33.8 C
Phnom Penh

TAG

ជួញដូរ​មនុស្ស

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស​បាន​ជិត​១០០​ករណី​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២៣

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បង្ហាញ​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​អាជីវកម្ម​ផ្លូវភេទ​សរុប​ជាង ៨០​ករណី (៨៧​ករណី) ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣ នេះ ដែល​មាន​ការ​កើន​ឡើង​ចំនួន ១៣​ករណី ស្មើ​នឹង ១៧,៥៦% បើ​ធៀប​នឹង​ឆមាស​ទី​១ ដូច​គ្នា​ក្នុង​ឆ្នាំ​២០២២ កន្លង​ទៅ។ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​បង្ហាញ​របាយការណ៍​ក្នុង​ពិធី​ខួប​លើក​ទី​១៧ នៃ​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ១២​ធ្នូ ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «បច្ចេកវិទ្យា​ជា​មធ្យោបាយ ដើម្បី​អភិវឌ្ឍ​ជាតិ មិន​មែន​ដើម្បី​ជួញដូរ​មនុស្ស» ថា...

មន្ត្រី​រដ្ឋាភិបាល​ម្នាក់​ថា​ការ​ជួញដូរ​ផ្លូវភេទ​និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​កើត​ឡើង​ពី​អំពើពុករលួយ​ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​រដ្ឋាភិបាល

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ប្រសិនបើ​សមត្ថកិច្ច​របស់​លោក ហ៊ុន ម៉ាណែត នៅ​តែ​អនុវត្ត​ច្បាប់​ដោយ​ធូររលុង​ក្រោម​អំពើពុករលួយ ដែល​បង្ក​ឱ្យ​មាន​អំពើ​ឧក្រិដ្ឋ​ផ្សេងៗ ដូចជា ការ​ជួញដូរ​ផ្លូវភេទ និង​ការ​ចរាចរ​ល្បែង​អនឡាញ​ខុស​ច្បាប់​ពី​សំណាក់​ជនជាតិ​ចិន ដូច​សព្វថ្ងៃ​នេះ គឺជា​ទង្វើ​បំផ្លាញ​ទាំង​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​ផង និង​កំពុង​បំផ្លាញ​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ។ មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ថ្មី​មួយ​រូប បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​២៦ តុលា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អ្នក​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ទាំងស្រុង​លើ​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​ដែល​បាន​ខូចខាត ដោយសារ​ការ​លេច​ឡើង​នូវ​អំពើ​ឧក្រិដ្ឋកម្ម​នានា ដូចជា​ការ​ជួញដូរ​ផ្លូវភេទ...

អ្នក​ឃ្លាំមើល​ថា​ការ​ស្នើ​របស់​ជប៉ុន​ឱ្យ​កម្ពុជា​ទប់ស្កាត់​បទល្មើស​ឆបោក​ឱ្យ​ខ្លាំងក្លា ជា​ការ​ព្យាយាម​រំឭក​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​ស្នើ​របស់​ភាគី​ជប៉ុន ដែល​ឲ្យ​កម្ពុជា​ចូលរួម​ទប់ស្កាត់​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ឲ្យ​សកម្ម និង​ខ្លាំងក្លា​ជាង​មុន ថា​ជា​ការ​ព្យាយាម​រំឭក​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ដែល​កំពុង​ធ្វើ​ឲ្យ​កម្ពុជា​រអិល​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ឆបោក​ទ្រង់ទ្រាយ​ធំ​បែប​ម៉ាហ្វីយ៉ា​នៅ​កម្ពុជា។ ការ​លើកឡើង​របស់​អ្នក​ឃ្លាំមើល​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​នគរបាល​ជាតិ​ជប៉ុន កាលពី​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០២៣ បាន​ស្នើ​មក​កាន់​នគរបាល​ជាតិ​កម្ពុជា​ឲ្យ​ចូលរួម​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា និង​សកម្ម​ថែម​ទៀត។ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​រវាង​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​លោក ស ថេត និង​លោក Yoshimi Ogata អគ្គនាយករង​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​ទីភ្នាក់ងារ​ជាតិ​នគរបាល​ជប៉ុន និយាយ​ថា បច្ចុប្បន្ន ពលរដ្ឋ​ជប៉ុន​កំពុង​រងគ្រោះ​ខ្លាំង​ពី​បទល្មើស​នេះ ដែល​ខាតបង់​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ។ ជុំវិញ​រឿង​នេះ...

