ជូន។ ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​ជនជាតិ​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​១៣ ខែ​តុលា ដែល​ទើប​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៤ តុលា នេះ​ថា ករណី​ឃាតកម្ម​លើ​និស្សិត​ជនជាតិ​កូរ៉េខាងត្បូង រូប​នេះ តុលាការ​ខេត្ត​កំពត បាន​សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ ៣​នាក់ ពី​បទ​ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ និង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​រួច​ហើយ។ ខ្លឹមសារ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ រៀបរាប់​ថា...

អាមេរិក​ព្រមាន​ថា កម្ពុជា​មិន​ត្រឹមតែ​មិន​បាន​ដោះស្រាយ​បញ្ហា​ជួញដូរ​មនុស្ស​ទេ តែ​ថែមទាំង​ជាប់​ពាក់ព័ន្ធ​ជួយ​ជ្រោមជ្រែង

សហរដ្ឋអាមេរិកព្រមានថា កម្ពុជា មិនត្រឹមតែមិនបានដោះស្រាយបញ្ហាជួញដូរមនុស្សទេ តែថែមទាំងជាប់ពាក់ព័ន្ធជាប្រព័ន្ធក្នុងការជួយជ្រោមជ្រែងឲ្យមានឧក្រិដ្ឋកម្មជួញដូរមនុស្សថែមទៀត សហរដ្ឋ​អាមេរិក​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា មិន​ត្រឹមតែ​មិន​បាន​ដោះស្រាយ​បញ្ហា​ជួញដូរ​មនុស្ស​ទេ តែ​ថែមទាំង​ជាប់​ពាក់ព័ន្ធ​ជា​ប្រព័ន្ធ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​ថែមទៀត។ ក្រសួង​ការបរទេស​អាមេរិក បាន​ដាក់​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជីខ្មៅ​ដែល​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​កម្រិត​៣ (Tier 3 Watch List) នៃ​ការ​ជួញដូរ​មនុស្ស​សម្រាប់​ឆ្នាំ​២០២៥ នេះ ដោយ​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា មិន​ត្រឹមតែ​មិន​បាន​ដោះស្រាយ​បញ្ហា​ជួញដូរ​មនុស្ស​ទេ តែ​ថែមទាំង​ជាប់​ពាក់ព័ន្ធ​ជា​ប្រព័ន្ធ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​ថែមទៀត។ ក្រសួង​ការបរទេស​អាមេរិក ចេញ​របាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០២៥ កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា នេះ​ថា មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ទទួល​បាន​អត្ថប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​ពី​ឧក្រិដ្ឋកម្ម​ទាំងនេះ។...

ប្រទេស​កម្ពុជា និង​ប្រទេស​សិង្ហបុរី ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីអំពី​ការ​បង្ការ និង​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជាមួយ​ប្រទេស​សិង្ហបុរី ដើម្បី​រួម​គ្នា​ទប់ស្កាត់​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​មហាផ្ទៃ ស្ដីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នៃ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​សិង្ហបុរី។ ប្រភព​ដដែល​អះអាង​ថា អនុស្សរណៈ​យោគយល់​គ្នា​នេះ គឺ​មាន​បំណង​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម បទល្មើស​បច្ចេកវិទ្យា និង​អំពើ​ឆបោក ការ​រត់ពន្ធ​គ្រឿងញៀន ការ​លាង​សម្អាត​ប្រាក់ អំពើ​ជួញដូរ និង​រត់ពន្ធ​មនុស្ស។ នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក Lawrence Wong ចាត់ទុក​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះ ឆ្លុះបញ្ចាំង​ពី​ការ​ប្ដេជ្ញាចិត្ត និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែល​កំពុង​រីកសាយ​គួរ​ឱ្យ​ព្រួយបារម្ភ។ លោក...

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បដិសេធ​របាយការណ៍​ដែល​ថា​រដ្ឋាភិបាល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជា​ការ​គំរាម​សន្តិសុខ​សកល

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ បដិសេធ​ទាំងស្រុង​លើ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ដោយ​វិទ្យាស្ថាន​សន្តិភាព​នៃ​សហរដ្ឋ​អាមេរិក ដែល​បាន​សរសេរ​ចោទប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ឆ្លងដែន​ជា​ការ​គំរាមកំហែង​សន្តិសុខ​សកល ថា​ជា​របាយការណ៍​ដើម្បី​វាយប្រហារ​រដ្ឋាភិបាល​កម្ពុជា។ នៅ​ក្នុង​សេចក្ដី​បញ្ជាក់​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២ ខែ​មិថុនា បាន​សរសេរ​ថា កម្ពុជា​សហការ​ជាមួយ​បណ្ដា​ប្រទេស​នានា ដើម្បី​ចូលរួម​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​អនឡាញ ការ​ជួញដូរ​មនុស្ស និង​ការ​សម្អាត​ប្រាក់។ រដ្ឋាភិបាល​ក៏​កំពុង​ជំរុញ​ឱ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី ដើម្បី​ឱ្យ​មាន​ឧបករណ៍​ច្បាប់​គ្រប់គ្រាន់​ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ក្រុម​គ្រួសារ មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ភាគហ៊ុន...

អង្គការ​ស្រាវជ្រាវ​បស្ចិម​ប្រទេស​រក​ឃើញ​ថា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ធ្វើ​មេ​អណ្ដើក​ឱ្យ​បណ្ដាញ​ឆបោក

វិទ្យាស្ថាន​ស្រាវជ្រាវ​បស្ចិម​ប្រទេស​ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​អង់គ្លេស សហរដ្ឋ​អាមេរិក និង​អាល្លឺម៉ង់ ឈ្មោះ Humanity Research Consultancy រក​ឃើញ​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ជា​ភ្នាក់ងារ​កណ្តាល​នៃ​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ឆបោក​សកល ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន ខណៈ​ឧកញ៉ា ទ្រី ភាព និង​ឧកញ៉ា លី យ៉ុងផាត់ ជា​អ្នក​ប្រតិបត្តិការ​ក្នុង​ឧក្រិដ្ឋកម្ម​ឆបោក​នេះ​ដោយ​ផ្ទាល់។ វិទ្យាស្ថាន​ស្រាវជ្រាវ Humanity Research Consultancy...

អាជ្ញាធរ​កម្ពុជា​​ថា​បាន​សហការ​ជាមួយ​ប្រទេស​ជា​ដៃគូ​ក្នុង​អាស៊ាន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់ពន្ធ​មនុស្ស

រាជរដ្ឋាភិបាល ធ្វើ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ប្រទេស​ឥណ្ឌូនេស៊ី ថៃឡង់ដ៍ សិង្ហបុរី និង​ប្រទេស​ដទៃ​ទៀត​ក្នុង​សហគមន៍​អាស៊ាន ដើម្បី​ប្រយុទ្ធ​នឹង​ការ​រត់ពន្ធ​មនុស្ស​យក​មក​លាក់​ឲ្យ​ធ្វើ​ការងារ​ឆបោក​តាម​អន្តរ​បណ្ដាញ។ អាជ្ញាធរ​បាន​រក​ឃើញ​មាន​ជនជាតិ​ភូមា យៀកណាម ចិន ថៃ ឥណ្ឌូនេស៊ី ត្រូវ​ក្រុម​រកស៊ី​ទុច្ចរិត​ចិន យក​ទៅ​បង្ខាំង​ទុក​ប្រើ​ឲ្យ​ទូរសព្ទ​ទៅ​ជំរិត​ទារ​ប្រាក់​ពី​ក្រុម​គ្រួសារ ជាពិសេស​នៅ​ទីតាំង​ខេត្ត​ព្រះសីហនុ។ អង្គការ​ឈ្មោះ «ប្រឆាំង​នឹង​ការ​ឆបោក​ពិភពលោក (Global Anti-Scam Org)» ផ្សាយ​នា​ដើម​ខែ​ឧសភា នេះ អំពី​ការ​រក​ឃើញ​ដែល​គ្រួសារ​ជនរងគ្រោះ​បាន​បង្ហាញ​ភស្តុតាង​អំពី​កន្លែង​ចាប់​ជំរិត​ភ្ជាប់​នឹង​រូប​សញ្ញា​រាជសីហ៍ ដែល​ប៉ូលិស​ខ្មែរ​ខ្ទាស់​ជាប់​ហោប៉ៅ​ឯកសណ្ឋាន​ក្នុង​អន្តរ​បណ្ដាញ ឆាត់អាប់ ឧក្រិដ្ឋជន​ក៏​ជម្លៀស​ជនរងគ្រោះ​យក​ទៅ​លក់​ឲ្យ​អ្នក​ដទៃ​នៅ​កន្លែង​ផ្សេង​ទៀត។ ក្នុង​ដំណាក់កាល​ជាមួយ​គ្នា​នេះ អ្នកស្រី...