រដ្ឋាភិបាល​នឹង​បណ្ដេញ​ជនជាតិ​ជប៉ុន​២៥​នាក់​ពាក់ព័ន្ធ​នឹង​ការ​បង្ខាំង​មនុស្ស​ចេញពី​កម្ពុជា

រដ្ឋាភិបាល​នឹង​បណ្ដេញ​ជនជាតិ​ជប៉ុន ២៥​នាក់​ពាក់ព័ន្ធ​នឹង​ករណី​បង្ខាំង​មនុស្ស ចេញពី​កម្ពុជា ខណៈ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម រក​ឃើញ​ថា កម្ពុជា​កំពុង​ក្លាយ​ជា​ទីតាំង​នៃ​ការ​ជួញដូរ​មនុស្ស ដើម្បី​បង្ខំ​ឲ្យ​ធ្វើ​ឧក្រិដ្ឋកម្ម​បោកប្រាស់​តាម​អនឡាញ។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ជនជាតិ​ជប៉ុន​ទាំង ២៥​នាក់ នឹង​ត្រូវ​បញ្ជូន​ចេញពី​កម្ពុជា​វិញ​នៅ​ពេល​ណា​នោះ គឺ​អាស្រ័យ​ទៅ​លើ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ជា​អ្នក​ចាត់ចែង។ លោក​ចាត់ទុក​ការ​បញ្ជូន​ជនជាតិ​ជប៉ុន​ទាំងនេះ​ចេញ​ពី​កម្ពុជា​នា​ពេលនេះ បង្ហាញ​ឲ្យ​ឃើញ​ថា ទោះបីជា​ជន​បង្ក​នោះ​ជា​ជនបរទេស ឬ​ជនជាតិ​ណា​នោះ​ទេ ក៏​សមត្ថកិច្ច​នឹង​បន្ត​ខិតខំ​គ្រប់គ្រង​សន្តិសុខ​ក្នុង​ប្រទេស និង​ដើម្បី​ភាព​សុខ​សន្តិភាព​របស់​កម្ពុជា ជាដើម។ សារព័ត៌មាន The Cambodia...

ភាពយន្ត​ចិន​ដែល​លាតត្រដាង​អំពើ​ជួញដូរ​មនុស្ស ១​សែន​ករណី​នៅ​កម្ពុជា កំពុង​បង្អាក់​ទេសចរ​មិន​ឱ្យ​ចូល​ទៅ​លេង​កម្ពុជា

ឧស្សាហកម្ម​ភាពយន្ត​ចិន កំពុង​កើប​លុយ​ខ្ទង់​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ដើម​ខែ​សីហា ក្នុង​ឆ្នាំ​២០២៣ បន្ទាប់ពី​ការ​ចាក់​បញ្ចាំង​រឿង No More Bets ដែល​បាន​លាតត្រដាង​ពី​ការពិត​នៃ​អំពើ​ជួញដូរ​មនុស្ស​ប្រមាណ ១​សែន​ករណី​នៅ​កម្ពុជា ប៉ុន្តែ​ខ្សែភាពយន្ត​នេះ​បែរ​ជា​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ចិន និង​ភ្ញៀវ​ទេសចរ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ដែល​បាន​ទស្សនា​រួច បាន​បដិសេធ​ដូចៗ​គ្នា​អំពី​ភាព​ខ្លាចរអា​ក្នុង​ការ​ទៅ​លេង​ប្រទេស​កម្ពុជា។ ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ចិន ឈ្មោះ «No More Bets» ដែល​មាន​ន័យ​ថា «សូម​បញ្ឈប់​ការ​ភ្នាល់​បន្ត​ទៀត» ត្រូវ​បាន​ចាក់​បញ្ចាំង​ជា​ផ្លូវការ​កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២៣ ដែល​អាច​រក​ចំណូល​បាន​ពី​ការ​ចាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​ចិន ប្រមាណ ៥០០​លាន​ដុល្លារ​អាមេរិក...