អង្គការ​សហប្រជាជាតិ​ចាត់ទុក​កម្ពុជា​ជា​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អនឡាញ​និង​ការ​ជួញដូរ​មនុស្ស​ក្នុង​តំបន់​អាស៊ី

អង្គការ​សហប្រជាជាតិ ចាត់ទុក​កម្ពុជា​ជា​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អនឡាញ ការ​លាង​លុយ​កខ្វក់ និង​ការ​ជួញដូរ​មនុស្ស ក្នុង​ចំណោម​ប្រទេស​ផ្សេងៗ​ទៀត​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) បាន​ចេញ​ផ្សាយ​របាយការណ៍​កាលពី​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២៥ នេះ​ថា មជ្ឈមណ្ឌល​បោកប្រាស់​តាម​អនឡាញ ការ​លាង​លុយ​កខ្វក់ និង​ការ​ជួញដូរ​មនុស្ស កំពុង​កើន​ឡើង​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​នៅ​ប្រទេស​ហ្វីលីពីន និង​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា ភូមា និង​ឡាវ។ ប្រភព​ដដែល​អះអាង​ថា មជ្ឈមណ្ឌល​បោកប្រាស់​តាម​អនឡាញ ការ​លាង​លុយ​កខ្វក់ និង​ការ​ជួញដូរ​មនុស្ស​ទាំងនេះ កំពុង​ពង្រីក​ប្រតិបត្តិការ​របស់​ពួកគេ​ទៅ​កាន់​តំបន់​ដែល​មាន​ប្រព័ន្ធ​ច្បាប់​ទន់ខ្សោយ​នៅ​ជុំវិញ​ពិភពលោក​ជាបន្តបន្ទាប់ ដូចជា​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក...

លោក ហ៊ុន ម៉ាណែត៖ ឧក្រិដ្ឋជន​យក​កម្ពុជា​ជា​ទីតាំង​ជួញដូរ​មនុស្ស ប៉ុន្តែ​រដ្ឋាភិបាល​ប្ដេជ្ញា​ប្រឆាំង​ដាច់ខាត

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ទទួលស្គាល់​ថា​ប្រទេស​កម្ពុជា​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ជា​ទីតាំង​សម្រាប់​ការ​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​ពី​សំណាក់​ឧក្រិដ្ឋជន ប៉ុន្តែ​រដ្ឋាភិបាល​នៅតែ​ប្រកាស​ជំហរ​ប្រឆាំង​ដាច់ខាត​រាល់​ទម្រង់​នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់​កលល្បិច​របស់​ឧក្រិដ្ឋជន​ទាំងនោះ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​នៃ «ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ១២ ធ្នូ» លើក​ទី​១៨ ថា កម្ពុជា​នៅតែ​បន្ត​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ប្រឆាំង​ដាច់ខាត​រាល់​ទម្រង់​នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាពិសេស​អំពើ​ជួញដូរ​មនុស្ស​ដើម្បី​អនុវត្ត​រាល់​បទដ្ឋាន​ដែល​ជា​ប្រយោជន៍​ដល់​ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិ និង​កិច្ចការពារ​សុវត្ថិភាព​មនុស្ស​ជាតិ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស...

សមត្ថកិច្ច​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា ទាក់ទង​ការ​បង្ហោះ​រូបភាព​យក​ថ្ម​ភ្នំ​នៅ​រមណីយដ្ឋាន​បាភ្នំ​ក្នុង​ខេត្ត​ព្រៃវែង

សមត្ថកិច្ច​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​សេរី (Freelance Journalist) លោក ម៉ិច ដារ៉ា នៅ​ក្នុង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ខណៈ​លោក​កំពុង​ឈប់​រថយន្ត​នៅ​បញ្ជរ​បង់ប្រាក់​នៅ​លើ​ផ្លូវ​ល្បឿន​លឿន ដោយ​ផ្អែក​តាម​ដីកា​របស់​តុលាការ​ដែល​បញ្ជា​ឱ្យ​ចូល​ខ្លួន ទាក់ទង​ទៅ​នឹង​ការ​បង្ហោះ​រូបភាព​ចំនួន​ពីរ​សន្លឹក​ដែល​បង្ហាញ​ពី​ប្រតិបត្តិការ​យក​ថ្ម​ភ្នំ​នៅ​រមណីយដ្ឋាន​បាភ្នំ ស្ថិត​ក្នុង​ខេត្ត​ព្រៃវែង។ បើ​យោង​តាម​សាច់ញាតិ​របស់​លោក ម៉ិច ដារ៉ា បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា នៅ​រសៀល​ថ្ងៃទី​៣០ ខែ​កញ្ញា ខណៈ​លោក​កំពុង​ឈប់​រថយន្ត​នៅ​បញ្ជរ​បង់ប្រាក់​លើ​ផ្លូវ​ល្បឿន​លឿន​ក្នុង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។ រហូត​មក​ដល់​ពេលនេះ គ្រួសារ​របស់​លោក​មិន​ទាន់​ដឹង​ថា...

Latest news

© 2021, ដេលី. All rights reserved.