កម្ពុជា​ច្រាន​ចោល​របាយការណ៍ UN ដែល​រក​ឃើញ​ថា​មនុស្ស​១០​ម៉ឺន​នាក់​រង​ការ​បង្ខំ​ឱ្យ​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា

អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា បាន​ច្រាន​ចោល​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ដែល​បាន​រក​ឃើញ​ថា មនុស្ស​ប្រហែល ១០​ម៉ឺន​នាក់​រង​ការ​បង្ខំ​ឲ្យ​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា។ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ដោយ​ទទួលស្គាល់​ថា នៅ​កម្ពុជា​ពិត​ជា​មាន​ករណី​ជួញដូរ​មនុស្ស និង​បង្ខំ​ឲ្យ​ធ្វើការ​បោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ​មែន ប៉ុន្តែ​មិន​ដល់ ១០​ម៉ឺន​នាក់​នោះ​ទេ។ អ្នកស្រី​ច្រាន​ចោល​ចំពោះ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ដែល​រក​ឃើញ​ថា មនុស្ស​ប្រហែល ១០​ម៉ឺន​នាក់​រង​ការ​បង្ខំ​ឲ្យ​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា ដោយ​អ្នកស្រី​ចាត់ទុក​របាយការណ៍​កាលពី​ថ្ងៃទី​២៩ ខែ​សីហា នេះ ថា​ជា​របាយការណ៍​ដែល​ធ្វើឡើង​ទៅ​តាម​ការ​នឹក​ឃើញ និង​បាន​ចោទប្រកាន់​ប្រទេស​កម្ពុជា​ទាំង​បំពាន។ កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣...

សមត្ថកិច្ច​ឱ្យ​ពលរដ្ឋ​ប្រយ័ត្ន​ពី​ការ​ចាប់​ជំរិត បន្ទាប់ពី​ក្រុម​ឧក្រិដ្ឋជន​បញ្ឆោត​ក្មេងស្រី​ចិន​ម្នាក់​មក​កម្ពុជា​ដើម្បី​ជំរិត​ទារ​ប្រាក់

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ប្រុងប្រយ័ត្ន​ពី​សកម្មភាព​ឆបោក និង​ចាប់​ជំរិត បន្ទាប់ពី​សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​និស្សិត​ស្រី​ជនជាតិ​ចិន អាយុ ១៩​ឆ្នាំ​ម្នាក់​រៀន​នៅ​ប្រទេស​ជប៉ុន ដែល​ត្រូវ​ក្រុម​ឧក្រិដ្ឋជន​បោក​បញ្ឆោត​ឱ្យ​មក​ប្រទេស​កម្ពុជា ដើម្បី​ជំរិត​ទារ​ប្រាក់​ពី​ក្រុម​គ្រួសារ​ជាង ១​លាន​ដុល្លារ​អាមេរិក​កាលពី​ពាក់កណ្តាល​ខែ​កក្កដា ឆ្នាំ​២០២៣។ លោក គី វណ្ណារ៉ា អនុប្រធាន​នាយកដ្ឋាន និង​ជា​ក្រុម​ការងារ Hot Line របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៣ ថា មាន​ក្មេងស្រី​ជនជាតិ​ចិន​ម្នាក់​រស់នៅ​ប្រទេស​ជប៉ុន បាន​ចាញ់បោក​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន ដោយ​ពួកគេ​បោក​បញ្ឆោត​ឲ្យ​នាង​មក​ប្រទេស​កម្ពុជា​ក្នុង​បំណង​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ក្រុម​គ្រួសារ​របស់​ក្មេងស្រី​រងគ្រោះ​ចំនួន...

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ទម្លាយ​ពី​ទីតាំង​ជួញដូរ​មនុស្ស​និង​ចាប់​ជំរិត​ឆបោក​តាម​អនឡាញ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

ប្រភព​គួរ​ឱ្យ​ទុកចិត្ត​បាន​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា ទម្លាយ​ពី​ទីតាំង​កណ្តាល​ក្រុង​ភ្នំពេញ​ដែល​ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ថា​កំពុង​តែ​ក្លាយ​ជា​ទីតាំង​ជួញដូរ​មនុស្ស​ខុស​ច្បាប់ ដើម្បី​ប្រព្រឹត្ត​អំពើ​ចាប់​ជំរិត​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា។ មន្ត្រី​ជាន់ខ្ពស់​ខាង​អង្គភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​៣ កក្កដា នេះ​ថា ទីតាំង​មួយ​កន្លែង​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ស្ថិត​នៅ​ផ្លូវ​៤៩CC ភូមិ​ដំណាក់ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កំពុង​ក្លាយ​ជា​ទីតាំង​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ​ដ៏​ធំ​បំផុត​នៅ​កណ្តាល​ក្រុង​ភ្នំពេញ ដែល​មាន​ការ​ការពារ​ពី​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ​យ៉ាង​តឹងរ៉ឹង​សព្វថ្ងៃ​នេះ។ មន្ត្រី​ខាងលើ​អះអាង​ថា ទីតាំង​ខាងលើ​នេះ​តែង​ជួញដូរ​មនុស្ស​ខុស​ច្បាប់​ជា​ញឹកញាប់ ដូចជា​ជនជាតិ​ខ្មែរ ថៃ វៀតណាម និង​ចិន...

លោក សម រង្ស៊ី៖ កម្ពុជា​បាន​ក្លាយ​ជា​ឋានសួគ៌​ដ៏​សុខសាន្ត​សម្រាប់​ក្រុម​ចោរ​អន្តរជាតិ​និង​ឧក្រិដ្ឋជន​គ្រប់​ប្រភេទ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ព្រមាន​ថា លោក ហ៊ុន សែន កំពុងតែ​ធ្វើ​ឱ្យ​បាត់បង់​នូវ​ស្ថិរភាព និង​សន្តិសុខ​សម្រាប់​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​យ៉ាង​ធ្ងន់ធ្ងរ ដោយសារតែ​មេដឹកនាំ​ខ្មែរ​រូប​នេះ​បាន​បើក​ដៃ​ឲ្យ​ក្រុម​ចោរ​ជនជាតិ​ចិន​កុម្មុយនីស្ត និង​ពួក​ម៉ាហ្វៀរ​ចិន ធ្វើ​អ្វីៗ​តាម​ចិត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ មិថុនា នេះ​ថា កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ បាន​លាក់​ទុក​ក្រុម​ឧក្រិដ្ឋជន និង​ក្រុម​ចោរ​អន្តរជាតិ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដែល​ពួកគេ​អាច​ធ្វើ​សកម្មភាព​តាម​អំពើ​ចិត្ត...

លោក ស ខេង ស្នើ​ទៅ​ចក្រភព​អង់គ្លេស​ជួយ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​និង​គ្រឿងញៀន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង លើកឡើង​ថា កម្ពុជា​តែ​ឯង​មិន​អាច​ទប់ស្កាត់​បទល្មើស​ជួញដូរ​មនុស្ស និង​គ្រឿងញៀន​បាន​ទេ ដោយសារ​បញ្ហា​ទាំងនេះ​មាន​ភាព​ស្មុគស្មាញ ដែល​តម្រូវ​ឲ្យ​មាន​កិច្ចសហការ​ពី​សហគមន៍​អន្តរជាតិ រួម​ទាំង​អង់គ្លេស​ផង​ដែរ។ ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នេះ ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស លោក Dominic William កាលពី​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៣ នេះ។ ក្នុង​ជំនួប​នោះ លោក ស ខេង បាន​លើកឡើង​ថា ទោះបី​រដ្ឋាភិបាល​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ​ដែល​កំពុង​កើតឡើង​នៅ​កម្ពុជា​ក្ដី ប៉ុន្តែ​បទល្មើស​នេះ​នៅ​តែ​មិន​ថយ​ចុះ។ លោក​បញ្ជាក់​ថា...

Latest news

© 2021, ដេលី. All rights reserved.